0


  យើងទាំងអស់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ នូវស្ថានភាពទាំងនេះ ៖ ឧទាហរណ៍ អ្នកដឹងថា គម្រោងមួយ ដែលជាគម្រោង ដែលអ្នកចូលចិត្តបំផុត ត្រូវបាន លុបចោល បន្ទាប់ពីអ្នកបានខិតខំប្រឹងប្រែងធ្វើការ អស់រយៈពេលជាងពីរ សប្ដាហ៍ មិត្តរួមការងារមិនមកធ្វើការភ្លាមៗ ចៅហ្វាយនាយឲ្យការងារបន្ថែម នៅពេលដែលអ្នកកំពុងតែមានបន្ទុកការងារ ច្រើន។


ចំពោះរឿងផ្ទាល់ខ្លួនវិញ ការប្រតិកម្មរបស់អ្នកចំពោះស្ថានភាពតានតឹងដូចជាស្ថានភាពដែលបាន រៀបរាប់នេះ អ្នកប្រហែលជាចាប់ផ្ដើមស្រែកលឺៗ ឬទៅពួនលាក់ខ្លួននៅកន្លែងកាច់ជ្រុងណាមួយដើម្បីសុំទោសចំពោះ ខ្លួនឯង។ សម្រាប់នៅកន្លែងការងារវិញ ប្រភេទអាកប្បកិរិយាទាំងនេះអាចខូចប្រយោជន៍ដល់អ្នកទាំងកេរ្តិ៍ឈ្មោះ ការងារ និងផលិតភាពការងារ។ ដូច្នេះតើអ្នកអាចដោះស្រាយជាមួយនឹងអារម្មណ៍ទាំងនេះឲ្យបានប្រសើរ និងជ្រើសរើសយកប្រតិកម្មតបតទៅនឹងស្ថានការណ៍អាក្រក់ៗទាំងនោះ យ៉ាងដូចម្ដេចទៅ?

អារម្មណ៍អវិជ្ជមានដែលតែងតែកើតឡើងនៅកន្លែងការងារ

ដោយយោងទៅតាមការស្រាវជ្រាវ អារម្មណ៍អវិជ្ជមានសាមញ្ញៗដែលតែងតែកើតមាននៅកន្លែងការងារមានដូចជា៖ • មួរម៉ៅ/ក្ដៅក្រហាយ
• ព្រួយបារម្ភ/ភ័យខ្លាច
• ខឹង/ឈ្លានពាន
• មិនចូលចិត្ត
• ខកបំណង/មិនសប្បាយចិត្ត
ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដែលអ្នកអាចប្រើប្រាស់ដើម្បីដោះស្រាយនូវអារម្មណ៍អវិជ្ជមានទាំងនេះ។

 មួរម៉ៅក្ដៅក្រហាយ៖ កើតឡើងនៅពេលដែលអ្នកមាន អារម្មណ៍ថាជាប់គាំងឬមិនអាចទៅមុខបានតាមវិធីផ្សេងៗ ។ វាអាចបណ្ដាលមកពីមិត្តរួមការងារជាមួយអ្នកធ្វើឲ្យគម្រោងរបស់អ្នក ជាប់គាំង មានចៅហ្វាយនាយដែលដែលមិនចេះរៀបចំការប្រជុំឲ្យទាន់ពេលវេលា ឬដោយសារតែជាប់ទូរស័ព្ទពេក។

ដំណោះស្រាយ

• បញ្ឈប់និងស្វែងយល់ពី អារម្មណ៍នេះ៖ ជាវិធីសាស្ត្រមួយដ៏ល្អបំផុតដែលអ្នកអាចបញ្ឈប់ខ្លួនឯងនិង ពិនិត្យមើលស្ថានការណ៍។សួរខ្លួនឯងថាហេតុអ្វីបានជាមានអារម្មណ៍មួរ ម៉ៅ សរសេរវាចុះហើយត្រូវជាក់លាក់។ គិតដល់អ្វីមួយដែលវិជ្ជមាននៃស្ថានភាបច្ចុប្បន្ន។ ឧទាហរណ៍ បើសិនជាចៅហ្វាយរបស់អ្នករៀបចំការប្រជុំយឺតពេល ចូរគិតថាអ្នកអាចមានពេលច្រើនថែមទៀតដើម្បីរៀបចំខ្លួន ឬក៏អាចយកពេលនេះសម្រាកបន្តិច។

• ស្វែងរកអ្វីៗដែលវិជ្ជមាន នៅជុំវិញខ្លួន៖ ការគិតអំពីអ្វីៗដែលវិជ្ជមានចំពោះស្ថានភាពរបស់អ្នកអាចធ្វើឲ្យ អ្នកមើលឃើញរឿងរ៉ាវតាមវិធីផ្សេងៗគ្នា។ ការផ្លាស់ប្ដូរតិចតួចនេះក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពប្រសើ រឡើងបានដែរ។ • ចងចាំពីពេលចុងក្រោយដែល អ្នកមានអារម្មណ៍មួរម៉ៅ៖ ពេលចុងក្រោយដែលអ្នកមួរម៉ៅអំពីអ្វីមួយ ស្ថានភាពពិតជាបានប្រសើរឡើងបន្ទាប់ពីរយៈក្រោយមកត្រូវទេ?

