0
កន្លាត​ គឺជា​ប្រភេទ​សត្វ​ល្អិត​ចង្រៃ​ដែល​គួរឲ្យ​ស្អប់ខ្ពើម ព្រោះ​វា​ចូលចិត្ត​របស់​កង្វក់​ៗ។ ស្ត្រី​មេផ្ទះ​ជាច្រើន​តែង​មាន​កង្វល់​មួយ ​គឺ​មិន​ដឹង​ថា​ត្រូវ​កម្ចាត់​វា​ចេញដោយវិធីណា ហើយ​បើ​ប្រើ​សារធាតុ​គីមី​ប្រាកដ​ជា​ប៉ះពាល់​ដល់​សុខភាព​ជា​មិន​ខាន។ បើ​មាន​បញ្ហា​ដូចនេះ​សូម​កុំ​បារម្ភ​ថ្ងៃនេះ ខ្មែរឡាយ​​ខ៍ នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​កម្ចាត់​សត្វ​កន្លាត​តាម​បែប​ធម្មជាតិ៖

១. កម្ចាត់​ប្រភព
ដោយ​អាស្រ័យ​លើ​សីតុណ្ហភាព និង​ទំហំ​ ពួកវា​អាច​រស់នៅ​បាន​បាន​មួយ​ខែ​ដោយ​គ្មាន​អាហារ​ ប៉ុន្តែ​មិន​លើស​ពី​មួយ​សប្ដាហ៍​ទេ​បើ​គ្មាន​ទឹក។ ដូចនេះ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ការ​លេច​ធ្លាយ​ទុយយោ​ទឹក​នៅ​ ឬ​ជាតិ​សើម​ក្នុង​ផ្ទះ និង​ជួសជុល​ឲ្យ​ជិត​ល្អ។ ពេល​ដែល​ប្រភព​ទឹក​ត្រូវ​បាន​លុប ពួកវា​នឹង​ចាប់អារម្មណ៍​ចំពោះ​ការ​ស៊ី​នុយ​ដែល​បាន​កំណត់។
២. លាង​សម្អាត​ផ្ទះ​ឲ្យ​បាន​ហ្មត់ចត់


ផ្ទះ​ស្អាត​គឺជា​គន្លឹះ​ក្នុង​បណ្ដេញ​កន្លាត​ចេញ ហើយ​កន្លែង​ដំបូង​ដែល​ត្រូវ​សម្អាត​នោះ​គឺ​ចាប់ផ្ដើម​ពី​ផ្ទះបាយ។ លាងចាន និង​ដាក់​ម្ហូប​អាហារ​សល់​ឲ្យ​មាន​របៀបរៀបរយ​បន្ទាប់​ពី​ទទួល​ទាន​រួច។ ជាពិសេស​សម្អាត​កន្លែង​ដែល​មាន​ជាតិ​ខ្លាញ់​ព្រោះ​កន្លាត​ចូលចិត្ត​របស់​នេះ​ណាស់។
៣. បិទ​កន្ត្រក​គ្របអាហារ​ឲ្យ​ជិត
អាហារ​ដែល​នៅសល់ក្រោយពេលបរិភោគត្រូវយកកន្ត្រក​គ្របឲ្យជិត ដើម្បីកុំឲ្យសត្វចង្រៃនោះមកស៊ី។​ ចូរ​កុំ​ទុក​ចាន​កខ្វក់​ឲ្យ​នៅ​ពេញ​មួយ​យប់​អី ហើយ​បើ​មាន​អាហារ​ដែលមិនគួរទុក​ត្រូវ​យក​ទៅ​បោះ​ក្នុង​ធុង​សំរាម។
៤. យក​សំរាម​ទៅ​ចោល​ឲ្យបាន​ទៀងទាត់


សំរាម​ដែល​មាន​ក្នុង​ធុង​ត្រូវ​យក​វា​ទៅ​ចោល​រៀងរាល់ថ្ងៃ ហើយ​ធុង​ទៀតសោត​ត្រូវ​មាន​គម្រប​សម្រាប់​បិត​ជិត ធ្វើ​ដូចនេះ​ទើប​គ្មាន​កាកសំណល់​សម្រាប់​ឲ្យ​កន្លាត​ស៊ី ​និង​រស់នៅ​បាន​ទៀត។
៥. ក្រូចឆ្មារ
សត្វ​ប្រភេទ​នេះ​គឺ​ស្អប់​សារធាតុ​អាស៊ីដ​ខ្លាំង​ណាស់ ដូចនេះ​ត្រូវ​ធ្វើឲ្យ​ផ្ទះ​មាន​ក្លិន​ក្រូចឆ្មារ​ទើប​កន្លាត​វា​មិន​ហ៊ាន​រស់នៅ​ផ្ទះ​ជាមួយ​អ្នក​បាន។
៦. សាប៊ូ​និង​ទឹក
យក​សាប៊ូ​លាយ​ជាមួយ​ទឹក​ដាក់​ក្នុង​ដប​មួយ​ហើយ​ពេល​ឃើញ​កន្លាត​ត្រូវ​យក​ទឹក​ដែល​លាយ​រួច​នោះ​​បាញ់​​លើ​វា នឹង​​ពុល​​ប្រកាច់​​សន្លប់ ឬ​ស្លាប់​តែម្ដង។
៧. ស្លឹក​រុក្ខជាតិ


ស្លឹក​រុក្ខជាតិ​ផ្សេង​ៗ​ដូចជា​ស្លឹក​ក្រូចសើច ​ស្លឹក​ម្រេច​ជាដើម ដោយ​គ្រាន់តែ​យក​វា​ទៅ​ដាក់​ផ្លូវ​ចេញចូល​របស់​សត្វ​កន្លាត។ ពេល​ធុំក្លិន​នោះ​វា​នឹង​រត់​ចេញ​ពី​ផ្ទះ​ដោយ​ខ្លួន​ឯង។

ប្រភព៖ Thebugskiller,Wikihow

សូមអរគុណ៖ Sabay


Post a Comment

 
Top