0

   ចំនួនមេជីវិតឈ្មោលតិច អាចមកពីរបបអាហារ មិនគ្រប់គ្រាន់ កង្វះជីវជាតិ និងប៉ះពាល់នឹង ជាតិពុលក្នុងបរិដ្ឋានជាដើម។ ការញៀនអាហារ ការជក់បារី ការផឹកស្រា ការអាឡែហ្ស៊ីនឹងអាហារ ការបង្ករោគនៅផ្លូវតម្រងនោម បូករួមនឹងស្ត្រេសទៀតនោះ សុទ្ធតែអាចប៉ះពាល់ដល់ លទ្ធភាពនៃការមានកូន បានទាំងអស់។ ខាងក្រោមនេះគឺជាអាហារមួយចំនួន ដែលជួយឲ្យលោកអ្នកទទួល ហើយបង្កើននូវ ចំនួនមេជីវិតឈ្មោះ ឆាប់មានបុត្រ។


៙អាហារគួរទទួលទាន


  1. -ប្រូតេអ៊ីន មានសារៈសំខាន់ណាស់សម្រាប់ សុខភាពអ័រម៉ូន និងការបង្កើនមេជីវិតឈ្មោល។ ចូរញ៉ាំអាហារសម្បូរប្រូតេអ៊ីនដូចជា សណ្តែក, ស៊ុត, ត្រី និងបន្លែ។

  2. -ជាតិសរសៃដែលមាន ក្នុងអង្ករសម្រូត ជួយបន្ថយចំនួនដ៏ច្រើន របស់អ័រម៉ូន Oestrogen និងសម្អាតអ័រម៉ូនចាស់ៗចោល។ ចូរធ្វើឲ្យមេជីវិតឈ្មោល មាន កម្លាំងរឹងម៉ាំ តាមរយៈការញ៉ាំអង្ករ សម្រូត និងសណ្តែកឲ្យបានច្រើន ព្រោះវាជួយបង្កើនឥទ្ធិពល របស់ជាតិស័ង្កសី នៅក្នុងខ្លួន។ ជាតិស័ង្កសីក៏មាននាទី ដ៏សំខាន់សម្រាប់ការធ្វើ ឲ្យមានកូនចំពោះស្ត្រីដែរ ។

  3. -ចូរញ៉ាំត្រីសម្បូរខ្លាញ់ ដូចជាត្រីសាលម៉ុង ឬត្រីសាឌីន ឲ្យបានយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ ព្រោះវាសម្បូរជាតិខ្លាញ់ អូមេហ្គាបីសម្រាប់ ទ្រទ្រង់សុខភាព អ័រម៉ូន។

  4. -ចូរញ៉ាំឲ្យបាន ច្រើននូវគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅព្រោះវា មានជាតិស្ករទាប តែសម្បូរជាតិរ៉ែ និងខ្លាញ់សំខាន់ៗ។ ប្រើប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកមកធ្វើម្ហូប។

  5. -ការកង្វះជាតិ សេឡេញ៉ូម ក្នុងរបបអាហារ អាចបន្ថយការផលិត មេជីវិតញីបាន បន្ថយការលូតលាស់ ពងស្វាស និងមានបញ្ហាដល់ ការលូតលាស់របស់ មេជីវិតឈ្មោល។ ចូរញ៉ាំអង្ករសម្រូត អាហារសមុទ្រ និងខ្ទឹមសឲ្យបានច្រើន។

  6. -ផ្លែឈើ និងបន្លែស្រស់ៗសម្បូរវីតាមីន C ដែលអាចជួយឲ្យ មេជីវិតឈ្មោលមាន ចលនាបានល្អ។ ចូរជ្រើសរើសយកផ្លែគីវី, ស្ត័របឺរី, ផ្កាខាត់ណាពណ៌បៃតង, ស្ពៃក្តោប, ម្រេចក្រហម, ម្រេចលឿង និងក្រូច។ ចូរឧស្សាហ៍ញ៉ាំ គ្រាប់ផ្លែឈើធ្វើជា អាហារសម្រន ព្រោះសម្បូរជាតិរ៉ែស័ង្កសី, ម៉ាញ៉េស្យូម, ក្រូមីញ៉ូម និងខ្លាញ់សំខាន់ៗ។

  7. -ប្រសិនបើអ្នកមាន បញ្ហាកង្វះជាតិដែក ចូរញ៉ាំសាច់ឲ្យបានច្រើន ជាពិសេសថ្លើមសត្វ និងសាច់មាន់ បូករួមទាំ ងស៊ុតផង។

  8. -បន្លែពណ៌បៃតង សណ្តែក ទឹកឃ្មុំសុទ្ធតែសម្បូរជាតិ ម៉ាញ៉េស្យូម ដែលអ្នកអាចនឹងខ្វះសារធាតុនេះ។

  9. -ព្យាយាមញ៉ាំអាហារ ដែលគ្មានជាតិកាហ្វេអ៊ីន។

៙អាហារដែលត្រូវចៀសវាង


  1. -កាហ្វេ, សូកូឡា, និងទឹកក្រូចកូកាកូឡា សុទ្ធតែសម្បូរជាតិកាហ្វេអ៊ីន ដែលអាចឲ្យងាប់លិង្គ និងបន្ថយលទ្ធភាព នៃការមានកូនទៀតផង។

  2. -ជាតិស្រាតែមួយមុខអាច បន្ថយលទ្ធភាព នៃការមានកូនបានហើយ ព្រោះវាមានឥទ្ធិពល ទៅលើជាតិស័ង្កសី បន្ថយចំនួនមេជីវិតឈ្មោល ខូចរូបរាង មេជីវិតឈ្មោល និងធ្វើចលនាមិនបានល្អ។ ចំណែកឯស្ត្រីវិញ ពេលមេជីវិតទាំងពីរ រលាយចូលគ្នាហើយ មិនអាចកាច់សម្បុកបាន។ កាលណាបន្ថែម ជាតិកាហ្វេអ៊ីនទៀត រឹតតែឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។

  3. -ចូរចៀសវាងអាហារ សម្បូរជាតិខ្លាញ់ Saturated Fat, ជាតិស្ករ និងប្រៃព្រោះ វាទៅបន្ថយបន្ថយជីវជាតិ ដែលរាងកាយត្រូវ ការសម្រាប់ ការបង្កកំណើត។

  4. -ចូរចៀសវាងអាហារ ធ្វើពីទឹកដោះគោ ព្រោះវានឹងមិនអាចបឺតស្រូ បាននូវជីវជាតិសំខាន់ៗបានទេ។

  5. -ចៀសវាងអាហារញៀន និងមានជាតិស្ករសិប្បនិមិត្ត៕

Post a Comment

 
Top