កន្លងមក ធ្លាប់ឮតែអាម៉ុកត្រី អាម៉ុកសាច់មាន់ ឲឥឡូវមានអាម៉ុកខ្យងទៀត។ មិត្តយុវវ័យណាចង់ធ្វើអាម៉ុកខ្យងសាកមើល គឺងាយស្រួលណាស់។ សាកធ្វើតាមការរៀបរាប់ខាងក្រោមនេះបន្តិចមើល៍ សង្ឃឹមថា មិត្តយុវវ័យនឹងពេញចិត្តមិនខាន៖
គ្រឿងផ្សំ៖
វិធីធ្វើ៖
យកសាច់ខ្យងចេញពីសំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំ និងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
ជំហានបន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។ ប៉ុណ្ណឹងនៅមិនទាន់រួចរាល់ទេ។ ប្រិយមិត្តត្រូវចាក់ទឹកខ្ទិះដែលឆាបញ្ចូលគ្នាជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕
សាកធ្វើទាំងអស់គ្នាណា៎!
គ្រឿងផ្សំ៖
- ខ្យង១គីឡូក្រាម
- សាច់ជ្រូកបីជាន់១ខាំ
- សណ្ដែកដី
- ម្ទេសឆ្អើរ
- ខ្វះដូង
- គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
- កាពិ
- ប្រេងខ្យង
- គ្រាប់ជម្ពូឆាយកខ្ទះ
- ស្លឹកកន្ទួត
- ស្លឹកក្រូចសើច
- ពង់មាន់

Post a Comment
Post a Comment