0

ហ្គេម​កីឡាកាស WWE Mayhem បាន​បើក​ឲ្យ​ទាញ​យក​ជា​ឥត​គិត​ថ្លៃ​នៅ​លើ App Store និង Google Play Store ក្នុង​ទំហំ​ជាង 650MB ។ ផលិត​ដោយ​ក្រុមហ៊ុន Reliance Big Entertainment UK Private Ltd ប្រភេទ​ហ្គេម​នេះ អ្នក​អាច​ដើរ​តួ​ជា John Cena, The Rock, Brock Lesnar និង​អ្នក​កីឡាកាស​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

អ្នក​ក៏​អាច​យក​តួ​អង្គ WWE Superstars ឬ WWE Legends ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នៃ WWE Raw និង SmackDown ដែល​ធ្វើ​ឲ្យ​ការ​កម្សាន្ត​នៃ​ហ្គេម​កាន់​តែ​អស្ចារ្យ​ឡើង។ ក្នុង​ហ្គេម​ក៏​មាន​ការ​ប្រើប្រាស់​លុយ​ពិត​ដើម្បី​ទិញ Items ឬ​កម្លាំង​ដើម្បី​ប្រកួត​នីមួយៗ ខណៈ​តួ​អង្គ​មាន​រូបរាង​តូច ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ Skill និង​តិចនិក​វាយ ដូច​ការ​ឡើង​សង្វៀន​ពិត​អ៊ីចឹង​ដែរ។
គាំទ្រ​ឧបករណ៍ iOS ចាប់​ពី iOS 8 ជំនាន់ iPhone 5 ឡើង និង Android ចាប់​ពី​ជំនាន់ 4.0.3 ឬ​ខ្ពស់​ជាង​នេះ។


ចុច​ទាញ​យក​ត្រង់​នេះ សម្រាប់ iOS | Android

Post a Comment

 
Top