0
Firefox ដើរ​ស្ទក់​ៗ​ដូច​អណ្ដើក​វារ​​មែន​ទេ? ពេល​​​បើក​វិបសាយ​ណាមួយ​ម្ដង​​ៗ​ត្រូវ​ចាំ​យ៉ាង​យូរ​ទម្រាំ​មើល​បាន​។ ពេល​ខ្លះ​បញ្ហា​ទាំង​នេះ​អាច​មក​ពី​ល្បឿន​អ៊ីនធឺណិត​ដែល​អ្នក​កំពុង​តែ​ប្រើ​ប្រាស់​ តែ​ពេល​ខ្លះ​វា​ក៏​ដោយ​សារ​បញ្ហា​មក​ពី Firefox របស់​អ្នក​ដែរ។ ថ្ងៃ​នេះ​ប្រិយមិត្ត​នឹង​បាន​រៀន​ពី​វិធី​មួយ​ចំនួន​ដើម្បី​ឲ្យ Firefox របស់​អ្នក​ដើរ​លឿន​​ជាង​មុន ។
​​​​១. ប្រើ​ Pipelining

ដើម្បី​ដំណើរ​ការ​មុខងារ​នេះ ដំបូង​ប្រិយមិត្ត​ត្រូវ​វាយ​ “about:config” ចូល​ក្នុង​ប្រអប់ Address ដែល​នៅ​ខាង​លើ​​ ហើយ​ចុច​ Enter។ ពេល​នោះ​​អ្នក​នឹង​ឃើញ​ប្រអប់​ Search មួយ​ទៀត​ បន្ទាប់​មក​វាយ ​”network.http.pipelining” ចូល​ក្នុង​ប្រអប់​ Search នោះ។ បន្ទាប់​មក​រក​​ឃ្លា​ “network.http.pipelining” ដែល​អ្នក​វាយ​រួច​នៅ​ពី​ក្រោម​ Preference Name ហើយ​​ចុច​លើ​វា​ពីរ​ដង (ដើម្បី​ប្តូរ​ទៅ​ជា “True”) បន្ទាប់​មក​រក​ឃ្លា “network.http.pipelining.maxrequests” ហើយ​ចុច​​លើ​វា​ពីរ​ដង បន្ទាប់​មក​ដាក់​លេខ ​៨ចូល​ក្នុង​ប្រអប់​​នោះ ហើយ​ចុច OK។
២. លុប​ History ចោល​

ចូល​ទៅ​កាន់ Firefox Menu បន្ទាប់​មក​ចុច​លើ​ពាក្យ History > Clear Recent History នោះ​​អ្នក​នឹង​ឃើញ​ប្រអប់​មួយ។ នៅ​ក្នុង​ប្រអប់​នោះ​ មាន​ពាក្យ Last Hour, Last Two Hour, Last Four Hour, Today និង Everything។ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ពាក្យ Everything នោះ​បាន​ន័យ​ថា​គ្រប់​ History ទាំង​អស់​រួម​ទាំង​ Password ដែល​អ្នក​បាន​ Log in ចូល​បណ្ដាញ​សង្គម​នានា​នឹង​ត្រូវ​លុប​​ចោល (ដូច្នេះ​អ្នក​​នឹង​ត្រូវ​វាយ​ម្តង​ទៀត​ពេល​ក្រោយ)។ នៅ​ពេល​អ្នក​រើស​យក​ពាក្យ​ឬ​ឃ្លា​ណា​មួយ​ហើយ ​សូម​ចុច​លើ​ពាក្យ Clear Now ដែល​នៅ​ខាង​ក្រោម​ប្រអប់​នោះ។
៣. លុប​​ Cookies​


ដើម្បី​លុប​​ Cookies សូម​ចូល​ទៅ​កាន់ Firefox Menu > Tools > Options > Privacy > Remove Individual Cookies > Remove All Cookies។
៤. ដាក់ Never Remember History

