0
ជាការពិត មនុស្សភាគច្រើន តែងតែ ទទួលទាន ផ្លែឈើ តែសាច់ខាងក្នុង ដោយបានបោះចោល សំបកខាងក្រៅ។ ប៉ុន្តែតើអ្នកដឹងទេថា សំបក ផ្លែឈើមួយចំនួន ក៏មានប្រយោជន៍ មិនចាញ់ នឹងសាច់ខាងក្នុង ប៉ុន្មាននោះទេ។



១) សំបកផ្លែប៉ោម៖ សំបកផ្លែប៉ោម បានផ្ទុកជាតិ កាល់ស្យូម វីតាមីន A ដែលអាច ជួយប្រឆាំង នឹងជម្ងឺមហារីក មួយចំនួនបាន។ មិនតែប៉ុណ្ណោះ វាក៏បាន ផ្ទុកសារធាតុ សរសៃខ្ពស់ ក្នុងការជួយសម្រួល ដល់ប្រព័ន្ធរំលាយអាហារ របស់អ្នក បានថែមទៀតផង។

២) សំបកក្រូចឆ្មារ៖ តើអ្នកធ្លាប់ទទួលទាន សំបកក្រូចឆ្មារ ដែររឺទេ? ចំពោះសំបកក្រូច អាចជួយលើ ប្រព័ន្ធរំលាយអាហាររបស់អ្នក ឲ្យមាន ដំណើរការល្អ ជួយឲ្យសម្ពាធឈាម ដើរបានស្រួល។ បន្ថែមពីនេះទៅទៀត សំបកក្រូចឆ្មារ ជួយញ្ច្រៀស នូវជាតិពុល ដែលនៅក្នុង ស្រទាប់ស្បែក របស់អ្នក បានផងដែរ។

៣) សំបកក្រូចពោធិ៍សាត់៖ សំបកផ្លែក្រូចពោធិ៍សាត់ អាចកាត់បន្ថយ នូវសារជាតិខ្លាញ់ ដែលមានក្នុង សារពាង្គកាយរបស់អ្នក បានល្អប្រសើរ ។ ជាមួយគ្នានោះដែរ អ្នកក៏អាច ក្រឡុកសំបកក្រូចពោធិ៍សាត់បាន ព្រោះវាងាយស្រួល ក្នុងការទទួលទាន ច្រើនជាងទទួលទាន បែបស្រស់ៗ។ ជាពិសេស ប្រសិនបើស្បែករបស់អ្នក មានស្នាមជាំ អ្នកក៏អាចហាល សំបកក្រូច ឲ្យស្ងួត រួចយកមកញី ត្រង់កន្លែង ដែលមានស្នាមជាំនោះ វានឹងអាច ជួយឲ្យ ជាសះស្បើយបាន។

៤) សំបកផ្លែគីវី៖ សំបកផ្លែគីវី ផ្ទុកនូវសារធាតុ សំខាន់ជាច្រើន មានដូចជា វីតាមីន ជាតិរ៉ែ ដែលជួយដល់ សុខភាពបេះដូង ឲ្យមានដំណើរការល្អ បាន។ ជាពិសេស ប្រសិនបើអ្នក មិនចេះទទួលទាន សំបកគីវី ដោយស្រស់ៗ អ្នកក៏អាច ក្រឡុកវា ឲ្យម៉ត់ ក៏បានផងដែរ។

៥) សំបកផ្លែឪឡឹក៖ សំបកឪឡឹក (ផ្នែកសាច់ស) មានជាតិ វីតាមីន C សារធាតុ លីកូពីន កាល់ស្យូម ស័ង្គសី ជាតិដែក ដែលអាចជួយឲ្យសុខភាព របស់អ្នក មានភាពរឹងមាំ និងជួយទប់ស្តាត់ នឹងជម្ងឺមួយចំនួន បានផងដែរ។ ប្រសិនបើអ្នក ដឹងពីគុណប្រយោជន៍ របស់សំបក ឪឡឹករួចហើយ តើលើកក្រោយ អ្នកនឹងបោះចោល វាទៀតទេ?

ទាំងនេះជា អត្ថប្រយោជន៍ របស់សំបកផ្លែឈើ មួយចំនួន ដែលអ្នក មិនដែលបានដឹង៕


Post a Comment

 
Top