0

ការមិនងងុយគេង គឺជាភាពមិនប្រក្រតីមួយ នៃដំណើរគេងលក់របស់មនុស្ស វាមិនត្រឹមតែធ្វើអោយ
អ្នកនៅដឹងខ្លួន នាពេលយប់នោះទេ វាថែមទាំងបន្សល់អោយអ្នក នូវអារម្មណ៍សឺៗ និង មួរម៉ៅ នាថ្ងៃបន្ទាប់។ វាមិនមែន ដោយសារតែអ្នកមិនបានគេងគ្រប់ម៉ោងដូចអ្នកដែលមានសុខភាព
ល្អបានធ្វើ ជារៀងរាល់យប់នោះទេ ព្រោះថា ចំនួននេះ អាចខុសគ្នាពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់។
តែយ៉ាងណាក៏ដោយ ការគេងបាន ៨ម៉ោង គឺជាជម្រើសដ៏ ល្អសម្រាប់អ្នក ។
មូលហេតុនៃការគេងមិនលក់
  • មានបញ្ហាស្ត្រេសនៅក្នងខ្លួនអ្នកដូចជា៖ ការបាត់បង់ ឬ ការផ្លាស់ប្តូរការងារ ឬក៏ ជាការស្លាប់ ឬ ការបាត់បង់ មនុស្សជាទីស្រលាញ់។
  •  បញ្ហាមជ្ឈដ្ឋានខាងក្រៅដូចជា៖ សំឡេង, ពន្លឺ, ធាតុអាកាសក្តៅពេក ឬ ត្រជាក់ពេក ។ល។
រោគសញ្ញានៃការគេងមិនលក់
  •  មានភាពពិបាក ក្នុងការទទួលទានដំណេក។ 
  •  ឧស្សាហ៍ភ្ញាក់ដឹងខ្លួននាពេលយប់ និង ពិបាកនឹងគេងលក់ទៅវិញ ។
  •  ក្រោកពីដំណេកយ៉ាងឆាប់ នាពេលព្រឹក។ 
  •  គេងមិនបានគ្រប់គ្រាន់។ ផលរំខាន នៃការគេងមិនលក់
  •  មានភាពងងុយគេង ពេញមួយថ្ងៃ។
  •  អស់កំលាំង។
  •  ឆាប់ខឹង។
ប្រភេទនៃការ គេងមិនលក់
  •  ការគេងមិនលក់ក្នុងកម្រិតបឋម រួមមាន បញ្ហាក្នុងការគេងលក់ ដែលមិនទំនាក់ទំនងដោយផ្ទាល់នឹង បញ្ហាសុខភាពណាមួយ ។
  •  ការគេងមិនលក់ក្នុងកម្រិតមធ្យម រួមមាន បញ្ហាក្នុងការគេងលក់ ដែលកើតមានដោយសារតែ បញ្ហាសុខ ភាពមួយចំនួន ឬ ផ្សេងៗដទៃទៀត មានដូចជា៖ ការធ្លាក់ទឹកចិត្ត, ការក្រហាយដើមទ្រូង, ជំងឺមហារីក, ជំងឺហឺត,ជំងឺរលាកសន្លាក់,ការឈឺចាប់ ។ល។ 
 ដើម្បីធ្វើរោគវិនិច្ឆ័យ ពីអាការៈមិនធម្មតានេះ អ្នកគួរតែទៅ ទទួលយកការពិនិត្យសុខភាពអោយ
បាន ពេញលេញ ។ អាការនៃការ គេងមិនលក់នេះ អាចមានភាពខុសគ្នា ចំពោះរយៈពេលដែល
វាបន្ត និង ភាពញឹកញាប់ ដែលវា បានកើតមាន។ វាថែមទាំងអាច មានរយៈពេលខ្លី និង មានរយៈ
ពេលពីមួយយប់ ទៅ ពីរបីសប្តាហ៍ ។

 ការព្យាបាលចំពោះអាការគេងមិនលក់ 
  • ធ្វើការព្យបាល នូវបញ្ហាសុខភាពដែលកើតមានដោយសារ តែបញ្ហានេះ។
  • ប្រើថ្នាំដើម្បីជួយអោយអ្នកគេងលក់ ( តែត្រូវមានការប្រុងប្រយ័ត្ន និង ត្រូវប្រើតាមវេជ្ជបញ្ជា) ។
  • ធ្វើការបន្ធូរអារម្មណ៍ ។
  • ធ្វើលំហាត់ប្រាណ ។
  • ធ្វើការព្យាបាលជំងឺប្រសិនបើអ្នកមានជំងឺអ្វីមួយនោះដែលអាចរំខានដល់ការគេងលង់លក់របស់អ្នក ។

Post a Comment

 
Top