0
បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​កាន់​តែ​ទំនើប ឯ​សម្ភារៈ​ប្រើប្រាស់​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ។ ទូរសព្ទ កុំព្យូទ័រ iPad និង​សម្ភារៈ​មួយ​ចំនួន ត្រូវ​គេ​ប្រើ​ប្រាស់​ស្ទើរ​គ្រប់​ដៃ ហើយ​សូម្បី​ក្មេង​តូច​ៗ​ក៏​មាន​សំណាង​បាន​ស្គាល់​របស់​អស់​ទាំង​នេះ​ទាំង​មិន​ទាន់​ធំ​ដឹង​ក្ដី​ផង។ យ៉ាង​ណា​ក្ដី សម្ភារៈ​ទាំង​នេះ​សុទ្ធតែ​មាន​ផល​ប៉ះពាល់ ជាពិសេស​ចំពោះ​ក្មេង​តូច​ៗ​នេះ​តែ​ម្ដង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា ក្មេង​អាយុ​ក្រោម​បី​ឆ្នាំ លេង iPad ឬ smartphone អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ជំនាញ​ខួរ​ក្បាល ជាពិសេស​គឺ​ការ​គ្រប់គ្រង​ខ្លួន​ឯង។



ក្រុម​អ្នក​ស្រាវជ្រាវ មក​ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល Boston សហរដ្ឋអាមេរិក បាន​និយាយ​ថា ក្មេង​ដែល​លេង iPad ឬ smartphone អាច​បន្លប់​ស្មារតី ហើយ​ភាព​រីករាយ​មួយ​ពេល​ៗ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការវិវឌ្ឍន៍​សង្គម​ផ្លូវ​ចិត្ត​របស់​ពួក​គេ។ ​​​ក្រុម​អ្នក​ស្រាវជ្រាវ បាន​លើក​ឡើង​ជា​សំនួរ​ថា ប្រសិន​បើ​ឧបករណ៍​ទាំង​នេះ ក្លាយ​ជា​វិធីសាស្ត្រ​ចម្បង​ដើម្បី​លួង​លោម និង​បន្លប់​​ក្មេង​តូច​ៗ តើ​ពួក​គេ​អាច​អភិវឌ្ឍន៍​ការ​គ្រប់គ្រង​ចិត្តសាស្ត្រ​ផ្ទាល់​ខ្លួន​បាន​ដែរ​ឬ​ទេ? ​​​

ក្រុម​អ្នក​ស្រាវជ្រាវ បាន​សរសេរ​ថា ឧបករណ៍​ទំនើប​ទាំង​នេះ អាច​ផ្លាស់​ប្ដូរ​សកម្មភាព​សម្រេច​ចិត្ត​ផ្សេង​ៗ​របស់​ក្មេង ដែល​មាន​សារៈសំខាន់​ចំពោះ​ការ​អភិវឌ្ឍន៍​វិញ្ញាណ​ទាំង​ប្រាំ និង​ជំនាញ​ផ្សេង​ៗ​ទៀត។ ហើយ​ជំនាញ​ទាំង​នេះ សុទ្ធតែ​មាន​សារៈសំខាន់​ចំពោះ​ការ​សិក្សា​ផ្នែក​គណិតវិទ្យា និង​វិទ្យាសាស្ត្រ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​ជំរុញ​ឪពុក​ម្ដាយ ឲ្យ​ផ្ដល់​របស់​លេង​ជា​លក្ខណៈ​ប្រពៃណី​ដែល​មាន​ពី​មុន​មក​ដល់​កូន​ៗ ដូច​ជា​ឧបករណ៍​រៀប​​រូប​ផ្សេង​ៗ ប្រសើរ​ជាង​ឧបករណ៍​ទំនើប​ៗ​ដែល​មាន​អេក្រង់។ លើស​ពី​នេះ ក្រុម​គ្រួសារ​គួរ​តែ​មាន​ពេល​​ចំណាយ​ជាមួយ​គ្នា ដោយ​នៅ​ឆ្ងាយ​ពី​ទូរទស្សន៍ ឬ​ទូរសព្ទ៕ ​​​​​​​

​​​​​​​

ឧ​បករណ៍ល្អៗ​សម្រាប់​ក្មេងលេង ជំនួស​ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​ផល​ប៉ះពាល់



Post a Comment

 
Top