ម៉ាស្សមុខផ្សំពីទឹកឃ្មុំ និង ទឹកដោះគោជូរ មានប្រសិទ្ធភាពខ្ពស់ ដូចគ្នានឹងសាប៊ូលាងមុខនិង សារធាតុសំណើម ដែរ។ វារឹតតែមានប្រយោជន៍ ចំពោះអ្នកមានស្បែកស្ងួត និងស្បែកបែកស្រកា និងអាចប្រើបានចំពោះស្បែក ដែល រលាកនឹងកម្តៅថ្ងៃ បន្ទាប់ពីលេងនៅ ឆ្នេរខ្សាច់យូរពេកផងដែរ។
ជាតិទឹកឃ្មុំក្នុងម៉ាស្សនឹងទាក់ទាញ សំណើមនិងរក្សា វាទុកក្នុង ស្បែក។ ទឹកឃ្មុំនឹងជួយលុបបំបាត់ សញ្ញានៃភាព ចាស់និង រក្សាទុកភាពក្មេងវ័យ និងទន់រលោងរបស់ស្បែក។ អាស៊ីតឡាកទិច (Lactic acid) ដែលមានក្នុងទឹកដោះគោជូរ នឹងជួយដុសខាត់កោសិកា ស្បែកងាប់របស់អ្នក។ ស្បែក បែកស្រកានឹងលាងជម្រះ បានដោយមិនមាន ការរលាក។ ទឹកដោះគោជូរក៏ជួយធ្វើឱ្យចំណុច ខ្មៅនោះលើ ស្បែកមាន ពណ៌ស្រាលជាមុន និងជួយធ្វើឱ្យស្បែកមានពណ៌ ស្មើគ្នាប្រសិនបើប្រើជាប្រចាំ។
៙វិធីធ្វើ៖
អ្នកគ្រាន់តែលាយទឹកដោះគោជូរ ២ ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំមួយ ស្លាបព្រាបាយ។ អ្នកអាចបន្ថែមអង្ករ អូត ១ ស្លាបព្រាបាយ ជាមួយគ្នាផងដែរ។ លាយគ្រឿងផ្សំទាំងនេះជាមួយគ្នា រហូតទាល់តែសព្វ ហើយលាបវាឱ្យពេញមុខ បន្ទាប់ពីលាងមុខស្អាតហើយ។ ទុកម៉ាស្សនោះលើមុខ រយៈពេល ១៥នាទី និងប្រើទឹកក្តៅឧណ្ហៗ ដើម្បីលាងសម្អាត ៕
Post a Comment
Post a Comment