0
Prevent Thieves 
ចោរ Theft

ប្រទេសណាក៏ដូច ប្រទេសណាដែរ នៅទូទាំងពិភពលោក បញ្ហាចោរកម្មគឺជា រឿងជៀសមិនផុត។ ដូចនេះយើងគួរមិនវិធាន ការការពារខ្លួន។

១. ចោរមិនមែនចេះតែចូលលួចគ្រប់ផ្ទះទេ វាមើលឱកាសល្អ និងផ្ទះណាដែលងាយ ចេញចូលមិនឲ្យគេដឹង ឬម្ចាស់ផ្ទះមិននៅ។ ករណីនេះដើម្បី ការពារខ្លួនម្ចាស់ផ្ទះ គួរធ្វើយ៉ាងណាឲ្យ មើលទៅផ្ទះនេះពិបាកចូល ឬធ្វើដូចជាមាន មនុស្សនៅផ្ទះ (ករណីដែលខ្លួនមិននៅផ្ទះ) ដូចជាពេលយប់ អាចបើកវិទ្យុឬទូរទស្សន៍ ចោលធ្វើដូចជា មានមនុស្សសន្ទនាគ្នា។


២. ចោរមិនដែលចង់ ប្រឈមមុខ នឹងម្ចាស់ផ្ទះទេ។ ដូច្នេះពេលយប់ម្ចាស់ផ្ទះ គួរបើកភ្លើងខាងក្រៅផ្ទះឲ្យភ្លឺ ចិញ្ចឹមឆ្កែដើម្បី កំលាចចោរ និងផ្តល់ដំណឹង ដល់ម្ចាស់ ឬប្រើសំលេងរោទិ៍..។ល។ ដើម្បីកុំឲ្យចោរមានចិត្តចង់ចូលលួច។

៣. បិទទ្វាបង្អួចឲ្យបានជិតទាំងអស់ ជាពិសេសជាន់ខាងលើ ដែលម្ចាស់ភាគច្រើនតែង ប្រហេសមិនចាក់សោរ ចោរអាចលួចចូល តាមនោះបាន។

៤. ចូរប្រយ័ត្នដើមឈើ ឬសួននៅជុំវិញផ្ទះ វាអាចជាកន្លែងសម្រាប់ ចោរលាក់ខ្លួនបាន គួរជៀសវាងដើមឈើខ្ពស់ បាំងទ្វាបង្អួច។

៥. ចោរមួយចំនួនច្រើន ឆ្លៀតឱកាសចូលលួច នៅថ្ងៃបុណ្យទាន ថ្ងៃឈប់សំរាក..។ល។ ម្ចាស់ផ្ទះគួរបង្កើនភាព ប្រុងប្រយ័ត្នក្នុងករណីនេះ។

៦. ការបំពាក់កាមេរ៉ាសុវត្ថិភាព ក៏អាចធ្វើឲ្យចោរខ្លាចរអាមួយចំណែកដែរ៕

Post a Comment

 
Top