អារម្មណ៍ព្រួបារម្ភ/ភ័យខ្លាច៖ ជាមួយនឹង ការភ័យខ្លាចនិងអន្ទះសាអាចធ្វើឲ្យមានការកើនឡើងនូវចំនួនមនុស្សដែល ត្រូវបានគេបញ្ឈប់ពីការងារ មិនចាំបាច់ឆ្ងល់ទេមនុស្សភាគច្រើនព្រួយបារម្ភអំពីការងារ។ ប៉ុន្តែកង្វល់ទាំងនេះអាចធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯងបើ សិនជាអ្នកបណ្ដោយឲ្យវាកើតឡើងហើយវាអាចជះឥទ្ធិពលមិនត្រឹមតែ សុខភាពផ្លូវចិត្តទេ ប៉ុន្តែថែមទាំងផលិតភាពការងារ និងឆន្ទៈនៅកន្លែងការងារទៀតផង។

ដំណោះស្រាយ

• កុំទៅកន្លែងដែលមាន មនុស្សជុំៗនិយាយអំពីការព្រួយបារម្ភនិងសេចក្ដីភ័យខ្លាច៖ ឧទាហរណ៍ បើសិនជាមានមនុស្សជួបជុំគ្នានៅក្នុងបន្ទប់មួយនិយាយដើមគ្នា និងនិយាយពីការកាត់បន្ថយបុគ្គលិកពីការងារ ចូរកុំទៅកន្លែងនោះហើយព្រួយបារម្ភពីអ្នកដទៃ។ ការព្រួយបារម្ភអាចធ្វើឲ្យអ្នកកាន់តែព្រួយបារម្ភថែមទៀត។

• ធ្វើលំហាត់ប្រាណដោយ ដកដង្ហើមឲ្យវែងៗ៖ វិធីអាចជួយពន្យឺតអត្រាដង្ហើម និងបេះដូងរបស់អ្នក។ ដកដង្ហើមចូលយឺតឲ្យបាន ៥វិនាទី និងដកដង្ហើមចេញឲ្យបាន ៥វិនាទី។ មិនចាំបាច់ផ្ដោតទៅលើអ្វីផ្សេងក្រៅពីការដកដង្ហើមទេ ហើយធ្វើឲ្យបានយ៉ាងហោចណាស់ ៥ដង។

• ផ្ដោតពីរបៀបធ្វើយ៉ាងណា ធ្វើឲ្យស្ថានភាពនោះបានប្រសើរឡើង៖ បើសិនជាភ័យខ្លាចគេបញ្ឈប់អ្នកពីការងារ ហើយអ្នកអង្គុយ និងព្រួយបារម្ភ នោះពិតប្រាកដណាស់មិនអាចធ្វើឲ្យអ្នករក្សាបាននូវការងារនោះទេ។ ផ្ទុយមកវិញហេតុអ្វីបានជាមិនបង្កើតគំនិតដែលធ្វើឲ្យខ្លួនឯងមមាញឹក ហើយបង្ហាញគេថាតើអ្នកមានតម្លៃយ៉ាងណាចំពោះក្រមហ៊ុនវិញទៅ?

ខឹង/ឈ្លានពាន៖ អារម្មណ៍ខឹងច្រឡោតប្រហែលអារម្មណ៍មួយដែលធ្វើខូចប្រយោជន៍បំផុតដែល មនុស្សជាច្រើនឆ្លងកាត់នៅកន្លែងការងារ ហើយវាក៏ជាអារម្មណ៍មួយដែលយើងទាំងអស់គ្នាមិនអាចគ្រប់គ្រងបានល្អ ដែរ។ បើសិនជាអ្នកមានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍នៅកន្លែងធ្វើការ នោះ ការរៀនពីរបៀបគ្រប់គ្រងអារម្មណ៍គឺជាវិធីដ៏ប្រសើរបំផុតដែលអ្នក អាចធ្វើបាន បើសិនជាអ្នកចង់រក្សាការងាររបស់អ្នក។

