0

មនុស្ស គ្រប់រូបតែងចង់ មានទ្រព្យសម្បត្តិច្រើន។ មនុស្សខិតខំ ធ្វើការរាល់ថ្ងៃ ហើយតែងគិតថា ថ្ងៃណា មួយខ្លួននឹងក្លាយជាអ្នកមាន។ តើមនុស្ស គ្រប់គ្នាសុទ្ធតែអាច ក្លាយជាអ្នកមានមែនទេ?
លោក ប្រាអិន ត្រេសស៊ី (Brian Tracy) ដែលជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប ផ្នែកអភិវឌ្ឍន៍សមត្ថភាព និងជាបុគ្គល ដ៏ជោគជ័យមួយរូប បានលើកឡើងថា មានមូលហេតុ សំខាន់ៗចំនួន ៥ ដែលរារាំងមិនឲ្យ មនុស្សក្លាយជាអ្នកមាន៖
  • ១. មនុស្សទូទៅ រស់នៅក្នុងសង្គម ឬបរិយាកាសមួយ ដែលមិនមានអ្នកមាន នៅក្បែរ ជាហេតុធ្វើឲ្យពួកគេ មិនដឹងថាអ្វីទៅ ដែលជំរុញឲ្យ មនុស្សម្នាក់ៗ ក្លាយជាអ្នកមានបាន។
  • ២. មនុស្សទូទៅ មិនហ៊ានសម្រេចចិត្តធ្វើ ទោះបីពួកគេបានអាន ឬបានទទួលដំបូន្មាន ពីមនុស្សជោគជ័យក៏ដោយ។
  • ៣. មនុស្សទូទៅ មិនព្រមចាប់ផ្តើមធ្វើ ឥឡូវភ្លាមទេ ចេះតែគិតថាចាំដល់ ពេលនេះចាំធ្វើ ចាំដល់ពេលនោះចាំធ្វើ។
  • ៤. មនុស្សទូទៅ ពេញចិត្តតែនឹង របស់ចំពោះមុខ ចាយវាយដើម្បី សប្បាយរយៈពេលខ្លី
  • ៥. មនុស្សទូទៅ ខ្វះទស្សនវិស័យ ទៅអនាគត មិនដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដើម្បីសម្រេចទៅដៅអនាគត៕


Post a Comment

 
Top