0


ក្រុមអ្នកជំនាញ ផ្នែកសុខភាព បានឲ្យដឹងថា ទឹកដូចជាភេសជ្ជៈ មួយប្រភេទ ដែលមានអត្ថប្រយោជន៏ ច្រើនណាស់ សម្រាប់សុខភាព។ ក្រុមអ្នកជំនាញ បានអះអាងទៀតថា ប្រសិនបើលោកអ្នកទទួលទាន ទឹកដូងក្នុងរយៈពេល ៦ ថ្ងៃជាប់គ្នានោះ លោកអ្នកនិង ទទួលបាន៖

ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ៖ ទឹកដូចជួយលាងជាតិពុលចេញពីរាងកាយនិងធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំនិងមានសុខភាពល្អ។

បង្កើនថាមពល៖ ទឹកដូចជួយបង្កើនការផលិតនៃអរម៉ូនក្នុងរាងកាយរបស់យើងនិងបង្កើនកម្រិតថាមពល។

សម្រកទម្ងន់៖ កូឡេស្តេរ៉ុលនៅក្នុងទឹកដូងមានកម្រិតទាប ដូច្នេះអ្នកអាចញាំវាបានដោយមិនចាំបាច់ព្រួយបារម្ភអំពី ពីការកើនជាតិខ្លាញ់ឡើយ។ អ្នកអាចញាំទឹកដូងដើម្បីបំបាត់ភាពស្រែកឃ្លានបានយ៉ាងច្រើនតាមដែលលោកអ្នកចង់ញាំ។

បន្ថែមជាតិទឹក៖ ទឹកដូងជាភេសជ្ជៈអាចជួយបំពេញជាតិទឹកដល់រាងកាយរបស់អ្នកបានយ៉ាងល្អ បន្ទាប់ពីលោកអ្នក ហាត់ប្រាណ ឫ ធ្វើការដោយប្រើកម្លាំងខ្លាំងរហូតខ្សោះជាតិទឹកពីខ្លួន។

កាត់បន្ថយបញ្ហាតម្រងនោម៖ ទឹកដូងគឺជាថ្នាំដ៏ល្អបំផុតមួយដែលអាចព្យាបាលបញ្ហាតម្រងនោម ។ វាជួយសំអាតប្លោកនោមនិង ជូយសំរួលប្រព័ន្ធបញ្ចេញទឹកនោម ដែលធ្វើឲ្យតម្រងនោមមានសុខភាពល្អ ។

បញ្ចុះសម្ពាធឈាម៖ ប្រសិនបើលោកអ្នកមានសម្ពាធឈាមឡើងខ្អស់ សូមញាំទឹកដូងឲ្យបានច្រើនព្រោះថាទឹកដូចអាចជួយ ធ្វើឲ្យសម្ពាធឈាមវិលមករកធម្មតាវិញ៕


Post a Comment

 
Top