0

មនុស្សមួយចំនួន តែយល់ឃើញថា ការគេងមួយស្របក់ អាចជួយធ្វើឲ្យពួកគេ ក្រោកទ្បើងហើយ មានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយភាពតប់ប្រមល់ ប៉ុន្តែខ្លះទៀតបែបជាយល់ថា ការគេងមួយស្របក់ អាចនឹងធ្វើឲ្យមានផល ប៉ះពាល់ដល់ការសម្រាន្ត នៅពេលយប់របស់ពួកគេ ។ ចុះអ្នកវិញមានយោបល់យ៉ាងណាដែរ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៥ យ៉ាងទទួលបានពីការដេកមួយស្របក់៖

១. ជួយបង្កើនស្មារតីចេះប្រុងប្រយ័ត្ន

ដោយគ្រាន់តែចំណាយពេលត្រឹម ២០ ទៅ ៣០ នាទីសម្រាប់ការ គេងមួយស្របក់ បន្ទាប់ពីអាហារថ្ងៃត្រង់រួច អាចជួយបង្កើនស្មារតីរបស់អ្នក ឲ្យចេះប្រុងប្រយ័ត្នជាងមុន ហើយក៏គ្មានផលប៉ះពាល់អ្វីទេ ចំពោះការសម្រាន្ដរបស់អ្នក នៅពេលយប់ដែរ។

២. ជួយកាត់បន្ថយភាពនឿយហត់

ប្រសិនជាអ្នកមានអារម្មណ៍តានតឹង ឬមិនសប្បាយចិត្ត ហើយពេលខ្លះមានអារម្មណ៍ថា នឿយហត់ជាខ្លាំង ចំពោះកិច្ចការរៀនសូត្រ ឬការបំពេញការងារផ្សេងៗ អ្នកគួរតែសាកល្បងគេងមួយស្របក់លមើល ព្រោះវាអាចនឹងជួយឲ្យអ្នក មានអារម្មណ៍ធូរស្បើយ និងបន្ថយភាពនឿយហត់បានទៀតផង។

៣. មានភាពស្វាហាប់

ការគេងមួយស្របក់ អាចជួយធ្វើឲ្យអ្នកក្រោកទ្បើងហើយ មានអារម្មណ៍ស្វាហាប់ និងមានភាពជឿជាក់ ចំពោះខ្លួនឯង ព្រមទាំងអាចជួយធ្វើការ បំពេញការងាររបស់អ្នក មានភាពប្រសើរ ទ្បើងថែមទៀត។

៤. ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

តាមការសិក្សាស្រាវជ្រាវ របស់សកលវិទ្យាល័យ Harvard បានបង្ហាញឲ្យដឹងថា ការគេងមួយស្របក់ គឺឱសថដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការជួយកាត់បន្ថយ ហានិភ័យនៃជំងឺបេះដូង។

៥. មានភាពរហ័សរហួន

តាមការសិក្សាដដែរ ក៏បានបន្ថែមទៀតថា ការចំណាយពេលគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះ បន្ទាប់ពីអាហារថ្ងៃត្រង់រួច អាចជួយធ្វើឲ្យ អ្នកមានភាពរហ័សរហួន ចំពោះការបំពេញ ការងារប្រចាំថ្ងៃរបស់អ្នក ។

Post a Comment

 
Top