• មើលពីសញ្ញានៃកំហឹង ឲ្យបានលឿន៖ ដោយគ្រាន់តែដឹងពីសញ្ញាគ្រោះថ្នាក់នៅពេលដែលកំហឹងនោះកើតឡើង ដូច្នេះអ្នកអាចរៀនរៀបចំឬគ្រប់គ្រងវានៅពេលដែលវាចាប់ផ្ដើមកើតឡើង ។ ការបញ្ឈប់កំហឹងឲ្យបានលឿនគឺជាគន្លឹះមួយ។ ចូរចាំថាអ្នកអាចជ្រើរើសពីរបៀបក្នុងការតបតទៅនឹងស្ថានភាពមួយ។

• បើសិនអ្នកខឹងត្រូវ បញ្ឈប់ពីអ្វីដែលខ្លួនកំពុងតែធ្វើ៖ បិទភ្នែកហើយចាប់ផ្ដើមធ្វើលំហាត់ប្រាណដកដង្ហើមឲ្យវែងៗ។ ការធ្វើបែបនេះអាចបំផ្លាញគំនិតខឹងសម្បារ ហើយជួយឲ្យអ្នកត្រឡប់ទៅរកផ្លូវវិជ្ជមាន។

• ស្រមើស្រមៃពីរូបភាព ខ្លួនឯងនៅពេលដែលអ្នកខឹង៖ បើសិនជាអ្នកស្រមើស្រមៃពីរូបភាពខ្លួនឯងថាខ្លួនមើលទៅបែបណាហើយមាន អាកប្បកិរិយាដូចម្ដេចនៅពេលដែលខឹងនោះវាអាចផ្ដល់គំនិតដល់អ្នក ខ្លះៗអំពីស្ថានភាព។ ឧទាហរណ៍ ស្រមើស្រមៃថា បើសិនជាអ្នករៀបនឹងស្រែកខ្លាំងដាក់មិត្តរួមការងារ ចូរស្រមៃមើលថាតើអ្នកមើលទៅមានរូបរាងដូចម្ដេច? មុខឡើងក្រហម? តើអ្នកចង់ធ្វើការជាមួយមនុស្សបែបហ្នឹងទេ?

មិនចូលចិត្ត៖ យើងប្រាកដជាត្រូវតែធ្វើការជាមួយមនុស្សដែលយើងមិនចូលចិត្ត ប៉ុន្តែការងារសំខាន់ណាស់ មិនថាមានបញ្ហាអ្វីក៏ដោយនោះទេ។ ដំណោះស្រាយ

ការគោរព៖ បើសិនជាអ្នកត្រូវតែធ្វើការជាមួយមនុស្សដែលអ្នកគ្មានទំនាក់ទំនងល្អ ជាមួយនោះ ហើយគឺជាពេលដែលមនុស្សមានការក្រអើតក្រទមដាក់គ្នានិងអាត្មានិយម ។ ត្រូវរាប់អានមនុស្សដោយសុភាពរាបសារនិងការគោរព ដូចដែលអ្នករាប់អានអ្នកផ្សេងដែរ។

ការពារខ្លួន៖ បើសិនជានរណម្នាក់ឈ្លើយដាក់អ្នកហើយគ្មានវិជ្ជជីវៈនោះអ្នកត្រូវ ពន្យល់ថាអ្នកមិនអាចទទួលយកការរ៉ាប់អានបែបនេះទេ ហើយត្រូវចាកចេញពីស្ថានភាពនោះដោយនឹងធឹង។ អារម្មណ៍ខកចិត្តឬមិនសប្បាយចិត្ត៖ការដោះស្រាយជាមួយអារម្មណ៍ខកចិត្តឬមិនសប្បាយចិត្តអាចមានការពិបាក។

ដំណោះស្រាយ

កែសម្រួលគោលដៅ៖បើសិន អ្នកមិនសប្បាយចិត្តដោយសារតែអ្នកមិនសម្រេចគោលដៅ នោះមិនមែនមានន័យថាអ្នកមិនអាចសម្រេចគោលដៅឯណា។ រក្សាគោលដៅនោះ តែត្រូវធ្វើការកែសម្រួលឬផ្លាស់ប្ដូរតិចតួច ឧទាហរណ៍ ដូចជាពន្យារពេលកំណត់។

កត់ត្រាគំនិត៖ សរសេរចុះនូវអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តយ៉ាងពិតប្រាកដ។ តើអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តនោះគឺដោយសារមិត្តរួមការងារ ? ការងារ? តើអ្នកមានកិច្ចការច្រើនដែលត្រូវធ្វើមែនទេ? ចាប់ផ្ដើមប្រមូលរកវិធីដោះស្រាយបញ្ហា។ ត្រូវចាំថាអ្នកត្រូវតែមានអំណាចក្នុងការផ្លាស់ប្ដូរស្ថានភាព។

ញញឹម៖ ស្ដាប់មើលទៅហាក់ដូចជាចម្លែក បង្ខំចិត្តញញឹម ព្យាយាមញញឹម វាអាចធ្វើឲ្យអ្នកសប្បាយចិត្ត។

Post a Comment

 
Top