0

ការប្រើតិចនិចម៉ាស្សា ដើម្បីដាស់សរសៃ ប្រសាទរបស់អ្នក នៅលើបាតដៃ និង​បាទជើង គឺជាវិធិសាស្ត្រព្យាបាល ជំងឺផ្សេងៗ យ៉ាងមាន ប្រសិទ្ធភាព តាមបែបធម្មជាតិ ។ ការម៉ាស្សា ដាស់​សរសៃប្រសាទ​នេះ ​អាចបង្កើន មុខងារ​​របស់​ សរីរាង្គ​ និង​ក្រពេញ​ ផ្សេង​គ្នា​នៅ​ ក្នុង​រាងកាយរបស់​ អ្នក​ឲ្យដំណើរ ការបានល្អ ។ ​ដើម្បី​អនុវត្ត​ការ ម៉ាស្សានៅ​ផ្ទះ​របស់​អ្នក​ ដំបូង​អ្នក​ត្រូវ​តែ​ ដឹងថា​សរសៃប្រសាទណា​ដែល​ត្រូវ​ការ​រំញោច​ ។ ការធ្វើ​ដូចនេះ​ អ្នកនឹងដឹងថា តើអ្នកគួរម៉ាស្សានៅតំបន់ណានៃដៃ ឬ ជើង របស់អ្នកដើម្បី ព្យាបាលជំងឺណាមួយ។ ពេលអ្នក​បាន​រក​ឃើញ​កន្លែងត្រូវហើយ ​អ្នកអាចម៉ាស្សាវាដោយខ្លួនឯង​ ឬ ​ឱ្យ​នរណា​ម្នាក់​ជួយអ្នក​។ ការម៉ាស្សាត្រូវកន្លែង វាបាន​សាយភាយ​ដល់​សរសៃប្រសាទ​ជាច្រើនទៀតផងដែរ ។ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​បង្ហាញ​អ្នក​នូវ​របៀបម៉ាស្សាឲ្យត្រូវ ដើម្បីព្យាបាលជំងឺផ្សេង ៗ ៖

ឈឺក្បាល​

ប្រសិនបើ ​អ្នក​ឈឺក្បាល​អ្នក​ត្រូវ​ផ្តោ​ត​ទៅ​លើ​តំបន់​សរសៃ​ប្រសាទ​នៅ​លើ​ជើង​របស់​អ្នក ដើម្បីព្យាបាលការ​ឈឺក្បាលឲ្យបានធូរស្បើយ ​។ ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់​នៅ​កន្លែង ក ​របស់​អ្នក​អ្នក​ត្រូវ​ម៉ាស្សា​មេជើង​របស់​អ្នកថ្នម ៗ ​ដោយ​ប្រើ​ចលនា​រាង​ជា​រង្វង់​ ​។ បន្ទាប់មកត្រូវ បន្ថែមសំពាធ​នៃការម៉ាស្សា នៅផ្នែក​ខាង​លើ​នៃ​ម្រាមជើង ព្រោះសសៃប្រសាទនៅកន្លែងនេះ វាភ្ជាប់ទៅសសៃប្រសាទផ្នែកក្បាល​។

​ការ​គេង​មិនបានត្រឹមត្រូវ

​បញ្ហា​ទាក់ទងនឹងការគេងមាន ដូចជា ការគេងមិនលក់ ការគេងខុសម៉ោង គេងក្នុងឥរិយាបទមិនត្រឹមត្រូវ​ និងគេងច្រើនជ្រុស គឺបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ​។ ពេលមានបញ្ហានេះ អ្នកត្រូវផ្តោតនៅ​លើ​​ម្រាមដៃក​ណ្តា​ល​​របស់​អ្នក នោះអ្នក​នឹងរកឃើញសរសៃប្រសាទ​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធអង់ដូគ្រីន ។ ​ដាក់​សម្ពាធ​ដោយ​ផ្ទាល់​ដល់​ចំណុចសងខាងនៃ​​ក្រចក​របស់​អ្នក​ ។ ហើយអ្នក​គួរ​តែ​ផ្តោ​ត​សំខាន់​លើ​ផ្នែក​ក​ណ្តា​លនៃ​មេជើង​របស់​អ្នក​ផងដែរ ។

