0

Sad To Happy 

១. មើលរឿងកំប្លែង ឬ រឿងណាមួយដែលអ្នកធ្លាប់មើលពីមុនរួចមកហើយ ដែលវាអាចជួយធ្វើឲ្យអ្នក សប្បាយចិត្តបាន។ ឬ អ្នកអាចមើលរឿង កម្សត់ណាមួយ ដែលអាចឲ្យអ្នក ធ្វើការប្រៀបធៀបថា ជីវិត ពិតរបស់អ្នក គឺមានភាពប្រសើរជាងសាច់រឿងទាំងនោះ ។



២. ទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកអាច ទទួលទាននូវអាហារណា ដែលមានភាពខុស ប្លែកពីអ្វីដែលអ្នកធ្លាប់ញុំា និង មានរសជាតិឆ្ងាញ់ពិសា ឬ ក៏អ្វីដេលមាន លក្ខណៈខុសពីធម្មតា។ ការទទួលទានអាហារល្អ ចំពោះមនុស្សមួយចំនួន គឺអាចជួយលើកទឹកចិត្ត របស់ពួកគេ។

៣.ទូរស័ព្ទទៅកាន់មិត្តភក្តិរបស់អ្នក រួចជជែកពីបញ្ហារបស់អ្នក ជាមួយនឹងពួកគេ។ មិត្តភក្តិជិតស្និទ្ធរបស់ អ្នកពិតជា អាចជួយលើកទឹកចិត្តអ្នក នៅពេលដែលអ្នកមានអារម្មណ៍ ថាពិបាកចិត្ត។ អ្នកត្រូវទូរស័ព្ទទៅរក តែមនុស្សណា ដែលអ្នកគិតថា ខ្លួនអ្នកពិតជាអាចធ្វើការ ទំនាក់ទំនង ជាមួយនឹង ពួកគេបាន។

៤. រំលឹកពីអនុស្សាវរីយ៍ល្អៗ ដែលអ្នកធ្លាប់មាន។ ប្រសិនបើអ្នកធ្លាប់រស់នៅ ជាមួយពួកវា នោះអ្នកប្រាកដ ជានឹងអាចមានវាម្តងទៀត ជាមិនខាន នៅថ្ងៃណាមួយ។ មិនមែនដោយសារតែ ស្ថានភាពក្នុងពេល បច្ចុប្បន្ន នេះហាក់មានភាពអាក្រក់ ហើយបានន័យថា វានឹងបន្តមាន នៅថ្ងៃស្អែក ទៀតនោះទេ។

៥. ធ្វើលំហាត់ប្រាណ រឺ ចេញទៅកំសាន្តខាងក្រៅ ដោយធ្វើការដើរ, រត់ត្រេះៗ ឬ ជិះកង់។ ការធ្វើដូចនេះ គឺអាច នឹងជួយឲ្យខ្លួនប្រាណអ្នក បញ្ចេញនូវជាតិអង់ដរហ្វីន និង អាដ្រេណាលីន ចេញមកតាមរាង កាយរបស់អ្នក ដែលពួកវាអាចធ្វើឲ្យ អ្នកមានអារម្មណ៍ប្រសើរឡើងទាំងផ្លូវចិត្ត និង ផ្លូវកាយ។

៦. ធ្វើការគូរគំនូរ​  បញ្ចេញនូវអារម្មណ៍របស់អ្នក តាមរយៈការគូរ ដោយប្រើពណ៌ និង រូបរាង។ សិល្បៈគឺជា ផ្នែកមួយនៃជីវិត។

៧. ត្រូវមានការផ្លាស់ប្តូរ  ពេលខ្លះ ទំលាប់ដ៏គួរឲ្យធុញទ្រាំ ដែលតែងកើតមានជាបន្ត គឺអាចធ្វើឲ្យអ្នក មានអារម្មណ៍អាក្រក់។ អ្នកអាចធ្វើនូវអ្វី ដែលអាចឲ្យអ្នកចាកចេញពីភាពហ្មងសៅ ប៉ុន្តែអ្នកមិនត្រូវធ្វើ ការសម្រេចចិត្តភ្លាមៗ ពេកនោះទេ។

