0

គ្រឿងផ្សំ និងវិធីធ្វើស្នូលសៀវម៉ៃ

***គ្រឿងផ្សំ :

  • 1- បង្គារសមុទ្រស្រស់ បកសម្បក វះហូតយកសរសៃខ្នងចេញ លាងទឹកឲ្យស្អាត កាត់គ្រាប់ៗ
  • 2- មឹកបំពង់ បកស្បែកវាចេញ ដកក្បាល ហូតអាចម៍វាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
  • 3- សាច់ជ្រូកចៃឡាំង លាងទឹកឲ្យស្អាត រួចចិញ្រ្ចាំ ឬកិនវា
  • 4- ផ្សិតខ្មៅចិន (ផ្សិតតុងកូវ) កាត់ដើមវាចេញ យកតែក្បាលមួកវា លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
  • 5-ការ៉ុត ចិតសម្បកវាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
  • 6- ទំពាំងកំប៉ុង កាត់វាគ្រាប់ៗ
  • 7- ខ្ញីចិញ្រ្ចាំឲ្យម៉ត់
  • 8- ស្លឹកខ្ទឹមកាត់ខ្លីៗ
  • 9- អំបិល
  • 10- ម្រេចម៉ត់
  • 11- ប៊ីចេង (ដាក់ក៏បាន មិនដាក់ក៏បាន)
  • 12- ស្ករស
  • 13- ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី
  • 14- ប្រេងខ្យង
  • 15- ប្រេងល្ងរ
  • 16- ម្សៅដំឡូង (potato starch) ឬម្សៅឆា (corn starch)

***វិធីធ្វើ :

  • 1- ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារសមុទ្រ មឹកបំពង់ ផ្សិតខ្មៅ ការ៉ុត ទំពាំង បង់1ផ្លូកចូលក្នុងទឹកពុះ សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានកាធុន1
  • 2- ចាក់សាច់ជ្រូក ខ្ញី ស្លឹកខ្ទឹម ចូលចានកាធុនដែរ
  • 3- រោយអំបិល ស្ករស ប៊ីចេង(ដាក់ក៏បាន មិនបាច់ដាក់ក៏បាន) ម្រេចម៉ត់ ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី ប្រេងខ្យង ប្រេងល្ងរ និងម្សៅដំឡូង ឬម្សៅឆា ចូលក្នុងកាធុននោះដែរ
  • 4- ច្របល់គ្រឿងទាំងអស់ចូលគ្នា
  • 5- យកទៅខ្ចប់ជាមួយសម្បកគាវព៌ណលឿង (លោកអ្នកអាចទិញសម្បកគាវព៌ណលឿងនោះនៅតាមផ្សារនានា)
  • 6- ដាក់ស្លឹកចេកទ្រាប់ក្នុងចានចំហុយ ដោយលាបប្រេងឆាបន្តិចលើស្លឹកផង (ធ្វើចឹងទើបសម្បកគាវមិនស្អិតជាប់ស្លឹក) បើអត់មានស្លឹកចេក ប្រើក្រដាសទ្រាប់នំក៏បាន (ក្រដាសសៗដែលគេប្រើសម្រាប់ទ្រាប់នំប៉ាវយកទៅចំហុយ)
  • 7- ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ីចំហុយរហូតដល់ឆ្អិន
  • 8- ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។

ដោយក្តីរាប់អានពីនាងខ្ញុំម្ចាស់ទំព័រ Samphors Sweet Home



Post a Comment

 
Top