0
  ឆ្អឹងជាធាតុសំខាន់ មួយក្នុងសារពាង្គកាយ របស់មនុស្សគ្រប់គ្នា វាអាចជួយអោយយើងអាចបត់បែនគ្រប់ចលនាបាន។ យ៉ាងមិញមានអ្នកខ្លះបាន ប្រើថ្នាំជំនួយដើម្បីអោយមាន ឆ្អឹងរឹងមាំ ប៉ុន្តែថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីវិធីខ្លះ ដែលជួយអោយឆ្អឹង មានភាពរឹងមាំល្អ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ៖


១) បរិភោគជាតិកាល់ស្យ៉ូម និងវីតាមីនD ៖ កាល់ស្យ៉ូមជាធាតុមួយដែលអាច ការពារឆ្អឹងដែលបាត់បង់។ សំរាប់មនុស្សវ័យកណ្តាលចាប់ពី១៩ ទៅ៥០ឆ្នាំ គួរតែផ្ទុកជាតិកាល់ស្យ៉ូម ១០០០មីលីក្រាម ក្នុងអាហារប្រចាំថ្ងៃ។ ចំពោះមនុស្សអាយុ៦៥ឡើងទៅ គួរតែជាតិកាល់ស្យ៉ូមយ៉ាងតិច អោយបាន ៧០០មីលីក្រាម។ រីឯអាហារដែលល្អបំផុត មានដូចជាទឹកដោះគោ ឈីស បន្លែបៃតង និងអាហារដែលបង្កើនកម្លាំង ដល់ឆ្អឹងមានដូចជាទឹកក្រូចស្រស់ នំបុ័ង ធញ្ញជាតិ។ សំរាប់រូបរាងរបស់ពួកយើង ត្រូវការទទូលជាតិកាល់ស្យ៉ូម និងវីតាមីនD ជាចាំបាច់។ មនុស្សដែលមានអាយុ៥០ឆ្នាំ គួរតែស្តុកជាជាតិកាល់ស្យ៉ូមអោយ បាន៤០០ទៅ៨០០IU ជាប្រចាំថ្ងៃ។ ចំនែកជាតិវីតាមីន D គឺចេញពី អាហារ ជាពិសេសគឺកំដៅព្រះអាទិត្យ ស្បែកក៏ត្រូវការជាតិវីតាមីនDដែរពីកំដៅ អ៊ិយត្រាម្យូលែត( UVB)។

២) បរិភោគអាហារអោយត្រូវតាមតុល្យភាព៖ បរិភោគអាហារដែលជួយដល់ឆ្អឹង គឺមានជាតិផូស្វ័រ ជាតិស័ង្គសី ដូចជាម៉ាញ៉េស្យូម វីតាមីន B6 និងជាតិវីតាមីន B12 ។ សារធាតុទាំងអស់នេះជាធាតុដែលសំខាន់ ដល់ឆ្អឹងអ្នកខ្លាំងណាស់


៣) កំណត់ការពីសារគ្រឿងស្រវឹង៖ គ្រឿងស្រវឹង អាចកាត់បន្ថយសមត្ថភាពឆ្អឹង អោយចុះអន់ថយបាន និងបញ្ជុះនូវសម្ថភាពសារពាង្គកាយ ក្នុងការស្រូបជាតិកាល់ស្យ៉ូម ។ ចំពោះអ្នកដែលមិនអាច អត់ស្រាបាននោះអាច ពិសារ២កែវក្នុងមួយថ្ងៃ រឺក៏តិចជាងនេះកាន់តែល្អ។


៤)កាត់បន្ថយជាតិប្រៃ៖ ការបរិភោគជាតិប្រៃខ្លាំងហួសកំរិត អាចទៅជាការហាមឃាត់ នៃការស្រូបចូលជាតិកាល់ស្យ៉ូម ក្នុងខ្លួនបាន។


នេះជាវិធីដែលជួយអោយឆ្អឹង រឹងមាំបាន ដោយមិនចាំបាច់ប្រើថ្នាំជំនួយ គឺគ្រាន់តែតមនូវរបបអាហារខ្លះៗ វាជាការគ្រប់គ្រាន់ហើយ ។ ចុះប្រិយមិត្តមានយោបល់យ៉ាងណាដែរ?

Post a Comment

 
Top