ភាព​តានតឹង​

ប្រសិនបើអ្នកមាន​ភាព​តានតឹង​ ហើយ​អ្នក​ចង់​បំបាត់​វា​នោះ អ្នក​គួរ​តែ​ព្យាយាមប្រើ​តិចនិចម៉ាស្សា​ដែល​ត្រូវ​បាន​គេ​ហៅថា​ ការបង្វិលក​ដៃ​ ។ ដើម្បីធ្វើ​ការម៉ាស្សានេះ ​អ្នក​ត្រូវប្រើម្រាមដៃមេ និង​ ដៃចង្អុលរបស់អ្នក​ដើម្បី​បង្កើត​ជា​រង្វង់​នៅ​ជុំវិញក​ដៃ​របស់​អ្នក ​។ ឥឡូវ​នេះ​​អ្នក​ត្រូវ​បង្វិលកដៃ របស់អ្នក​ទៅ​វិញ​ទៅ​មក​ប្រហែល​ម្ភៃ​ដង ​។

ជំងឺ​គ្រុន​ផ្តា​សាយ​

​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តា​សាយ​ ​អ្នក​ត្រូវ​ម៉ាស្សានៅតំបន់ដែលមានសសៃប្រសាទ​ទាក់ទង​នឹង​រន្ធ​ច្រមុះ​ បំពង់ក ​និង សួត។ អ្នកអាច​រក​ឃើញ​តំបន់នោះនៅ​លើ​ដៃ ​និង​ជើង​របស់​អ្នក​ ។ ដូច្នេះ​អ្នក​ត្រូវ​ម៉ាស្សា​ដៃ​របស់​អ្នក​ពី​ចុង​ម្រាមដៃ​ទៅ​ក​ន្លា​ក់ម្រាម​ដៃ​របស់អ្នក ។ នៅ​ពេល​ដែលអ្នកម៉ាស្សា​ជើង​របស់​អ្នកវិញ​, អ្នក​ត្រូវ​ផ្តោ​ត​ទៅ​លើ​ផ្នែក​ម្ខាង​នៃ​មេជើង​របស់​អ្នក​ ផ្នែក ក​ណ្តា​ល​នៃ​ម្រាមជើង​គ្រប់ម្រាម ​និង​ ​ផ្នែកខាងក្រោមម្រាម​ជើងរបស់អ្នកប្រហែល ១ អ៊ិញ​។

ការ​រំលាយ​អាហារ​

ប្រសិន ​បើ​អ្នក​ចង់​ឱ្យ​ការ​រំលាយ​អាហារ​របស់​អ្នកមានដំណើរការល្អ​ អ្នក​ត្រូវ​ធ្វើ​លំហាត់ប្រាណ​ ស្រាលៗ មួយ​នេះ ​។ ជា​ដំបូង ​អ្នក​ត្រូវ​កីឡា​វាយ​កូន​បាល់ ​ឬ ​កីឡា​វាយ​កូន​គោល​។ ឥឡូវនេះ អ្វីដែលអ្នកគួរធ្វើគឺ ​យក​ម្រាមដៃ​របស់​អ្នកចាប់​នៅ​លើ​បាល់ ​ហើយយកបាតដៃត្រដុស​​បាល់​ ​នោះ​ប្រមាណ 60 វិនាទី ​។

ឈឺ​ខ្នង

​ដើម្បី​បំបាត់​ការ​ឈឺចាប់​ខ្នង​របស់​អ្នក អ្នក​គួរ​​ម៉ាស្សា​នៅកន្លែងដែលត្រឹមត្រូវនៅ​លើ​ដៃ​និង​ជើង​របស់​អ្នក​។ អ្នកគួរម៉ាស្សា​ផ្នែក​​កែងជើង​​របស់​អ្នក ​និង​នៅ​លើ​ដៃ​របស់​អ្នកដោយផ្តោតទៅលើ ​មេដៃ​រហូតដល់​​ក​ដៃ​របស់​អ្នកផ្នែកខាងក្រោម ​។ ម៉ាស្សា​នៅចំនុចនេះហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថាបានធូរស្បើយពីការឈឺខ្នង


Post a Comment

 
Top