0
Firefox ​គឺ​ជា​ Web browser​ មាន​ប្រជាប្រិយភាព​មួយ​នា​ពេល​បច្ចុប្បន្ន។ តែ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​រអ៊ូ​​​ពី​ Web Browser​ មួយ​នេះ​ដែរ​ដោយ​សារ​តែ​មាន​បញ្ហា​គាំង​​ខណៈ​ពេល​កំពុង​​ប្រើប្រាស់។ ជា​ការ​ពិត​ណាស់​ Firefox ​អាច​គាំង​ដំណើរ​ការ​​ដោយ​​សារ​មូលហេតុ​មួយ​ចំនួន។ ប៉ុន្តែ​យើង​អាច​រក​មូលហេតុ​ និង​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន​តាម​វិធី​ដូច​ខាង​ក្រោម៖

@ ប្រើ​ Safe Mode

ដើម្បី​កំណត់​មូល​ហេតុ​ដែល​បង្ក​អោយ​ Firefox ​គាំង​ដំណើរ​ការ​នោះ​គឺ​ប្រើ​ Safe Mode។ Safe​ Mode គឺ​ជា​មុខ​ងារ​មួយ​របស់​ Firefox ​​ដែល​អាច​ដំណើរ​ការ​ដោយ​មិន​ចាំ​បាច់​កម្មវិធី​ Add-ons​នោះ​ឡើយ។ ដើម្បី​ចូល​ទៅ​ដំណើរ​ការ​ Safe Mode​ ចុច​លើ​ Open menu ​​ចុច​លើ​សញ្ញា​ “?”​ ហើយ​ចុច​លើ​ “Restart with Add-ons Disabled…” ​ចុច​​ប៊ូតុង​ Restart ​​(រង់ចាំ​បន្តិច)​ ហើយ​ចុច​យក​ Start in Safe Modeឬ​ ក៏​ចុច​ Sift Key អោយ​ជាប់​ហើយ​បើ​ Firefox។ (មើល​រូប​​ខាង​ក្រោម)









ប្រសិន​បើ​ដំណើរ​ Firefox​​ ក្នុង​ Safe Mode​ ល្អ​នោះ​ បញ្ហា​វា​អាច​បណ្ដាល​មក​ពី​ Add-ons ​ណា​មួយ។ ដូច្នេះ​ចូល​ទៅ​ពិនិត្យ​មើល​ ឬ​​ Disable Add-ons ​ម្ដង​មួយ​ៗ​រហូត​ដល់​​អ្នក​បាន​ដឹង​ថា​ Add-ons ​ណា​មួយ​ដែល​បង្ក​អោយ​​មាន​បញ្ហា។

@ Reset ឬ Refresh Firefox

Reset ​ឬ Refresh Firefox​ (ពាក្យ​​Reset គឺ​សម្រាប់​Firefox​ ជំនាន់​ចាស់ ​រី​ឯ​ Refresh គឺ​មាន​នៅ​លើ​ Firefox ​ជំនាន់​ក្រោយ) ​ក៏​ជា​វិធី​មួយ​ដែល​អាច​ដោះ​ស្រាយ​នូវ​បញ្ហា​គាំង​បាន​ដែរ។ ប៉ុន្តែ​ Reset feature ​វា​នឹង​បង្កើត​នូវ​ profile folder ​ថ្មី​ដែល​អាច​លុប​នូវ​ទិន្នន័យ​ចាស់​ចោល​​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​នឹង​បាត់​បង់​ទិន្នន័យ​របស់​ពួក​គេ​ ដែល​បាន​រក្សា​ទុក​នៅ​លើ​ Firefox ​ដូច​ជា​ extensions, themes, search engines, និង​ site-specific preferences​បន្ទាប់​ពី​ធ្វើ​ការ​ Reset រួច។ អ្វី​ដែល​អាច​បង្ក​អោយ​មាន​បញ្ហា​ជាង​គេ​នោះ​ គឺ​ Extensions and themes​​ ដូច្នេះ​ Reset Firefox ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​​មួយ។

ដើម្បី​ Reset ​ឬ Refresh Firefox ចុច​លើ​ Open menu ​​ចុច​លើ​សញ្ញា​ “?”​ រួច​ជ្រើស​យក​ “Troubleshooting Information” ​ចុច​លើ​​ប៊ូតុង​ Refresh Firefox ។ នោះ​ Firefox ​នឹង​បង្កើត​នូវ​​ profile ថ្មី​សម្រាប់​អ្នក​ និង​លុប​ចោល​ទិន្នន័យ​ចាស់​ចោល​។ (មើល​រូប​ខាង​ក្រោម)







