0

រឿងផ្សំ​ម្យ៉ាង ដែល​ធ្វើឲ្យ​នំចា​ខ្វៃ​ស្រួយ​ឆ្ងាញ់ គឺ​សារធាតុ​សំណ បើ​ទទួលទាន​បរិមាណ​ច្រើន នឹង​ធ្វើឲ្យ​ខូចខាត​ការចងចាំ និង​អាច​បង្ក​ជំងឺមហារីក​…​។​ ​ដើម្បី​ដឹង​ថា នំចា​ខ្វៃ​ដែល​អ្នក​ទិញ​មក មាន​ដាក់​សារធាតុ​សំណ ឬ​អត់​? ត្រូវ​សង្កេត​ថា ក្រោយ​ទទួលទាន​ហើយ ស្ងួត​ក​ ឈឺ ក ឬទេ​?
ម្យ៉ាងទៀត​នំ​ចា​ខ្វៃ រមែង​មាន​ជាតិ​ខ្លាញ់​ច្រើន ពិសេស ប្រសិនបើ​អ្នក​លក់ ប្រើ​ខ្លាញ់​ចាស់​ដដែលៗ ក្នុងការ​បំពង​ចា​ខ្វៃ រឹតតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព បើ​អ្នក​ពិសា​ញឹកញាប់ ។ ដូច្នេះ បើ​ចង់​ពិសា​នំ​ចា​ខ្វៃ អ្នក​គួរ​ជ្រើស​ទិញ​នៅ​កន្លែង​ណា ដែល​មាន​អនាម័យ​ល្អ និង​គួរឲ្យ​ទុកចិត្ត​បាន ៕

Post a Comment

 
Top