0

មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យ មនុស្សចាស់ជាងវ័យ ហើយបញ្ហា ទាំងអស់នេះ វាបាន ទាក់ទាង ជាមួយស្បែក និងសម្រស់ ដែលចាស់ជាងវ័យ។ ខាងក្រោមនេះ ជាមូលហេតុ មួយចំនួនដែល ធ្វើឲ្យលោកអ្នកចាស់ជាងវ័យ៖

១-គេងមិនគ្រប់គ្រាន់ ៖

សារពាង្គកាយរបស់មនុស្សយើងបានផ្អាកដំណើរការទាំងអស់ខណៈពេលកំពុងគេងលង់លក់ស្កប់ស្គាល់។ ជាទូទៅមនុស្សពេញវ័យត្រូវកាគេងពី៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះរាងកាយរបស់យើងបានត្រៀមលក្ខណៈជាស្រេចសម្រាប់ដំណើរការនៅថ្ងៃស្អែក តែបើយើងគេងមិនគ្រប់គ្រាន់វាធ្វើឲ្យថាមពលក្នុងខ្លួនថយចុះ។

២-ត្រូវអាកាសធាតុខ្លាំង ៖

ការប៉ះពាល់ផ្ទាល់ ជាមួយអាកាសធាតុខ្លាំង យ៉ាងញឹកញាប់ដូចជាក្តៅខ្លាំងពេក ត្រជាក់ខ្លាំងពេក សើមឬស្ងួតខ្លាំងពេក វាបានបំផ្លាញ កោសិការស្បែកដែល នេះហើយជាហេតុផលធ្វើឲ្យ ចាស់ជាងវ័យ។

៣ -ទទួលទានទឹកមិនគ្រប់គ្រាន់៖

ទឹកពិតជាមានសារធាតុ សំខាន់ក្នុងសារពាង្គកាយ របស់មនុស្សយើង ដែលមានប្រហែល ៦០ភាគរយ ។ ការទទួលទានទឹកមិនគ្រប់គ្រាន់វាអាចបណ្តាលឲ្យរាងកាយដំណើរការមិនល្អ ជាពិសេសស្បែករបស់អ្នកស្ងួតគ្មានសំណើម មើលទៅមិនស្រស់ថ្លា។

៤-កង្វះសារធាតុចិញ្ចឹម៖

អាហារពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះ សម្រស់ស្រស់ផូរផង់ នៅពេលដែលយើង ញុំាមានតុល្យភាពក្នុងរាងកាយ និង អាហារឲ្យមានសមភាព។

៥ – ការផឹកស្រា និង ជក់បារី ៖

ការប្រព្រឹត្តិចំពោះស្រា និងបារី វាបណ្តាលឲ្យរាងកាយជួប បញ្ហាកង្វះជាតិទឹកក្នុងខ្លួនយ៉ាងខ្លាំង ហើយវាក៏បណ្តាលឲ្យចាស់ជាងវ័យ។

៦- ការអផ្សុក និងអារម្មណ៍អវិជ្ជមាន៖

ការគិតអវិជ្ជមាននិងមានអារម្មណ៍ស្រ្តេសវាបានធ្វើ ឲ្យចិត្តគំនិតអារម្មណ៍ នឹងទង្វើមានបញ្ហាស្មុកស្មាញញឹកញប់ និងអ្វីមិនឃើញ ដូចចេ្នះវាធ្វើ ឲ្យខួរក្បាលមិនបានសម្រក់៕

Post a Comment

 
Top