0
ការធ្វើលំហាត់ប្រាណភ្នែក មាន៣ សកម្មភាពដូចខាងក្រោម៖
១. កាត់បន្ថយស្នាមជ្រីវជ្រួញ នៅលើថ្ពាល់
ជាដំបូងអ្នកត្រូវយកចុងម្រាមដៃ ទាំងអស់ដាក់កណ្តាលថ្ងាស ក្រោយមកអូសម្រាមដៃទាំងនោះ មកសងខាងសៀតផ្កា។ បន្ទាប់មកទាញរោមចិញ្ចើមឡើង ឲ្យខ្ពស់ដោយប្រើ ចុងម្រាមកូនដៃ ហើយរក្សាលំនឹងឲ្យនឹង ក្នុងរយៈពេល៣០វិនាទី។ ការអនុវត្តបែបនេះ ជាប្រចាំ ២ ឬ ៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយសម្រួល សាច់ដុំផ្សេងៗ នៅលើថ្ងាស។ ក្រៅពីនេះ ការធ្វើ ដូច្នេះនៅមុនពេលចូលគេង ក៏អាចជួយឲ្យអ្នកបានគេង លកស្កប់ស្កល់ផងដែរ។
២. ការបន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់
អ្នកត្រូវហាមាត់ឲ្យធំដូចអក្សរ O និងយកម្រាមដៃ ចង្អុលទាំង២ ទៅដាក់លើរង្វះមាត់ឡើង ទៅលើថ្នមៗ និងអូសរហូតដល់ផ្នែកក្រោមច្រមុះ ហើយរក្សានៅក្នុងស្ថានភាពបែបនេះ ឲ្យបាន ៣០ វិនាទី ទើបត្រឡប់មកសភាពដើមវិញ បន្តិចម្តងៗ។ អ្នកគួរអនុវត្តបែបនេះ ឲ្យបាន ២ ទៅ ៣ដងក្នុងមួយថ្ងៃទើបជាការប្រសើរ។
៣. ទប់ទល់ នឹងការជ្រួញត្របក ភ្នែកខាងក្រោម
អ្នកត្រូវយកម្រាមដៃចង្អុល ដាក់នៅលើស្បែកនៅក្បែរកន្ទុយភ្នែក ទាំង២ ក្រោយមកសំឡឹងទៅខាងឆ្វេង និងខាងស្តាំ។ បន្ទាប់មកសំឡឹង ទៅលើទៅមកក្រោម នឹងទៅមុខ។ អ្នកត្រូវរក្សាឥរិយាបទបែបនេះ ឲ្យបាន៤០វិនាទី និងអនុវត្តចំនួន៣ ដង ក្នុងមួយថ្ងៃ។ ការធ្វើបែបនេះ ក៏អាចកាត់បន្ថយភាពហើមត្របកភ្នែក ខាងក្រោមបានដែរ៕

Post a Comment

 
Top