0

Gboard ជា​ក្ដារចុច​ទំនើប​មួយ​របស់ Google ដែល​មាន​អ្នក​អភិវឌ្ឃន៍(developer) រាប់​រយ​នាក់ ប្រឹង​ប្រែង​ដាក់​បញ្ចូល​ភាសា​ច្រើន​ជាង ១០០ ភាសា​ទូទាំង​ពិភពលោក ដើម្បី​សម្រួល​ដល់​ការ​សរសេរ ឬ​វាយ​ពាក្យ​លើ​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្រុម​ការងារ Google keyboard បាន​ដាក់​បញ្ចូល​ភាសាខ្មែរ​មួយ​ទៀត បើគិត​ទៅ​តាំង​ពី​ឆ្នាំ ២០១៦ រួម​ជាមួយ​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា Voice Typing(និយាយ​ជា​សំឡេង​ឲ្យ​ក្ដារចុច​រត់​អក្សរ​​ស្វ័យ​ប្រវត្តិ)។


មុខងារ Search & Share រូប Emoji ស្អាតៗ មាន​រូប GIF ប្លែកៗ​សម្រាប់​លេង​សារ មុខងារ Multilingual typing(​មិន​ចាំបាច់​ប្តូរ​ក្ដារ​ចុច​រញ៉េរញ៉ៃ​ទេ) មុខងារ​ Text Correction(កែពាក្យខុសឲ្យ​មកត្រូវវិញ) មុខងាររចនានុក្រមជាង ១០០ ភាសានិង​មុខងារ Google Translate ជា​ដើម។

របៀប​ប្រើងាយៗប៉ុណ្ណោះ អ្នកគ្រាន់​តែ​ដោនឡូត​យក​មក​ដាក់​លើទូរសព្ទ រួចចូ​ល​ទៅ Language រើស​យក add យកភាសាខ្មែរ។ បន្ទាប់មក​ពេល​ចង់​សរសេរ ចុច​លើ​រូបផែនដី យកក្តារចុច​ខ្មែរជា​ការស្រេច៕
ចង់​ដោនឡូត ចុច​នៅ​ទីនេះ App Store | Play Store




Next
This is the most recent post.
Previous
Older Post

Post a Comment

 
Top