0


សំណើចជាអាការ មួយដែលងាយនឹង សម្តែងចេញមក ដោយធម្មជាតិរបស់មនុស្ស និងដែលបង្ហាញឲ្យឃើញ យ៉ាងច្បាស់ពីចរិត របស់យើងតាមរយៈការសើច ទាំងបែបអឹមអៀន និងបែបការសើចក្អាកក្អាយ។
១. សើចដោយងើបក្បាលត្រង់ៈ
ជាការប្រាកដណាស់ ! អ្នកមិនចូលចិត្តបញ្ចេញ អាកប្បកិរិយា និងចិត្តគំនិតដែល កំពុងគិតឲ្យអ្នកក្រៅដឹងទេ។ បើមានរឿងអ្វីរក្សា ទុកក្នុងចិត្តជាពិសេស នឹកគុំនៅក្នុងចិត្តទុក ចំពោះអ្នកណាដែលមាន បំណងអាក្រក់ចំពោះខ្លួន។ អ្នកចូលចិត្តដកថយ ដោយខ្លួនឯងនៅពេលមានរឿងអ្វីមួយ និងស្ថិតក្នុងលក្ខណៈទប់ទល់។ ក៏ប៉ុន្តែអ្នកគួរតែបន្ធូរ អារម្មណ៍របស់អ្នកមកវិញ។
២. សើចដោយឈ្ងោកមុខ ឬយកដៃទ្រក្បាល
អ្នកចូលចិត្តឲ្យគេ យកចិត្តទុកដាក់លើខ្លួន ហើយអ្នកចូលចិត្ត ធ្វើអ្វីទាំងអស់ ដើម្បីឲ្យគេពេញចិត្តនឹងខ្លួន។ អ្នកត្រូវការឲ្យ គេជឿជាក់ចំពោះខ្លួន និងឲ្យគេផ្គាប់ផ្គុនខ្លួន គោរពខ្លួន ជូនរង្វាន់ដល់ខ្លួន នៅពេលមានពិធីបុណ្យអ្វីមួយ។ ចូរអ្នកទុកចិត្តចុះ ការមានភាពក្លៀវក្លា ហួសហេតុដូចអ្នកយ៉ាងនេះ គ្មានអ្នកណាអាច បំភ្លេចអ្នកចោលទេ។
៣. សើចដោយ យកដៃទាំង២បាំងមុខ
អ្នកជាប្រភេទ មនុស្សនិយាយស្តី ចេះលាក់ការសម្ងាត់ ដែលជានិច្ចជាកាល មានការភ័យខ្លាចក្នុងការធ្វើអ្វីដែល រំខាន់ដល់គេ និងមិនចង់ឲ្យគេយកចិត្ត ទុកដាក់នៅលើខ្លួនទេ ព្រោះតែហេតុនេះហើយ ទើបអ្នកចូលចិត្តលាក់ខ្លួន ជិតទាំងអស់ក៏អាចលាក់មុខ នៅក្នុងរង្វង់ដៃ របស់អ្នកដែរ។ ជាការគួរឲ្យសោកស្តាយ ពីព្រោះផ្ទៃមុខដែល រំលេចដោយបបូរមាត់ សើចជាកត្តាមួយដែលមានឥទ្ធិពល ខ្លាំងក្លាក្នុងការអូសទាញ អារម្មណ៍អ្នកឯទៀត។
៤. សើចលាន់ក្អាកក្អាយ ចេញអស់ពីពោះ
អ្នកជាមនុស្ស ចូលចិត្តការសប្បាយ មានចរិតមិន សូវគិតគូរច្រើន ហើយមានចិត្ត ស្មោះត្រង់ល្អណាស់។ អ្នកមិនមែនជាមនុស្ស លាក់លៀមការពិតនោះទេ ព្រោះអ្នកជាមនុស្សចូលចិត្តនិយាយត្រង់ទៅ ត្រង់មកជានិច្ច ទោះបីជាដឹងថា គេមិនពេញចិត្តក៏ដោយ។ អ្នកពិតជាមនុស្សមានចរិតក្លាហានមែន។
៥. សើចបែបលាក់កំណួច
សំណើចរបស់ អ្នកបញ្ជាក់ពីចរិត ឥតអៀនខ្មាស់បន្តិច ដែលជួនកាល អាចបញ្ជាក់ថា អ្នកជាមនុស្សឆ្មើង ឬមើលងាយគេ។ តាមការពិតអ្នកបិទបាំង នូវចរិតខ្វះខាតមួយ គឺគ្មានជំនឿចិត្តនៅលើខ្លួនឯង ហើយខំសម្តែងអាការវាយឬក ដូចជាយល់ច្បាស់លាស់ណាស់។ ទោះបីជាយ៉ាងណាក្តីអ្នកត្រូវ ព្យាយាមកែចរិត មិនល្អនេះដោយខ្លួនឯង ចេញទើបជាការប្រសើរ៕


Post a Comment

 
Top