0

មនុស្សស្រីគ្រប់រូបប្រាកដជាមិនចង់ បានបបូរមាត់ពណ៌ខ្មៅទេ និងប្រាថ្នាចង់បានបបូរមាត់
ពណ៌ស៊ីជម្ពូជាក់ជាមិនខាន។ មូលហេតុចម្បង ដែលនាំឲ្យបបូរមាត់ខ្មៅនោះ គឺដោយសារតែត្រូវ នឹងពន្លឺព្រះអាទិត្យខ្លាំងពេក ការប្រតិកម្ម (Allergy) ការប្រើប្រាស់គ្រឿង សម្អាងគ្មានគុណភាព ការជក់បារី ការទទួលទានជាតិ កូការអ៊ីនច្រើន និងអ័រម៉ូនមិនប្រក្រតី។

មានវិធីជាច្រើនដើម្បី ធ្វើឲ្យបបូរមាត់ខ្មៅស្រអាប់ ទាំងនោះក្លាយទៅជាបបូរមាត់ពណ៌ស៊ីជម្ពូ វិញបានដោយមិនចាំបាច់ ប្រើគ្រឿងសម្អាង ឬ ការព្យាបាលនោះទេ។
ក្រូចឆ្មារ គឺជាឱសថធម្មជាតិ ដែលគេតែងតែយកមកព្យាបាល ស្នាមខ្មៅជាប់នឹង បបូរមាត់ឲ្យប្រែមកជាពណ៌ ស៊ីជម្ពូយ៉ាងសិចស៊ីវិញ។ ខាងក្រោមនេះជាវិធីបីយ៉ាង ដែលប្រើក្រូចឆ្មារ មកព្យាបាលបបូរមាត់ខ្មៅ៖

វិធីទី១៖ ច្របាច់យកទឹកក្រូចឆ្មារពីរបីដំណក់ យកមកលាបលើបបូរមាត់ មុនពេលគេង។ ព្យាយាមធ្វើបែបនេះ រៀងរាល់យប់ មួយទៅពីរខែនឹងបានបបូរមាត់ ពណ៌ស៊ីជម្ពូត្រលប់មកវិញ។

វិធីទី២៖ ចិតក្រូចឆ្មារជាបន្ទះស្ដើងៗ ហើយរោយស្ករសបន្តិច រួចយកចំណិតក្រូចនោះ មកត្រដុសលើបបូរមាត់។ វិធីនេះនឹងជួយកម្ចាត់ កោសិកាដែលស្លាប់ និងបណ្ដុះកោសិកាថ្មី។ ព្យាយាមធ្វើបែបនេះរៀងរាល់ថ្ងៃ មួយសប្ដាហ៍បបូរមាត់ នឹងត្រលប់មករក សភាពដើមវិញ។

វិធីទី៣៖ វិធីចុងក្រោយនេះ ផ្សំសារធាតុ ៣យ៉ាង គឺទឹកក្រូចឆ្មារ គ្លីសេរីន (glycerine) និង ទឹកឃ្មុំចំនួនពាក់ កណ្ដាលស្លាបព្រា លាយឲ្យសព្វ រួចយកទៅលាបលើបបូរមាត់ រាល់យប់មុនពេលគេង។ ធ្វើបែបនេះរៀងរាល់ថ្ងៃ រហូតដល់ឃើញលទ្ធផលវិជ្ជមាន។

Post a Comment

 
Top