ផ្លែស្វាយ Mango
៙រូបមន្តនេះពុំមានអ្វីស្មុគស្មាញ ឬលំបាកណាស់ណានោះ ទេដោយគ្រាន់ តែសុំឱ្យមានផ្លែស្វាយទុំមួយផ្លែ និងទឹកក្រូចឆ្មាពាក់កណ្តាលស្លាបព្រាបាយ គ្រាប់ ម្សៅ គ្រាប់ មួយ ភាគ ២ស្លាបព្រាបាយព្រមទាំងទឹកឃ្មុំប្រមាណ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកនាំយកសាច់ស្វាយទុំមកហាន់ជាចំណិតតូចៗ រួច ហើយចាក់ទឹកក្រូចឆ្មារចូលបន្ទាប់មកទឹកឃ្មុំនិងម្សៅគ្រាប់។ ក្រោយពីនោះនាំយកវត្ថុធាតុដើមទាំងអស់នោះមកក្រឡុករួមគ្នារហូតដល់កើតទៅជាល្បាយ ខាប់មួយរួច ហើយនាំយកមកលាបលើផ្ទៃមុខដោយទុកចោលប្រមាណ១៥នាទី។ តមកទៀតចាប់ ផ្តើម លាង សំអាត ចេញ ដោយទឹកស្អាតផ្លែស្វាយ និងក្រូចឆ្មារវាមានគុណភាពជាអាស៊ីតខ្សោយៗ មួយជួយបំលាស់កោសិកាស្បែក និង ជួយបំបាត់មុនខ្សាច់ បានយ៉ាងមានប្រសិទ្ធភាពបំផុត។ រីឯម្សៅ គ្រាប់វិញជួយកាត់បន្ថយអាការៈហើមរលាក និង សំរួលស្ថានភាពស្បែកឱ្យកាន់តែល្អឡើងថែមទាំង ទឹកឃ្មុំវាអាចការពាររោគជួយផ្សះស្លាកស្នាមកើតមុននៅ លើស្បែកនិងជួយបង្កើតសំណើមដល់ស្បែកទៀតផង។ គ្រាន់តែវិធីងាយៗបែបនេះ អាចជួយឱ្យអ្នកបានធូរស្រាល ពីការចាយវាយប្រាក់ក្នុងហោប៉ៅ ហើយ ក៏ហ៊ាន ធានាថាស្បែកមុខរបស់អ្នក នឹងបានស្រស់ថ្លាភ្លឺរលោង ព្រមទាំងក្រហមព្រឿងៗ ដូចផ្លែទំលាប់ទៀតផង៕
Post a Comment
Post a Comment