0
ឪឡឹក​ជា​ផ្លែឈើ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​របស់​ប្រជាជន​ខ្មែរ ដោយ​សារ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​អាច​កាត់បន្ថយ​ការ​ស្រេកទឹក។ ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ពិសា ឪឡឹក​នៅ​មាន​អត្ថបទ​ប្រយោជន៍​ចំពោះ​សុខភាព ​និង​សម្រស់​ជា​ច្រើន​ទៀត ហួស​ពី​ការ​ស្មាន។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​​ជា​ច្រើន​របស់​ផ្លែ​ឪឡឹក៖



១. ល្អ​សម្រាប់​បេះដូង

ក្នុង​ផ្លែ​ឪឡឹក​មាន​សារធាតុ​អាស៊ីដ​អាមីណូ ហើយ​អាស៊ីដ​ប្រភេទ​នេះ​ ត្រូវ​បាន​ប្រើ​ក្នុង​ការ​ផលិត​នីត្រូសែន​អុកស៊ីត​ដែល​ជួយ​សម្រួល​សរសៃ​ឈាម។ ដូច្នេះ​ឪឡឹក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​គាំង​បេះដូង។

២. ល្អ​ចំពោះ​ក្រលៀន

ឪឡឹក​មាន​សមត្ថភាព​ល្អ​ដូច​ទឹកដូង​អីចឹង​ដែរ។ ការ​បរិភោគ​ឪឡឹក​អាច​សំអាត​តម្រងនោម​ និង​ប្លោកនោម។ ដូចនេះ​ប្រសិនបើ​អ្នក​ទទួលរង​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ឪឡឹក​អាច​ជួយ​អ្នក​បាន។

៣. កែលម្អ​ការ​មាន​កូន​របស់​បុរស



ការ​ពិសោធន៍​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង New Delhi បាន​បង្ហាញ​ថា​ឪឡឹក​អាច​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល ​និង​សមត្ថភាព​ផ្លូវ​ភេទ ជា​ពិសេស​បាន​កែលំអ​រចនាសម្ព័ន្ធ​របស់​មេ​ជីវិត​ឈ្មោល។

៤. បង្កើន​ល្បឿន​ដំណើរ​ការ​ព្យាបាល

ក្រៅពី​មាន​សារធាតុ lyopene ឪឡឹក​ក៏​មាន​អាស៊ីដ​អាមីណូ​ដែល​ប្រើ​ក្នុង​ការ​បំបែក​កោសិកា​និង​ព្យាបាល​មុខរបួស។ អាស៊ីដ​អាមីណូ ជា​ធម្មតា​មាន​ក្នុង​ផ្នែក​ពណ៌​ស​នៃ​បំណែក​ឪឡឹក​ដែល​មិន​ត្រូវ​បាន​បរិភោគ។

៥. មាន​​កាឡូរី​ទាប​

ឪឡឹក​គឺជា​ផ្លែឈើ​ដែល​មាន​កាឡូរី​កម្រិត​ទាប​នៅ​ក្នុង​នោះ និង​មាន​មាន​ជាតិ​ខ្លាញ់​ធម្មជាតិ​ ដូច្នេះ​សូម​កុំ​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់​ពេល​ទទួលទាន​វា។

៦. ​ជួយ​មិន​ឲ្យ​​ខ្សោះ​ជាតិ​ទឹក



ឪឡឹក​មាន​ផ្ទុក​វីតាមីន C ដែល​អាច​បំពេញ​ជាតិ​ទឹក​សម្រាប់​ជីវភាព​រស់នៅ​ក្នុង​រដូវ​ក្ដៅបាន ហើយ​ជាតិ​ទឹកទាំង​នោះ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ដែល​រាងកាយ​ត្រូវការ។

៧. មាន​សារធាតុ​ចិញ្ចឹម​ច្រើន

ក្នុង​ឪឡឹក​ក៏​មាន​ផ្ទុក​វីតាមីន A និង C។ បរិភោគ​ឪឡឹក​១០០​ក្រាម​ស្មើ​នឹង​ ១១%​ នៃ​តម្រូវ​ការ​វីតាមីន A របស់​រាងកាយ។

៨. កាត់បន្ថយ​សំពាធឈាម

សមាសភាគ​នៃ​ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​ក្នុង​ឪឡឹក​អាច​ជួយ​កាត់បន្ថយ​សំពាធឈាម។

៩. ការពារ​ភាព​ចាស់​មុន​អាយុ

ឪឡឹក​ជា​ប្រភព​អាហារ​សម្បូរ​បែប​នៃ​សារធាតុ lycopene វីតាមីន C និង​វីតាមីន A ហើយ​សារធាតុ​ចិញ្ចឹម​ទាំងអស់​​អាច​កាត់បន្ថយ​ ស្នាម​ជ្រួញ​និង​ស្នាម​ខ្មៅ​នៅ​លើ​ស្បែក៕

សូមអរគុណ៖Healthfame


Post a Comment

 
Top