0


ពេលវេលា ជាវត្ថុដ៏មានតម្លៃ បំផុតក្នុង ជិវិតមនុស្ស ។ គេតែងប្រៀបធៀប ពេលវេលាទៅនឹង មាសប្រាក់ ។ តាមពិតពេលវេលា មានតម្លៃខ្លាំង ជាងមាសប្រាក់ទៅទៀត ។ ពេលវេលាគឺជាជីវិត ។ មនុស្សម្នាក់ៗ មានពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នេះ គេពុំគួរយក ពេលវេលា ទៅខ្ជះខ្ជាយចោល ដោយឥតប្រយោជន៍ឡើយ ។

គេគួរប្រើពេលវេលាឲ្យចំគោលដៅ ពោលគឺប្រើពេលវេលា ភាគច្រើនបំផុតទៅលើ កិច្ចការទាំងឡាយណា ដែលផ្តល់ផ្លែផ្កា នាថ្ងៃអនាគត ។ ការចេះប្រើពេលវេលា ឲ្យត្រូវតាមវត្ថុបំណងបែបនេះ គេហៅថា ការវិនិយោគលើពេលវេលា មានន័យថាពេលវេលា ដែលចំណាយទៅហើយ មិនបាត់បង់អសារ ឥតការឡើយ គឺនឹងហុចផលអ្វីម្យ៉ាង នាពេលអនាគត។ តើសកម្មភាពណាខ្លះ ដែលគេអាចចាត់ទុក បានថាជាការវិនិយោគ ពេលវេលា?

សកម្មភាពណាមួយ ដែលធ្វើឡើងដើម្បីឈាន ទៅសម្រេចវត្ថុបំណង ក្នុងជីវិតសុទ្ធសឹងតែ ជាការវិនិយោគ ពេលវេលាទាំងអស់ ។ សកម្មភាពមួយចំនួន ខាងក្រោមអាចចាត់ទុក ជាការវិនិយោគ លើពេលវេលា៖


  • - ថែទាំសុខភាពផ្ទាល់ខ្លួន
  • - ថែរក្សា និងលើកកម្ពស់ស្មារតី បញ្ញាញាណ
  • - សម្រួចវត្ថុបំណងក្នុងជីវិតឲ្យកាន់តែច្បាស់ឡើង
  • - ពង្រីកបណ្តាញទំនាក់ទំនង ៖ មិត្តភក្តិ គ្រួសារ មិត្តរួមការងារ អតិថិជន ដៃគូពាណិជ្ជកម្ម បុគ្គលមានសក្តានុពល អ្នកឯកទេសវិជ្ជាជីវៈ
  • - ចូលរួមវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព
  • - អានសៀវភៅ ឬអត្ថបទអប់រំដើម្បីបង្កើនចំណេះដឹង
  • - រៀនសូត្រអំពីបទពិសោធន៍ជីវិតពីមនុស្សក្នុងសង្គម
  • - សិក្សាស្វែងយល់ពីរបៀបរកប្រាក់ និងសាងប្រភពចំណូលឲ្យបានច្រើន
  • - រៀនពីរៀបគ្រប់គ្រងពេលវេលាឲ្យកាន់តែមានប្រសិទ្ធភាព
  • - រៀនពីវិធីវិនិយោគប្រាក់ និងពេលវេលា ។ល។


  • ចូរវិនិយោគពេលវេលា ឲ្យបានច្រើនបំផុត កុំខ្ជះខ្ជាយពេលវេលាចោល។ "មើលពេលវេលា ដែលកន្លងផុតទៅ គ្មានពេលណា នឹងត្រឡប់វិញបាន...." ចម្រៀងកុមារភាព ៕

    សូមអរគុណ៖ គេហទំព័រសាលារៀន salarean.com


    Post a Comment

     
    Top