0
 

Papaya ល្ហុង

ផ្លែល្ហុងមានសារប្រយោជន៍ណាស់ចំពោះសុខភាពរបស់អ្នកហើយថែមទាំងមានប្រយោជន៍ចំពោះមុខរបស់អ្នកទៀតផង។ អ្នកអាចប្រើល្ហុងតែមួយមុខឬលាយជាមួយគ្រឿងផ្សំផ្សេងទៀតដើម្បីធ្វើជាម៉ាស្សមុខ។ ផ្លែល្ហុងមានអង់ស៊ីមសម្រាប់ព្យាបាល ដូច្នេះហើយវាល្អសម្រាប់ស្បែកដែលរលាកនឹងកម្តៅថ្ងៃ។ ផ្លែល្ហុងពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់សារសំខាន់ដល់ស្បែក។ ខាងក្រោមនេះគឺជាការណែនាំក្នុងការប្រើផ្លែល្ហុងធ្វើជាម៉ាស្សមុខ។


៙គ្រឿងផ្សំ


ផ្លែល្ហុងទុំល្មមមួយផ្លែ

៙វិធីធ្វើ


• ចិតសម្បកផ្លែល្ហុង ហើយជៀរយកគ្រាប់ចេញ បន្ទាប់មកហាន់វាជាដុំៗ។ បន្ទាប់មកកិនវាឱ្យម៉ដ្ឋល្មម។

៙វិធីប្រើ


  លាបផ្លែល្ហុងដែលកិននោះលើមុខរបស់អ្នកភ្លាមៗបន្ទាប់ពីកិនហើយ ដោយជៀសវាងការលាបជុំវិញភ្នែក។ អ្នកត្រូវលាបពេលអ្នកគេង ដើម្បីជៀសវាងការជ្រុះ។ ម៉ាស្សាលើមុខរបស់អ្នកថ្នមៗដើម្បីធានាថាអង់ស៊ីមរបស់ផ្លែល្ហុងផ្តល់ប្រយោជន៍ដល់ស្បែករបស់អ្នក។ ក្រោយពីលាបបាន ១០នាទី ហើយ អ្នកត្រូវលាងវាចេញជាមួយនឹងទឹកឧណ្ហៗ។ រូបមន្តបន្ថែម
• អ្នកអាចប្រើទឹកឃ្មុំលាយជាមួយផ្លែល្ហុងដើម្បីជួយបន្ទន់ស្បែករបស់អ្នកនិងជួយបំបាត់ស្នាមលើមុខ។
• ការបន្ថែមទឹកក្រូចឆ្មារអាចជួយសម្បុរស្បែករបស់អ្នក។
• អ្នកក៏អាចបន្ថែមអង្ករអូតនិងស៊ុតមាន់ផ្នែកពណ៌សក៏បានដែរ។
• អ្នកក៏អាចប្រើផ្លែល្ហុងលាយជាមួយទឹកល្ពៅ (កិនផ្លែល្ពៅដើម្បីយកទឹក) ផងដែរ។

Post a Comment

 
Top