៨. អ្នកអាចយំបញ្ចេញ នូវអារម្មណ៍ទុក្ខសោក ចេញពីក្នុងខ្លួនរបស់អ្នក និង បញ្ចប់វា ដោយការសាងនូវអារម្មណ៍ ស្រស់ស្រាយជាថ្មីឡើងវិញ។

៩. ធ្វើការដើរកំសាន្ត នៅខាងក្រៅផ្ទះ។ ខ្យល់អាកាសបរិសុទ្ធ នឹងជួយធ្វើឲ្យអ្នកមានអារម្មណ៍ ប្រសើរជាង មុន។ អ្នកអាច ទៅកំសាន្ត នៅកន្លែងណាមួយ ជាមួយនឹងមិត្តភក្តិ, ក្រុមគ្រួសារ ឬ តែម្នាក់ឯង។ អ្នកអាចចេញ ទៅមើលកុន, ទៅពិកនិច ។ល។ ការសំងំនៅខាងក្នុងផ្ទះ គឺហាក់នឹងឃុំឃាំង ខ្លួនអ្នក ឲ្យ នៅជាមួយនឹង អារម្មណ៍បាក់ទឹកចិត្ត និង ភាពកណ្តោចកណ្តែង។

១០. ធ្វើការងូតទឹកសំអាតខ្លួន  នោះអ្នកនឹងមានអារម្មណ៍ រីករាយ និង ស្រស់ថ្លាជាងមុន។

១១. អ្នកអាចអនុញ្ញាត ឲ្យខ្លួនអ្នកយំ  ពេលខ្លះ ភាពទុក្ខសោកនឹងនៅតែស្ថិត ក្នុងខួរក្បាលរបស់អ្នក ប្រសិនបើអ្នកព្យាយាម បង្ខំខ្លួនអ្នកឲ្យ មានភាពរីករាយ។ អ្នកអាចឲ្យទឹកភ្នែកអ្នកហូរចេញមក ក្នុងពេល ដែលសាកសម ណាមួយ ជាពិសេស នៅពេលដែលអ្នកស្ថិត នៅតែម្នាក់ឯង។ អ្នកអាចធ្វើដូចនេះ ហើយអ្នកអាចនឹង មានអារម្មណ៍ថា បានរសាយនូវទុក្ខព្រួយ ដោយការបញ្ចេញ វាពីក្នុងដើមទ្រូងរបស់អ្នក។

១២. ធ្វើការស្តាប់តន្ត្រី  អ្នកមិនត្រូវស្តាប់បទកំសត់នោះទេ ត្រូវព្យាយាមស្តាប់ តែបទណា ដែលលើកទឹកចិត្ត ជួយគាំទ្រ ឬ រំលឹកអ្នកនូវ ពេលវេលា ដ៏ល្អដែលអ្នកធ្លាប់មាន។

១៣. ដាក់អារម្មណ៍របស់អ្នក ប្រមើលពីថ្ងៃអនាគត តើអ្វីដែលអ្នកកំពុងព្រួយបារម្ភនេះ ពិតជាមានសារៈសំខាន់ ចំពោះអ្នកដូចដែលអ្នកបានគិតឬ? តើវាហាក់នឹង ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្លួនអ្នកផ្ទាល់ ជាងទៅកាន់ អ្នកដែលនៅជុំវិញខ្លួនអ្នកឬ ? ប្រសិនបើអ្នកមិនសប្បាយចិត្ត ជាមួយនឹងបញ្ហា តូចតាចណាមួយ ដូចជាគ្រាន់ តែការមិនបានទទួល ចំណាត់ថ្នាក់ល្អ ឬ ធ្វើកំពប់ទឹកដោះគោ នោះអ្នកនឹងអាចមានអារម្មណ៍ថាទុក្ខព្រួយ បានយ៉ាងងាយ។ មិនមែនរាល់បញ្ហា របស់អ្នក ទាំងអស់តម្រូវឲ្យអ្នកត្រូវតែប្រើខួរក្បាលអ្នកគិតពីវានោះ ទេ ជាពិសេសគឺអ្វីដែល មិនមានសភាព ធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចេះប្រើហេតុផល ពិចារណាធ្វើឲ្យ ខ្លួនអ្នក រីករាយឡើងវិញ នោះអ្នកនឹងមានឱកាសនឹង មិនសូវមានស្ត្រេស ក្នុងជីវិតអ្នក។

