កុំព្យូទ័រចៀសមិនផុតពីមានធូលី កម្ទេចកំទី ឬដីចូលទៅរំខាន ពេលប្រើយូរៗទៅ។ បើអ្នកមិនបានសម្អាតវាឲ្យបានជាប្រចាំទេ ធូលីទាំងនោះ ពេលខ្លះ ក៏អាចធ្វើឲ្យ Key របស់អ្នកគាំង ឬតួម៉ាស៊ីនទាំងមូលខូចក៏ថាបាន។ ការសម្អាតកុំព្យូទ័ររបស់អ្នកគឺងាយទេ ដោយអ្នកអាចមើលពីវិធីខាងក្រោមនេះបាន៖
សម្ភារៈដែលអ្នកត្រូវការ៖
@ អាល់កុល និងទឹក៖ លាយបញ្ចូលគ្នា ៥០% x៥០%
@ ប្រដាប់ត្បារត្រចៀក
@ ច្រាស់ដុះធ្មេញ
@ កំប៉ុងបាញ់ខ្យល់
@ កំណាត់ទន់
ក្រោយពីមានសម្ភារៈទាំងអស់នេះហើយ តោះចាប់ផ្ដើមសម្អាតកុំព្យូទ័ររបស់អ្នក៖
* បិទកុំព្យូទ័ររបស់អ្នក និងដកខ្សែចេញឈប់បញ្ចូលថ្ម បើកុំព្យូទ័ររបស់អ្នកកំពុងសាកថ្ម។
* យកច្រាស់ដុះធ្មេញ (ស្ងួត) ដុះតាមកន្លុកកន្លៀតឲ្យអស់មិនថាចង្អូរ Key ឬ Speakers របស់វានោះទេ។ ពេលកំពុងសម្អាតគួរផ្អៀងកុំព្យូទ័ររបស់អ្នក ដើម្បីទម្លាក់ធូលីទាំងនោះចេញ។
* ជំហានបន្ទាប់ យកកំប៉ុងខ្យល់បាញ់តាមចន្លោះKey និងកន្លុកកន្លៀតទាំងអស់ រាប់ទាំងរន្ធដោត Flash ឬរន្ធសាកថ្មផង។
* បន្ទាប់មកទៀត យកកំណាត់ទន់បទជាបួន រួចបាញ់អាល់កុលលាយទឹកនោះបន្តិច ហើយគួសកំណាត់នោះលើខ្នងដៃរបស់អ្នកឲ្យអស់ទឹក (កុំឲ្យជាតិអាល់កុលទៅបំផ្លាញកុំព្យូទ័ររបស់អ្នក) រួចជូត Key, ផ្ទៃគែមក្បែរ Key រួមទាំង Mouse របស់វាឲ្យបានស្អាត ដោយសង្កត់ថ្នមៗ។
* បត់កំណត់យកផ្នែកដែលមិនទាន់ប្រើរួចចេញមក ហើយបាញ់អាល់កុលលាយទឹក រួចធ្វើដូចមុនដោយគួសឲ្យអស់ទឹកបន្តិចជាមួយនឹងខ្នងដៃរបស់អ្នក សឹមយកទៅសម្អាតផ្នែកអេក្រង់នៃ Laptop របស់អ្នក។ ចំណែកកំណាត់ពីរខាងស្អាតផ្សេងទៀត អ្នកអាចធ្វើវិធីបែបនេះទៅសម្អាតខាងខ្នង និងបាតកុំព្យូទ័ររបស់អ្នកឲ្យបានស្អាត។
* ចំពោះកន្លុកកន្លៀតណាដែលកំណាត់ចូលទៅសម្អាតមិនដល់ យកប្រដាប់ត្បារត្រចៀកមកបាញ់អាល់កុលលាយទឹកនោះ រួចយកទៅជូន នោះជាការស្រេច។ ការសម្អាតកុំព្យូទ័រ Laptop របស់មានតែប៉ុណ្ណឹង៕ អ្នកអាចទស្សនាវីដេអូនេះក៏បានពីរបៀបនៃការសម្អាតកុំព្យូទ័ររបស់អ្នក៖

Post a Comment
Post a Comment