0

ប៊ីចេង Monosodium Glutamate ឬ អាចហៅកាត់ថា MSG

ប៊ីចេង (MSG) គឺជាសារធាតុនៃ រសជាតិម្យ៉ាង ដែលភាគច្រើន គេតែងតែប្រទះឃើញមាន ការប្រើប្រាស់ច្រើន នៅក្នុងម្ហូបចិន បន្លែកំប៉ុង ស៊ុប និង ក្នុងដំណើរការនៃការធ្វើសាច់។

តាមអ្នកស្រី Katherine Zeratsky ដែលជាអ្នកជំនាញ ក្នុងរបបចំណីអាហារ និងជាអ្នកដែល ទទួលបានលិខិតបញ្ជាក់ ពីរដ្ឋមិនីសូតា នៅក្នុងសហរដ្ឋអាមេរិក សមាគមចំណីអាហារ បានបង្ហាញឲ្យដឹងថា តាមរយៈ ក្រសួងម្ហូបអាហារ និងថ្នាំ (FDA) របស់សហរដ្ឋអាមេរិក បានចាត់ទុកថា ប៊ីចេង គឺជាគ្រឿងផ្សំរបស់អាហារ ដែលជាទូទៅ ត្រូវបានទទួលស្គាល់ថា សុវត្ថិភាព ខណៈពេលដែល រឿងការប្រើប្រាស់ប៊ីចេង នៅតែស្ថិតនៅក្នុង ការជជែកវែកញែក ដ៏ក្ដៅគគុកនោះ។ ចំពោះហេតុផលនេះ នៅពេលដែលចង់បន្ថែមប៊ីចេង ចូលទៅក្នុងម្ហូបអាហារ ខាងក្រសួងម្ហូបអាហារ និងថ្នាំ (FDA) តម្រូវឲ្យមើល ពីម៉ាកផលិតផលទាំងនោះ ត្រឹមត្រូវឬអត់។

នៅក្នុងនោះ បានឲ្យបន្ថែមថា ប៊ីចេងមានការប្រើប្រាស់ បន្ថែមទៅលើមុខម្ហូប ជាច្រើនទសវត្សណាស់មកហើយ។ ក៏ដូចជាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងម្ហូបអាហារ និងថ្នាំ បានទទួលនូវពាក្យបណ្ដឹង និងប្រតិកម្មជាច្រើន ដែលទាក់ទងទៅនឹង ម្ហូបអាហារ ដែលមានផ្ទុកនូវ ជាតិប៊ីចេង។ នៅក្នុងនោះ មានអ្នកប្រើប្រាស់ប៊ីចេងជាច្រើន មានរោគសញ្ញាដូចជា៖
  • ឈឺក្បាល
  • អារម្មណ៍ពុះកញ្ជ្រោល
  • បែកញើស
  • មានអារម្មណ៍ទន់ខ្សោយ
  • ស្ពឹកស្រពន់ ឬ ដូចជាមានអារម្មណ៍ ដុតកម្ដៅនៅត្រង់ មុខ ក និងកន្លែងផ្សេងៗ
  • បេះដូងលោតញាប់
  • ឈឺដើមទ្រូង
  • ចង់ក្អួត


ទោះជាយ៉ាងណា តាមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការរកឃើញថា មិនមានភស្ដុតាងណាមួយ ច្បាស់លាស់ដែល អាចបញ្ជាក់ពី ទំនាក់ទំនង រវាង ប៊ីចេង និងរោគសញ្ញាខាងលើនោះទេ។ ម្យ៉ាងវិញទៀត តាមគំនិតផ្ទាល់របស់អ្នកស្រាវជ្រាវទាំងនេះ យល់ថា វាមានភាគរយតិចណាស់ នៃមនុស្សទាំងឡាយ ដែលអាចទទួល រងប្រតិកម្មនឹង ប៊ីចេង ក្នុងរយៈពេលខ្លី ហើយចំពោះរោគសញ្ញាខាងលើ គឺមិនមានសភាពធ្ងន់ធ្ងរនោះទេ និងមិនចាំបាច់ធ្វើការព្យាបាល ច្រើនអ្វីនោះដែរ។ អ្វីជាចាំបាច់ និងជាដំណោះស្រាយតែមួយ ដើម្បីជៀសនូវបញ្ហាដូចខាងលើ គឺអ្នកមិនគួរបរិភោគអាហារណា ដែលផ្ទុកនូវជាតិប៊ីចេងនោះទេ៕


Post a Comment

 
Top