0


ឥឡូវនេះអ្នកឯកទេសជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះ ស្រាប់តែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញ មនុស្សវ័យក្មេងៗ ចូលចិត្តផឹកស្រាច្រើន ។ តាមពិត បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យក្មេង២៣%តែងតែ មានភាពមមាញឹក នឹងការផឹកស៊ី ។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹង បញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ចេញទាំងអស់ ជាពិសេសវីតាមីន B កំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រចក។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្របៀវបៀរ ០,៣២លីត្រ) អាចជួយការពារ និងប្រឆាំងជំងឺបេះដូង បានបន្តិចបន្តួចដែរ។

ប្រសិនបើកូឡេស្ទើរ៉ុល អ្នកលើសពី ៤,៥ អ្នកអាចផឹកស្រាម្តងម្កាល បានដែរ អាចជាស្រាក្រហមមួយ កែវគ្រប់គ្រាន់ហើយ ។ ស្រាមានជីវជាតិ តិចតួច ខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រា ភាគច្រើនយល់ថា ពួកគេកំពុងតែ ការពារជំងឺបេះដូង តាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរ ជាធ្វើ ជ្រុលទៅវិញ ដោយផឹកច្រើនពេក និងមិនដឹងខ្លួនថាកំពុងតែ ប្រឈមនឹងការបង្កមហារីក ជាពិសេសមហារីក សុដន់តែម្តង ។

ស្រា គឺវាទៅធ្វើ ទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយ សមត្ថភាពនៃការច្រោះ ជាតិពុលក្នុង រាងកាយបាន ។ ការផឹកស្រាច្រើនជ្រុល នឹងធ្វើ ឲ្យអស់ កម្លាំង និងខ្សោះជាតិទឹក រំខានដល់ការដេក និងអាចបាត់បង់ វីតាមីនសំខាន់ៗជាច្រើន ពីក្នុងខ្លួនទៀតផង ។ ចំពោះស្រ្តីមានផ្ទៃពោះ ប្រឈមនឹង ទារកកើតមកមាន លក្ខណៈខុសពីធម្មតា ប្រសិនបើទទួលទាន ស្រាលើសពីមួយដង ក្នុងមួយថ្ងៃក្នុងពេល មានផ្ទៃពោះ ហើយក៏គួរតែ ចៀសវាង វាដែរប្រសិនបើកំពុង ព្យាយាមចង់មានផ្ទៃពោះ ។

អាហារដែលត្រូវចៀសវាង
  • ចូរចៀសវាងការញ៉ាំ ទឹកក្រូចថ្លុងស្រស់ៗ ប្រសិនបើអ្នកកំពុងតែ ផឹកស្រាព្រោះវានឹង បង្កើនកម្រិតជាតិពុល របស់ស្រា។
  • ខ្លាញ់ Saturated Fats ក៏ធ្វើទុក្ខដល់ថ្លើម ខ្លាំងណាស់ដែរ។ ចូរចៀសវាងអាហារ សម្បូរជាតិខ្លាញ់ច្រើន ជាពិសេសសាច់អាំង ហ្វ្រូមាត បឺហ្គ័រ ជាដើម។
  • មិនត្រូវបណ្តោយឲ្យនរណាម្នាក់ ផឹកស្រាលាយជាមួយ កាហ្វេឡើយ ព្រោះវានឹងធ្វើឲ្យ រាងកាយខ្សោះជាតិ ទឹកកាន់តែខ្លាំង ៕



Post a Comment

 
Top