៙គ្រឿងផ្សំ ៖
- មាន់ កោះ ថ្លើម (បើមានឈាមមាន់កាន់តែឆ្ងាញ់)
- ការ៉ុត ឆៃថាវ ត្រសក់
- ខ្ញី ក្រូចឆ្មារ
- អង្ករ
- ខ្ទឹមសរ អំបិល ស្ករ ទឹកត្រី ប្រេងឆា
- ដុំម្សៅខ្នរ រឺម្សៅខ្នរ
របៀបធ្វើ
ធ្វើជ្រក់ ការ៉ុត លាយឆៃថាវ ត្រសក់៖
- ចិតសំបកចេញ ការ៉ុតនិងឆៃថាវ
- ហាន់ការ៉ុតនិងឆៃថាវ ស្តើងៗដូចក្នុងរូបខាងលើ
- ហាន់ត្រសក់ជាងរាងច្រវ៉ាមូល
- ដាក់បន្លែទាំងបីមុខចូលគ្នា រោយអំបិល ច្របាច់អោយសព្វ រួចទុកមួយស្របក់
- ពេលបន្លែស្រពាប់ហើយ យកលាងទឹក និងដាក់សម្រស់អោយស្ងួត
- លាយទឹកក្រូចឆ្មារ ដាក់អំបិល និងស្ករ ល្មមរសជាតិដែលចូលចិត្ត រួចចាក់បន្លែចូល ច្របល់ចូលគ្នា ចាត់ទុកជាបានការ។
- ត្រាំអង្ករ (បើគ្នា៤នាក់ វាល់អង្ករដាក់២កំប៉ុងទឹកដោះគោ)។
- ស្ងោរមាន់ ទាំងកោះ និងថ្លើម (ទាំងឈាមទៀតបើមាន)។
- ស្រង់អង្ករដែលត្រាំរួច សម្រស់អោយស្រស់ទឹកល្អ។
- ចិញ្ច្រាំខ្ទឹមស
- បំពងខ្ទឹមស រួចដាក់អង្ករចូល ឆាអង្ករនោះត្រលប់ចុះឡើង ក្នុងពេលជាមួយគ្នានោះ ដួសទឹកស្ងោរមាន់ ស្រោចបណ្តើរៗលើអង្កររួចចេះតែឆាត្រលប់ចុះឡើង រហូត
- ដល់អង្ករជិតឆ្អិន ទើបយកទៅដាក់ផ្ងំអោយឆ្អិនល្អ។
ធ្វើទឹកត្រីបុក៖
- បុកខ្ទឹមស និងខ្ញី លាយគ្នាក្នុងបរិមាណស្មើគ្នា បើអ្នកចូលចិត្តម្ទេស ដាក់ម្ទេសតាមចំណង់។
- ចាក់ទឹកត្រីចូល រួចច្របាច់ក្រូចឆ្មារ និងដាក់ស្ករសចូល កូរចូលគ្នា។
- រួចដួសបាយដាក់ចាន កាប់សាច់មាន់រៀបជាការស្រេច។
Post a Comment
Post a Comment