១៤. ធ្វើការសសេរកំណត់ហេតុ  ឈប់រស់នៅក្នុងអតីតកាលដែលឈឺចាប់ និង សំលឹងទៅរកថ្ងៃអនាគត។ ថ្ងៃនីមួយៗ គឺសុទ្ធតែជាថ្ងៃថ្មីសម្រាប់អ្នក។ ដោយគ្រាន់តែការមិនសប្បាយចិត្តកាលពីថ្ងៃម្សិលមិញ នោះមិន មែនបានន័យថា អ្នកត្រូវទុក្ខសោកក្នុងថ្ងៃនេះទៀតនោះទេ។ មនុស្សម្នាក់ៗ តែងមានចំណុចល្អរបស់គេ រៀងៗខ្លួន ចូរបង្ហាញនូវអ្វីដែលអ្នកមាន។ អ្នកត្រូវពេញចិត្ត និង ដឹងគុណនូវអ្វីដែលអ្នកមាន ហើយអ្នកមិន ត្រូវមានការព្រួយបារម្ភពី អ្វីដែលអ្នក មិនមាននោះទេ។

១៥. ពេលខ្លះ ការគេងមួយស្របក់នាពេលថ្ងៃ គឺអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ ប្រសើរជាងមុន។ អ្នកអាចសាកល្បងធ្វើវា និង ទទួលបាននូវដំណេកដ៏ស្កប់ស្កល់។

១៦. ជំនួសឲ្យការសរសេរ កំណត់ហេតុជាប្រចាំថ្ងៃ អ្នកអាចធ្វើការសរសេរនូវបញ្ជីមួយ ដែលរៀបរាប់ពី ១០០ចំណុច ដែលអាចធ្វើឲ្យអ្នក សប្បាយចិត្ត។ វាពិតជាមានការលំបាក, ប៉ុន្តែសាកល្បងមើលថា តើអ្នកអាចធ្វើវា បានដែរឬទេ? កុំគិតថាវាជាគំនិតក្មេង ឬ ឆ្កួតៗនោះ អ្នកគ្រាន់ព្យាយាម សរសេរវាចេញមក។

១៧. អ្នកត្រូវ សំអាតចិត្តរបស់អ្នកឲ្យ បានស្អាតល្អ មុនពេលអ្នកចូលគេង។ វាមានដូចជា៖ជីវិត នៅក្នុងសាលា រៀន, ចំណាត់ថ្នាក់, បញ្ហាមិត្តភក្តិ ,ក្រុមគ្រួសារ។ល។ ធ្វើការសុបិន្តពី ទីកន្លែងដែលមានភាពរីករាយ។ វីធី នេះយ៉ាងហោចណាស់ ធ្វើឲ្យអ្នកគេងលក់ជាមួយ នឹងផ្លូវចិត្តអ្នក ល្អប្រសើរជាងមុន និង ធ្វើឲ្យ អារម្មណ៍របស់អ្នក នៅក្នុងពេលព្រឹក មានភាពស្រស់ស្រាយឡើងវិញ។

១៨. អ្នកអាចធ្វើការដើរ ក្នុងផ្លូវឆ្ងាយដើម្បី ឲ្យចិត្តរបស់អ្នក បានស្ងប់ស្ងាត់ និង បានសម្រាក នៅក្នុងពេលខ្លះ ហើយវានឹងធ្វើឲ្យចិត្តរបស់អ្នក មានភាពស្រាកស្រាន្ត។ ធ្វើការដកដង្ហើមចូល ឲ្យបានវែងៗ និង បញ្ចេញវាមកក្រៅវិញយឺតៗ ។

១៩. ស្តាប់បទចំរៀងដែល អ្នកពេញចិត្ត ឬ ចំរៀងដែលធ្វើឲ្យអារម្មណ៍អ្នកមានភាពកក់ក្តៅ និង
រីករាយ។


Post a Comment

 
Top