នៅពេល iPhone 5 បានប្រកាសចេញជាផ្លូវការ យើងឃើញថាវាមានការផ្លាស់ប្ដូរខ្លាំងមែនទែនមិនត្រឹមតែរូបរាងប៉ុណ្ណោះទេ សូម្បីតែរន្ធ USB ក៏មានការផ្លាស់ប្ដូរដែរ ហើយក្នុងនោះកាសស្ដាប់ត្រចៀករបស់វាក៏កាន់តែប្លែក មានសម្លេងពិរោះ ពិសេសវាមានរូបរាងស្រស់ស្អាតស៊ីទៅនឹងរន្ធត្រចៀក ហើយមានគុណភាពខ្ពស់ថែមទៀត។ ដោយឡែកនៅពេល iPhone 5c និង 5s បង្ហាញខ្លួនឃើញថា Apple បានរក្សាកាសស្ដាប់ត្រចៀករបស់ខ្លួនជាមួយរូបរាងដដែល ហើយមកទល់បច្ចុប្បន្នកាសស្ដាប់ត្រចៀករបស់ Apple មួយនេះបានទទួលការគាំទ្រច្រើនខ្លាំងណាស់ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននានា អ្នកខ្លះប្រើប្រាស់ស្មាតហ្វូនរបស់ Samsung, LG, HTC ទេ តែប្រើប្រាស់កាស iPhone ទៅវិញដែលមើលទៅគួរអោយអស់សំណើចម្យ៉ាងដែរ។
ជាក់ស្ដែងកាស iPhone មួយនេះមិនត្រឹមតែប្រើប្រាស់បាននៅលើ iPhone 5/5c/5s ឬស្មាតហ្វូន Android នោះទេ តែវាអាចយកទៅប្រើប្រាស់ជាមួយ iPhone, iPad និង iPod, iPod Touch ស៊េរីចាស់ៗបានផងដែរសម្រាប់ការស្ដាប់តន្ត្រី ឬប្រើប្រាស់ទៅលើមុខងារ Call ឬកាមេរ៉ាជាដើម -ល-។ នៅក្នុងទីផ្សារទូរស័ព្ទស្រុកខ្មែរយើងកាស iPhone នេះមានតម្លៃថ្លៃណាស់ដែរសម្រាប់កាសហ្ស៊ីនមិនមែនកាសក្លែងក្លាយ ដោយវាអាចមានតម្លៃចាប់ពី 20$ ទៅដល់ 25$ ឯណោះ ចំនែកកាសក្លែងក្លាយអាចរកជាវបានចាប់ពីតម្លៃ 3$ ទៅដល់ 15$ ស៊ីសងតាមគុណភាពកាស និងសម្លេង។
ថ្ងៃនេះវិញ Khmer Like សូមណែនាំចំនុចមួយចំនួនមកបង្ហាញទៅដល់ប្រិយមិត្តទាំងអស់គ្នាអោយបានដឹងកាន់តែច្បាស់អំពីរបៀបប្រើប្រាស់កាស iPhone មួយនេះ ព្រោះយើងជឿជាក់ថាមានអ្នកប្រើប្រាស់កាសនេះខ្លះពុំបានដឹងអំពីរបៀបប្រើប្រាស់ ឬបញ្ជាទៅលើមុខងារណាមួយរបស់វាអស់នៅឡើយនេះទេ បើទោះបីជាចេះប្រើប្រាស់ក៏ចេះប្រើទៅលើមុខងារតែប៉ុន្មានប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះគឺជាចំនុចទាំង 11 ដែលអ្នកគប្បីស្វែងយល់ និងសាកល្បងធ្វើតាមបាននៅលើឧបករណ៍ iDevice របស់អ្នក។
នៅពេលអ្នកកំពុងស្ដាប់តន្ត្រី អ្នកអាចចុចប៊ូតុងកណ្ដាល 1 ដងដូចរូបភាពបង្ហាញនៅខាងឆ្វេងនេះដើម្បី ចាក់តន្ត្រីអោយលេង និងចុច 1 ដងទៀតដើម្បីបញ្ឈប់អោយតន្ត្រីផ្អាក ឬឈប់លេង (Pause/Play)។
នៅពេលកំពុងស្ដាប់តន្ត្រីចុចប៊ូតុងសញ្ជា (-) 1 ដងដើម្បីបន្ថយសម្លេងបទចម្រៀងអោយឭតិតជាងមុន (Volume Down)។
នៅពេលស្ដាប់តន្ត្រីអ្នកអាចចុចប៊ូតុងកណ្ដាលចំនួន 2 ដងជាប់ៗគ្នា ហើយបន្តចុចអោយជាប់រហូតដើម្បីរុញបទចម្រៀងអោយទៅមុខកាន់តែលឿន (Fast Forward)។
