0

​នៅពេល​ដែល​ពុល​ខ្ទឹម​ស ក្រៅពី​ធ្វើ​ទុក្ខ​ក្រពះ​ហើយ​នោះ វា​ក៏​បណ្តាល​ឲ្យ​អ្នកស្លាប់​ផងដែរ ។
​ការពុល​ខ្ទឹមស​នេះដែរ ជាធម្មតា វា​កើត​ឡើង​ដោយសារ​តែ​ប្រេង​នៅក្នុង​មើម​ខ្ទឹម​ស ខណៈ​ដែល​អ្នក​ដាក់​ក្នុង​សីតុណ្ហភាព​មួយ​មិន​ប្រក្រតី ឬ រក្សាទុក​ក្នុង​ទូទឹកកក​យូរពេក ។ 

មួយវិញទៀត បើសិន​ជា​អ្នក​បរិភោគ​វា​តែ​ឯក​ ​ឯង ដោយ​គ្មាន​អាហារ​ផ្សេង​ចូលរួម​នោះ វា​នឹង​បណ្តាល​ឲ្យ​ដំបៅ​ក្រពះ​ផងដែរ ។​លើសពី​នេះ​សមាសធាតុ Allicin (​សមាសភាគ​នៃ​ខ្ទឹមស​មួយ​) ងាយស្រួល​វា​ធ្វើឲ្យប៉ះពាល់​ដល់​ក្រពះ នឹង​ធ្វើឲ្យ​ក្រពះ​ឡើង​ក្តៅ ។​

​មាន​ក្រុម​មនុស្ស​ជាច្រើន​អាច​មាន​ស្បែក អាឡែ​ស៊ី និង​ពន្លឺ​ថ្ងៃ រួម នឹង​ខ្ទឹម ក៏​អាច​បណ្តាល​ឲ្យ​ពូកគេ​ឆ្ងល់​ចុងដង្ហើម និង​ឆ្ងល់​ពោះ ជាដើម​បើ​ករណី​ធ្ងន់ធ្ងរ​នោះ​វា​នឹង​គំរាមកំហែង​ដល់​អាយុជីវិត​ផងដែរ​។​

​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​សម្រាប់​អ្នក​ផ្ទុក​ជំងឺអេដស៍ និង​អ្នក​ជំងឺអេដស៍ បើសិនជា​ប្រើប្រាស់​ថ្នាំ​ការពារ​ឈាម​កក ប្រឆាំង​នឹង​មេរោគ​អេដស៍​នោះ សូម​កុំ​បរិភោគ​ខ្ទឹម ស វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។ ដូច្នេះ​មុន​បរិភោគ​អ្វី​គួរតែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ ជាមុនសិន ទើប​ជា​រឿង​ល្អ ៕​




Post a Comment

 
Top