0

Banana and Tooth

   ការធ្វើឲ្យធ្មេញសស្អាតជាមួយ នឹងសំបកចេកគឺ ជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នក មានសុខភាពល្អ។ ម្យ៉ាងវិញ ទៀត សំបកចេកសម្បូរទៅ ដោយប្រភពនៃ សារជាតិរ៉ែនិង ប្រភេទវីតាមីន ជាច្រើន។ ដូច្នេះដើម្បីធ្វើឲ្យ ធ្មេញរបស់អ្នកសស្អាត អ្នកគួរ តែអនុវត្តន៍ តាមវិធីដោយប្រើ សំបកចេកដូចខាងក្រោម៖ ១. ដុសធ្មេញរបស់អ្នកដូចធម្មតា ជាមួយនឹងថ្នាំដុសធ្មេញ ធម្មជាតិ ឬក៏អ្នក អាចប្រើប្រាស់ សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញ ដោយច្រាស់ តាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំ ពីព្រោះវាផ្ទុកទៅ ដោយសារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់។



២. យកផ្នែកខាងក្នុងនៃសំបកចេក បន្ទាប់មកយកមក ដុសធ្មេញរបស់អ្នក ក្នុងរយៈពេល ២នាទី។ ទន្ទឹមនឹងនេះផងដែរ សារជាតិរ៉ែដ៏ អស្ចារ្យ នៅក្នុងសំបកចេកដូចជា សារជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្យូបចូលទៅក្នុងធ្មេញ ដែលវាអាចធ្វើឲ្យធ្មេញស។

៣. អ្នកគួរតែធ្វើវា ២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់ឬ មុនពេលចូលគេង ដើម្បីធ្វើការដុសខាត់ ឲ្យធ្មេញរបស់ អ្នកមាន សភាសស្អាត និងមានភាពទាក់ទាញ ៕


Post a Comment

 
Top