0

   ទោះបីជាមាសមិនមានភាពស្រអាប់ក៏ដោយក៏វាអាចទទួលនូវភាពកខ្វក់បានយ៉ាងងាយផងដែរ។ដើម្បីឱ្យវត្ថុមានតំលៃរបស់អ្នកដូចជាចិញ្ជៀនខ្សែកខ្សែដៃនិងគ្រឿងអលង្ការដែលធ្វើពីមាសដទៃផ្សេងទៀតអោយមានភាពភ្លឺរលោងស្រស់ស្អាតជានិច្ចនោះគឺគ្រាន់តែអនុវត្តន៍វិធីមួយចំនួនដែលផបហ្សូនអាស៊ីបានបង្ហាញជូនដូចខាងក្រោមនោះអ្នកនឹងទទួលបាននូវលិទ្ធផលគួរជាទីគាប់ចិត្តជាមិនខាន៖


វីធីសាស្ត្រលាងសំអាតជាមួយសាប៊ូ
  1. .ចាក់សាប៊ូរាវបន្តិចចូលទៅក្នុងចានដែកដូចតូចមួយដែលមានទឹកក្ដៅឧណ្ហៗ កូរច្របល់លាយវាឱ្យរលាយចូលគ្នាឱ្យបានល្អ។
  2. .ដាក់គ្រឿងអលង្ការចូលទៅក្នុងទឹកសាប៊ូនោះក្នុងរយៈពេល ១៥ នាទី
  3. .ដុសគ្រឿងអលង្ការបស់អ្នកជាមូយច្រាស់ដុសធ្មេញឬច្រាស់ផ្សេងទៀតដែលមានសរសៃច្រាស់ទន់ល្អ ការធ្វើដូចនេះអាចជួយសំអាតចចេញនូវប្រភេទធូលីឬក៏ស្នឹមដែលកាន់ជាប់ជាមួយ
    គ្រឿងអលង្ការរបស់អ្នកបានយ៉ាងល្អ។
  4. .លាងសំអាតគ្រឿងអលង្ការជាមួយនឹងទឹកស្អាតល្អ
  5. .ជូតផ្តិតឱ្យស្ងួតជាមួយកន្លែងដែលមានសភាពទន់ល្អ
វីធីសាស្ត្រលាងសំអាតជាមួយសាធាតុអាម៊ូញាក់
  1. .ប្រើវីធីសាស្ត្រលាងសំអាតគ្រឿងអលង្ការជាមួយសាធាតុអាម៉ូញាក់គឺជាវិធីសាស្ត្រមួយដែលល្អក្នុងការលាងសំអាតគ្រឿងអលង្ការផង ប៉ុន្តែបើទោះបីជាវាមានប្រសិទ្ធភាពមែន ប៉ុន្តែការប្រើវីធីលាងសំអាតគ្រឿងអលង្ការដែលធ្វើពីមាសរបស់អ្នកញឹកញាប់ពេកវាអាចធ្វើឱ្យគ្រឿងអលង្ការរបស់អ្នកខូចបាន។
  2. .លាយសាធាតុអាម៉ូញាក់១ភាគជាមួយទឹក៦ភាគដើម្បីលាងសំអាតគ្រឿងអលង្ការបស់អ្នក។
  3. .ដាក់គ្រឿងអលង្ការបស់អ្នកត្រាំចូលទៅក្នុងល្បាយទឹកដែលលាយរួច កុំឱ្យលើសពិមួយនាទី ប្រើកង្ច្រែងត្រង់យកវាចេញពីក្នុងចានមកយ៉ាងលឿន។
  4. .លាងជម្រះជាមួយទឹកឱ្យបានល្អ
  5. .ជូតសំអាតជាមួយក្រណាត់ដែលមានសភាពទន់រលោងល្អ
សំរាប់គ្រឿងអលង្ការដែលមានត្បូង
  1. .សម្រាប់គ្រឿងអលង្ការដែលមានត្បូងថ្មដែលបានដាំជាប់ជាមួយគ្រោងនៃគ្រឿងអលង្កានោះគឺប្រហែលមិនអាចជ្រៀបទឹកចូលទៅនោះទេ។
  2. .ជូតសំអាតគ្រឿងអលង្ការជាមួយកន្លែងទន់ដែលបានជ្រលក់ជាមួយទឹកសាប៊ូ
  3. .ដាក់សំដិលវាឱ្យស្ងួត ដើម្បីកុំឱ្យវាជាប់សំណើម
វីធីសំអាតជាមួយថ្នាំដុះធ្មេញ
  1. .ប្រើវិធីនេះទៅលើគ្រឿងអលង្ការជាមាសដែលអ្នកប្រើប្រាសជាញញឹកញាប់ឬ ក៏ជាប្រចាំ
  2. .ប្រើច្រាស់ដុសធ្មេញជាមួយថ្នាំដុះធ្មេញដុសថ្នមៗដើម្បីជំរះចោលកំទេចក្អែលដែលជាប់ជាមួយគ្រឿងអលង្កា
  3. .លាងជម្រះជាមួយទឹកស្អាត
វិធីសាស្ត្រសំអាតគ្រឿងអលង្ការដោយការដាក់ស្ងោក្នុងទឹកក្ដៅ

ប្រសិនបើអ្នកចង់សំអាតបន្ថែមនូវសាធាតុប្រេង ខ្លាញ់កខ្វក់ចេញពីគ្រឿងអលង្ការរបស់អ្នក វិធីសាស្ត្រស្ងោរក្នុងទឹកក្ដៅជាវិធីសាស្ត្រដែលល្អបំផុតនៅពេលដែលអ្នកស្ងោនោះជាតិខ្លាញ់នឹងអណ្ដែតចេញពីគ្រឿង អលង្ការបស់អ្នកមកលើទឹកហើយគ្រឿងអលង្ការនោះលែងមានជាតិខ្លញ់ ប្រេងកខ្វក់ទៀតហើយ។ គ្រប់ពេលដែលអ្នកកអនុវត្តទៅតាមអ្វីដែលផបហ្សូន អាស៊ីបានជម្រាបជូន អ្នកប្រាកដជាទទួលបានគ្រឿងអលង្ការរបស់អ្នកភ្លឺចែងចាំងជាក់ជាមិនខាន។


Post a Comment

 
Top