0

ព្រលិត គឺជារុក្ខជាតិ ដុះនៅក្នុងភក់ មានផ្ការីកស្អាត ស្គុះស្គាយ នៅលើផ្ទៃទឹក គួរឲ្យចង់គយគន់ និងមានក្លិនក្រអូប ប្រហើរ។ ម្យ៉ាងវិញទៀត ដើមវាពេលដកចេញ ពីទឹកមកស្រស់ មានលក្ខណៈស្រួយ និងត្រជាក់ ដែលអាចធ្វើជា អាហារក្នុង រដូវក្តៅ បានដែលជាជំនួយ ដល់សុខភាព ។
វាជាបន្លែដែលអាចយកទៅ ធ្វើជាអាហារ ជាច្រើនមុខ ដូចជាសម្លម្ជូរ ឆា ឬបរិភោគធ្វើជា អន្លក់ក៏បាន ។
ព្រលិតមានគុណសម្បត្តិ បញ្ចុះកម្តៅ នៅក្នុងរាងកាយ ព្រោះវាផ្ទុក ទៅដោយជាតិ ទឹកច្រើន ក៏ប៉ុន្តែវា ក៏មានសារធាតុ អាហារ ផ្សេងទៀត ដែលអាចជួយ បំប៉នដល់ សុខភាពរាងកាយ ផងដែរ ដោយនៅក្នុងនោះរួមមាន ដូចជាសារជាតិ កាល់ស្យូម ហ្វូស្វ័រ និងវីតាមីនសេ ព្រមទាំងប៉េតាខេរ៉ូទីន ដ៏មានប្រយោជន៏ផង ។ សារធាតិទាំង២ ចុងក្រោយនេះ នឹងមិនបាត់បង់ បន្តិចឡើយ បើយើងបរិភោគ វាស្រស់ៗ ៕


Post a Comment

 
Top