ជាតិពុលនៅកកកុញក្នុងរាងកាយរយៈពេលយូរ នឹងធ្វើឲ្យលោកអ្នកអស់កំលាំង និងមានបញ្ហាស្ត្រេស។ ការបរិភោគទឹកដែលផ្សំចេញពីរបបអាហារសាមញ្ញៗ អាចជួយសម្អាតជាតិពុលនៅក្នុងរាងកាយរបស់អ្នកយ៉ាងឆាប់រហ័ស។
១. ទឹកអំបិល
ការប្រើប្រាស់អំបិលអាចធ្វើការបញ្ជ្រាស កំហាក, សម្លាប់សត្វល្អិត, ការហើមជើង… លើសពីនេះទៅទៀតវាក៏អាចជួយក្នុងការរំលាយអាហារ, រំញោចកោសិកា, រាងកាយមានភាពសាំ…។ ការផឹកទឹកអំបិលមួយកូនពែងនៅពេលព្រឹក ប៉ុន្តែមិនត្រូវប្រើទឹកអំបិលដល់ ៦ ក្រោមក្នុងមួយថ្ងៃនោះទេ ព្រោះវាអាចបង្កឲ្យមានស្លេស, ខូចតម្រងនោម, ខ្វះជាតិទឹក។ វិធីសាស្ត្រនេះត្រូវបានផ្តល់អនុសសន៍សម្រាប់តែអ្នកមានសុខភាពធម្មតាតែប៉ុណ្ណោះ។
២. ទឹកក្រូចឆ្មា
ក្រូចសម្បូទៅដោយវីតាមីន C ដែលផ្តលមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ព្រមទាំងជំនួសដល់ថ្លើមក្នុងការកម្ងាត់ជាតិពុលក្នុងរាងកាយ។ ដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការសម្ងាត់ជាតិពុលនៅក្នុងរាងកាយ ជារៀងរាល់ថ្ងៃអ្នកត្រូវផឹកទឹកក្រូចឆ្មា ១ ពែងនៅពេលព្រឹក។ ប៉ុន្តែគួរតែលាយជាមួយនឹងទឹកក្តៅអ៊ុនៗ កាន់តែមានប្រសិទ្ធិភាព។
៣. ទឹកតែ
រស់ជាតិចត់ លាយផ្អែមតិចៗនៃតែ អាចសម្អាតជាតិស្ករនៅក្នុងឈាម និងបន្សាបជាតិពុលនៅក្នុងរាងកាយបាន។ ប៉ុន្តែអ្នកត្រូវចង់ចាំថាសម្ពាធឈាមទាប មិនគួរបរិភោគជ្រើនពេកនោះទេ។
៤. ទឹកសណ្កែក
សណ្កែកជាអាហាររូបត្ថម្ភដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់ថ្លើមក្នុងការកម្ងាត់ជាតិពុល។ អ្នកអាចផឹកទឹកសណ្កែកជំនួសទឹកជារៀងរាល់ថ្ងៃ តែអ្នកត្រូវប្រាដកថាផលិផលរបស់អ្នកនោះត្រូវស្អាតដើម្បីទទួលបានសារចិញ្ចឹមល្អបំផុត។
៥. ទឹកខ្មេះ
នៅក្នុងប្រទេសជប៉ុន ការផឹកទឹកខ្មេះបានក្លាយទៅជាទម្លាប់ធម្មតាទៅហើយ។ មនុស្សជាង ៨ ភាគរយបានផឹកទឹកខ្មះជាទៀងទាត់ ហើយចំនួនមនុស្ស ៧០ ភាគរយកំពុងតែព្យាយាមដើម្បីផឹកទឹកខ្មេះឲ្យជាក់លាក់។ ទឹកខ្មះសម្បូរទៅដោយអាស៊ីតអមីណូ, អង់ស៊ីម glycolytic និងអាស៊ីតខ្លាញ់ដែលជំរុញដល់ពោះវៀន និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ជាពិសេសវាអាចរក្សាតុល្យភាពនៃបាក់តែរីពោះវៀន។ ជារៀងរាល់សប្តាហ៍អ្នកអាចផឹកទឹកខ្មះល្អ ១ ទៅ២ ដង ដើម្បីធានាចំពោះការខូចខាតក្រពះ។ ម្យ៉ាងទៀតអ្នកក៏អាចប្រើប្រាស់ទឹកខ្មះកន្លះស្លាបព្រាបាយលាយជាមួយទឹកមួយកែវ (ប្រហែលជា ១៨០ ទៅ ២៣០ មីលីលីត្រ) ជារៀងរាល់ថ្ងៃក៏បាន៕
Post a Comment
Post a Comment