0
សំបុកអាយធី សូមលើកយកវិធីងាយៗក្នុងការកាត់រូបភាព​ ឬទាញរូប​ភាព​ចេញ​ពីវីដេអូ មកធ្វើជារូបសន្លឹក (ពីមានចលនា មកគ្មានចលនា)។ លឺតែប៉ុន្នេះ តើលោកអ្នកអាចស្មានបាន​ដឹងទេថា តើគួរ​ធ្វើតាមរបៀបណា?

…. យើងអាចកាត់រូបភាពចេញពីវិដេអូ​បានតាមច្រើនរបៀប៖


1. ចាក់វីដេអូ រួចចំលងស្រ្គីន (Play and Capture) ដោយប្រើ PintScreen Keyboard ឬ Snipping Tool (គុណភាពរូប​មិនសូវច្បាស់ និងមិនអាចលម្អិតរូបភាពបាន)

2. កាត់យករូបភាព ដោយប្រើប្រាស់កម្មវិធី Photoshop (អាចយករូបភាពបានជាលក្ចណៈ កំទេច Layer)

*** ចំពោះវិធីទី១ ពិតជាងាយស្រួលណាស់មែនទេ? ដូច្នេះ​សំបុកអាយធី​សូមលើកយកវិធីទី២ គឺការទាញយករូបភាព​ដោយប្រើប្រាស់​កម្មវិធី Adobe Photoshop ដែលត្រូវការលក្ខ័ណមួយចំនួន៖

  • ត្រូវមានកម្មវិធី Quick Time ចាប់ពីកំណែទី ៧.១ ឡើងទៅ
  • Support តែ File ប្រភេទ *.mov, *.avi, *.mpg, *.mpeg, *.mp4

បន្ទាប់ពីលោកអ្នកបានតំឡើងកម្មវិធី Quick Time និង បំលែងវីដេអូរបស់អ្នកទៅជា​ប្រភេទណាមួយ​ដែលមាននៅខាងលើ​រួចរាល់​ហើយ សូមលោកអ្នក​បន្តអនុវត្តន៍ជាមួយ​យើងបន្តទៀត ពីការកាត់រូបក្នុងកម្មវិធី Photoshop វិញម្តង។ ជំហានដំបូង សូមចូលទៅកាន់ File => Import => Video Frames to Layer

Import Video

Support File

អាចបញ្ចូលបានតាមពីររបៀប

ចាប់អូស Play ដោយប្រើ Shift Key

វានឹងបង្ហាញ Layer ជាច្រើនដែលបានអង្កត់តាមរយៈ Frame

ដូច្នេះ​លោកអ្នក​​អាច​ធ្វើការ​ជ្រើសរើស​យក Layer ណាមួយ​ដែល​លោក​អ្នក​ចង់បាន។ អ្វីដែល​ពិសេស​បំផុតនោះ​គឺ រូបភាព​វីដេអូ​អ្នកច្បាស់កំរិត​ណា => រូបភាពរបស់អ្នកច្បាស់ដូច្នោះដែរ។

Post a Comment

 
Top