ចុចប៊ូតុងកណ្ដាលចំនួន 3 ដងជាប់ៗគ្នា ហើយបន្តចុចរហូតដើម្បីរុញបទចម្រៀងត្រឡប់ទៅក្រោយវិញ (Rewind)។
ចុចប៊ូតុងកណ្ដាលចំនួន 2 ដងជាប់ៗគ្នាដើម្បីផ្លាស់ប្ដូរបទចម្រៀងទៅបទបន្ទាប់ (Jump to the next track)។
ចុចប៊ូតុងកណ្ដាលចំនួន 3 ដងជាប់ៗគ្នាដើម្បីត្រឡប់ទៅបទចម្រៀងខាងក្រោយវិញ (Jump to previous track)។
វិធីសាស្ត្រដែលងាយស្រួលក្នុងការប្រើប្រាស់មុខងារ Siri នៅពេលអ្នកដោតកាសចូលទៅឧបករណ៍ iDevice របស់អ្នកគឺចុចប៊ូតុងកណ្ដាលអោយជាប់រយៈពេល 3-4 វិនាទីជាការស្រេច (Activate Siri)។
ពេលអ្នកចូលទៅកាន់មុខងារកាមេរ៉ានៅលើ iPhone, iPad, iPod Touch អ្នកអាចប្រើប្រាស់កាសស្ដាប់ត្រចៀករបស់អ្នកធ្វើជាតេឡេដើម្បីថតរូបភាពដោយចុចប៊ូតុង (+) នៅលើកាស វានឹងធ្វើការចាប់យករូបភាពអោយអ្នក ទាំងកាមេរ៉ាក្រោយ និងកាមេរ៉ាខាងមុខ (Capture Photo)។
ឧទាហរណ៍អ្នកកំពុងស្ដាប់តន្ត្រីហើយមាននរណាម្នាក់ Call មកអ្នកអាចចុចប៊ូតុងកណ្ដាលមួយដើម្បីទទួលទូរស័ព្ទ ពុំចាំបាច់ប៉ះពាល់ដល់អេក្រង់ឡើយ។ អ្នកក៏អាចចុចមួយវិញដើម្បីបិទទូរស័ព្ទផងដែរ។
បើអ្នកមានអារម្មណ៍ថាមិនចង់ទទួលការហៅចូលរបស់លេខណាមួយនោះ អ្វីដែលអ្នកត្រូវធ្វើគឺចុចប៊ូតុងកណ្ដាលអោយជាប់ប្រហែល 3-4 វិនាទីជាការស្រេច (Reject incoming call)។
ទាំងអស់ខាងលើនេះសុទ្ធសឹងជារបៀបប្រើប្រាស់កាស Earpod របស់ Apple ដែលប្រិយមិត្តអាចសាកល្បងប្រើប្រាស់ដោយខ្លួនឯងបាន ព្រោះវាអាចជួយអោយយើងយល់ដឹងអំពីវាច្រើន ក៏ដូចជាចំនេញពេលវេលាផងដែរក្នុងការស្ដាប់តន្ត្រី ឬទទួលទូរស័ព្ទជាដើម។ ជាចុងក្រោយ Khmer Like សង្ឃឹមថាប្រិយមិត្តអាចនឹងទទួលបានបទពិសោធន៍ថ្មីទាក់ទងនឹងការប្រើប្រាស់កាស Earpod មួយនេះ បើទោះបីជាមុខងារខ្លះអ្នកបានដឹងរួចទៅហើយក្ដី!
ប្រើប្រាស់ពេលស្ដាប់តន្រ្តី (Music)

ប្រើប្រាស់ទៅលើមុខងារ Siri (Voice Assistant)
វិធីសាស្ត្រដែលងាយស្រួលក្នុងការប្រើប្រាស់មុខងារ Siri នៅពេលអ្នកដោតកាសចូលទៅឧបករណ៍ iDevice របស់អ្នកគឺចុចប៊ូតុងកណ្ដាលអោយជាប់រយៈពេល 3-4 វិនាទីជាការស្រេច (Activate Siri)។
ប្រើប្រាស់ទៅលើមុខងារកាមេរ៉ា (Camera)
ពេលអ្នកចូលទៅកាន់មុខងារកាមេរ៉ានៅលើ iPhone, iPad, iPod Touch អ្នកអាចប្រើប្រាស់កាសស្ដាប់ត្រចៀករបស់អ្នកធ្វើជាតេឡេដើម្បីថតរូបភាពដោយចុចប៊ូតុង (+) នៅលើកាស វានឹងធ្វើការចាប់យករូបភាពអោយអ្នក ទាំងកាមេរ៉ាក្រោយ និងកាមេរ៉ាខាងមុខ (Capture Photo)។
ប្រើប្រាស់ទៅលើមុខងារទទួលទូរស័ព្ទ(Pick Up Call)

Post a Comment
Post a Comment