​ចង់​ដឹង​ថា​ Firefox របស់​អ្នក​ជាប់​ “Remember history” ឬ​ក៏​អត់​ សូម​ចូល​ទៅ​កាន់ Firefox Menu > Tools > Options > Privacy ហើយ​នៅ​ក្រោម​ពាក្យ History មាន​ពាក្យ Remember history, Never remember history និង Use custom settings for history។ សូម​យក​ពាក្យ​ Never remember history (បើ​សិន​ Firefox របស់​អ្នក​ដាក់ Remember history)។
៥. ប្រើ Add-ons



Add-ons មួយ​ដែល​អាច​ឲ្យ​ Firefox របស់​អ្នក​ដើរ​លឿន​គឺ Fasterfox។ សូម​ចុច​ត្រង់​នេះ​​ដើម្បី​ដំឡើង Fasterfox ចូល​ Firefox ។ បន្ទាប់​ពី​អ្នក​ចុច​លើ Link អម្បាញ់​មិញ​ហើយ​ សូម​ចុច​លើ​ពាក្យ Add to Firefox ហើយ​ចុច​ពាក្យ Allow > Install Now ហើយ Restart ដើម្បី​ឲ្យ​វា​ដំណើរ​ការ​បាន​ល្អ។
៦. Disable/Remove Add-ons ដែល​មិន​ចាំ​បាច់

ពេល​​ខ្លះ​ប្រសិន​បើ​ Firefox ដែល​អ្នក​កំពុង​​​​ដំឡើង Add-ons ច្រើន​ពេក​ ក៏អាច​​ធ្វើ​ឲ្យ​វា (Firefox) ដើរ​យឺត​បាន​ដែរ។ ដូច្នេះ​សូម​ចូល​ទៅ​កាន់ Firefox Menu ហើយ​រក​ពាក្យ Add-ons (ឬ​វាយ Ctrl+Shift+A) ហើយ​លុប​​ (Remove/Disable) Add-ons ណា​ដែល​មិន​ចាំ​បាច់​ចោល។
*ចំណាំ​៖ ចុច​ពាក្យ Disable គឺ​ឈប់​ដំណើរ​ការ Add-ons តែ​បើ​ចុច​ពាក្យ​ Remove គឺ​លុប​​​ Add-ons នោះ​ចោល​ពី Firefox រហូត​តែ​ម្តង។ ប្រសិន​បើ​អ្នក​គិត​ថា​ Add-ons នោះ​មិន​ចាំ​បាច់​ទេ ចុច​ Remove វា​ចោល​តែ​ម្តង​ទៅ។
៧. Update Firefox


ត្រូវ​ប្រាកដ​ថា​ Firefox ដែល​អ្នក​កំពុង​ប្រើ​ជា​កំណែ​ប្រែ (Version) ចុង​ក្រោយ​បំផុត​ (Up to date)។ ដើម្បី​ពិនិត្យ​មើល​ថា Firefox របស់​អ្នក​ Up to date ​ឬ​ក៏​អត់​​ សូម​ចូល​​ទៅ​កាន់ Firefox Menu ហើយ​រក​ពាក្យ Help > About Firefox។
៨. ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ
ចុង​ក្រោយ​គឺ​​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគណា​មួយ​ដែល​អ្នក​គិត​ថា​ល្អ​សម្រាប់​កុំព្យូទ័រ​របស់​អ្នក​ នោះ​វា​ក៏​អាច​ធ្វើ​ឲ្យ Firefox លើ​កុំព្យូទ័រ​របស់​អ្នក​ដើរ​លឿន​ជាង​មុន​ផង​ដែរ​៕
ម៉េច​ដែរ​ក្រោយ​ពី​ធ្វើ​តាម​វិធី​ទាំង​ ៨នេះ តើ Firefox របស់​មិត្ត​ទាំង​អស់​គ្នា​ដើរ​លឿន​ជាង​មុន​ដែរ​ទេ?

Post a Comment

 
Top