0

Fish ត្រី
   ត្រី ជាអាហារផ្ទុកសារជាតិជីវជាតិច្រើន ល្អបំផុតសម្រាប់សុខភាព ។ ក្នុងនោះ មានសារជាតិជីវជាតិ មានតម្លៃពិសេស២ គឺសារជាតិ EPA មានប្រសិទ្ធភាពបង្ការជំងឺបេះដូង និងសារជាតិ DHA មានតួនាទីយ៉ាងសំខាន់ ចំពោះប្រព័ន្ធសរសៃប្រសាទ ។


ត្រីជាអាហារសម្បូរសារជាតិជិវជាតិដ៏ល្អសម្រាប់សុខភាព

សារជាតិ EPA មាននៅក្នុងអាស៊ីតខ្លាញ់មិនឆ្អែត, មានយ៉ាងច្រើននៅពូជត្រីខ្នងខៀវ, អាចបង្ការប្រឆាំងបានជំងឺក្រិនរឹងសរសៃឈាម និងគាំងបេះដូង ។ ចំណែកសារជាតិ DHA ក៏មាននៅក្នុងអាស៊ីតខ្លាញ់មិនឆ្អែតរបស់ត្រី និងមានតួនាទីសំខាន់ ក្នុងដំណើរការកកើតលូតលាស់របស់កោសិកាខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ។ ពួកអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា សារជាតិ DHA មានឥទ្ធិពលធំដល់សមត្ថភាពរុករក, ព្យាករណ៍របស់ខួរក្បាល ។ ខ្វះសារជាតិនេះ មនុស្សនឹងថយចុះការចងចាំ, មិនឈ្លាសវៃ ។
ក្នុងសាច់សត្វ ឈាមក្តៅក៏មានអាស៊ីតខ្លាញ់មិនឆ្អែត, តែបរិមាណ EPA មានយ៉ាងទាប និងហាក់ដូចពុំមាន DHA ។ ពពួកអាហារតែងប្រើប្រាស់ដូចជាធញ្ញជាតិ, ផ្លែឈើ, បន្លែសណ្តែក ក៏ពុំមាន DHA ។ ដូច្នេះ ហាក់ដូចជាមានតែត្រី ដែលផ្គត់ផ្គង់សារជាតិ DHA សម្រាប់មនុស្ស ។ សារជាតិនេះ ត្រូវការបំផុត សម្រាប់មនុស្សគ្រប់វ័យ ។ កុមារត្រូវការ DHA ដើម្បីរីកចម្រើនកោសិកាខួរក្បាល ។ មនុស្សចាស់ត្រូវការ DHA ដើម្បីពន្យឺតជរាភាពខួរក្បាល, បញ្ចៀសវង្វេងវង្វាន់ ពេលចាស់ទៅ ។
ក្នុងបណ្តាផ្នែក របស់ត្រី, ក្បាលត្រី ត្រូវបានចាត់ទុកជាផ្នែកប្រមូលផ្តុំបរិមាណ DHA ច្រើនបំផុត ។ ដូច្នេះ គ្រប់គ្នាគួរបង្កើនទទួលទានត្រី ដើម្បីការពារសុខភាព និងប្រាជ្ញា, ពិសេស គឺចំពោះមនុស្សចាស់ ។
ពេលកែច្នៃ អ្នកត្រូវយកចិត្តទុកដាក់ទទួលទានត្រីស្ងោរ ឬ ចំហុយ មិនគួរទទួលទានត្រីចៀន ព្រោះសារជាតិ DHA ត្រូវសីតុណ្ហភាពខ្ពស់ បំបែកបំផ្លាញ ៕

Post a Comment

 
Top