0
វិធីធ្វើ៖
  • ១- ដាំទឹកអោយពុះ
  • ២- យកម្សៅឆា (tapioca or chestnut powder) មួយកំប៉ុង ដាក់ចាន
  • ៣- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ
  • ៤- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ
  • ៥- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា
  • ៦- បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ
  • ៧- យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ
  • ៨- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែតជាបន្ទះស្តើងៗ
  • ៩- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ
  • ១០- រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយដាច់ពីគ្នា។
  • ១១- ដាំទឹកក្តៅមួួយឆ្នាំងអោយពុះ
  • ១២- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កើស កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា
  • ១៣- ទុកអោយលតពុះ មួយស្របក់
  • ១៤- នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹកខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។
  • ១៥- នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។
  • ១៦- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា
  • ១៧- ពេលទទួលទាន ដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង។


អ្នកស្រី កែវ ច័ន្ទបូរណ៍


Post a Comment

 
Top