ប្រសិន​បើ​ Firefox ​នៅ​បន្ត​​គាំង​​​​បន្ទាប់​ពី​​ដំឡើង​ Extension ​រួច​​នោះ ​​វា​ប្រហែល​​មក​ពី​បញ្ហា​​លើ​ Extension​ ណា​មួយ​ក្នុង​ចំណោម​នោះ។ ដូច្នេះ​សាក​​ដំឡើង​ Extension ​ម្ដង​មួយ​ៗ​សា​ជា​ថ្មី​​ដើម្បី​រក​មើល​ថា​ Extension ​ណា​មួយ​​ដែល​​បង្ក​បញ្ហា។

@ Disable Hardware Acceleration

Firefox​ មាន​​មុខ​ងារ​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា​​ Hardware acceleration ​ដែល​​ប្រើ​​ Graphics card​ កុំព្យូទ័រ​ដើម្បី​បង្ហាញ​អត្ថបទ​អក្សរ​ និង​ រូបភាព​ផ្សេង​ៗ​​នៅ​លើ​ Web pages។ ប៉ុន្តែ​ជួន​កាល​ Hardware acceleration ​អាច​បង្ក​អោយ​មាន​បញ្ហា​ជា​មួយ​នឹង​ Graphics drivers​ និង​ Graphics cards។

ដូច្នេះ​ដើម្បី​ចូល​ទៅ​បិទ​​ Hardware acceleration​ដំបូង​ ចុច​លើ​ Open menu ​​ជ្រើស​យក​​ Options ហើយ​ចុច​លើ​ Advanced​ ដោះ​សញ្ញា​ធីក​ចេញ​ត្រង់​កន្លែង​ “Use hardware acceleration…”។



ប្រសិន​បើ​ Firefox ​​មាន​ដំណើរ​ការ​ល្អ​បន្ទាប់​ពី​​​បិទ​នូវ​មុខ​ងារ​នេះ​ អ្នក​អាច​​ធ្វើ​ការ​ Update នូវ​ Graphics drivers។ ​ប្រសិន​បើ​ Install ​update​ហើយ​នៅ​តែ​បន្ត​ Crash ទៀត​អ្នក​អាច​បិទ​វា​រហូត​ក៏​បាន។

@ Check for Malware

Malware គឺ​ជា​មេរោគ​ដែល​បង្ក​អោយ​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​ ដូច្នេះ​ Firefox​ គាំង​ដំណើរ​ការ​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​​នេះ​ដែរ។ ​ស្កេន​មេរោគ​ចេញ​ជា​មួយ​នឹង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​ប្រសិទ្ធភាព​អោយ​បាន​ទៀត​ទាត់​នោះ​វា​អាច​ធ្វើ​អោយ​កុំព្យូទ័រ​ដំណើរ​ការ​ស្រួល​ និង​​មិន​មាន​បញ្ហា​គាំង​ដល់​កម្មវិធី​ដទៃ​ទៀត។

@ Update Software

បញ្ហា​គាំង​​ Mozilla ​វា​អាច​បណ្ដាល​មក​ពី​​បញ្ហា​ការ​ប្រើ​កម្មវិធី​ផុត​កំណត់​ (out-of-date ) ​ដូច្នេះ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​គឺ​ត្រូវ​តែ​ធ្វើ​ការ​ Firefox, Plug-ins, Extensions and Themes, Graphics Drivers និង​កម្មវិធី​ Internet Security Software ​មួយ​ចំនួន​ដូច​ជា​ Firewalls, Anti-virus programs, Internet security suites​ និង​កម្មវិធី​​ Security applications​ផ្សេង​ទៀត​​។

@ ម្យ៉ាង​វិញ​ទៀត​នោះ​បញ្ហា​ Hardware ​ក៏​អាច​បង្ក​អោយ​​​ Firefox និង​កម្មវិធី​ផ្សេង​ទៀត​​​​គាំង​ដំណើរ​ការ​ដែរ។ អ្នក​ប្រើ​ប្រាស​អាច​ចូល​ទៅ​ពិនិត្យ​មើល​បញ្ហា​ RAM errors ​ប្រសិន​បើ​​បញ្ហា​គាំង​ដំណើរ​ការ​នៅ​តែ​បន្ត​កើត​ឡើង។ ដើម្បី​ត្រួត​ពិនិត្យ​មើល​ពី​បញ្ហា​ RAM errors​ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

វាយ​ពាក្យ​ Memory​ ក្នុង​Start Menu រួច​ចុច​យក​ Windows Memory Diagnostic ​​រួច​ជ្រើស​យក​ជម្រើស​​Check​ ណា​មួយ។ នោះ​បន្ទាប់​ពី​វា​ Restart Computer វា​នឹង​ធ្វើ​ការ ​Check មើល​ពី​ Error​ របស់​Memory៕







សូមអរគុណ៖ Howtogeek


Post a Comment

 
Top