0
គ្រឿងផ្សំ៖
  • ១-ពងមាន់ ២
  • ២-ស្ករ ២ខាំ
  • ៣-ខ្ទិះដូង ១កំប៉ុង
  • ៤-ស្លឹកតើយ ៣សន្លឹក
  • ៥-ម្សៅសារាយ ១ស្លាបព្រាបាយ
  • ៦-ទឹក ១កំប៉ុង
  • ៧-អំបិលចុងស្លាបព្រា




របៀបធ្វើ៖
  • ១- ស្ងោរសារាយម្សៅ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
  • ២- គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នាគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
  • ៣- យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកសារាយ ហើយកូរអោយសព្វ រួចលើចុះ។
  • ៤- ដួសទឹកសារាយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
  • ៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
  • ៦- បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។




ដកស្រង់ចេញពីអត្ថបទ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍


Post a Comment

 
Top