0

សួស្ដី! មិត្ត​ទាំងអស់​គ្នា។ ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​ខាង​ Blogger អី​ប៉ុន្មាន​ទេ ខ្ញុំ​គ្រាន់​តែ​បកប្រែ​មក​ពី​ប្លុក​បរទេស និង​បន្ថែម​គំនិត​ខ្លួនឯង​ខ្លះ ព្រោះ​ខ្ញុំ​ក៏​មិនសូវ​ចេះ​ភាសា​អង់គ្លេស​ដែរ។ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​ហេតុ​ផល​ទាំង 5 យ៉ាង​ដែល​​យើង​គួរតែ​បង្កើត​ Blogger ផ្ទាល់ខ្លួន។

1. អ្នក​នឹង​អាច​ក្លាយ​ជា​អ្នកនិពន្ធ និង​សរសេរ​អត្ថបទ​បាន​កាន់​តែ​ប្រសើរ​ឡើង ៖ 

 បើ​សិន​កាលពីមុន​អ្នក​​មិន​ចូលចិត្ត​ក្នុង​ការ​សរសេរ អ្នក​អាច​នឹង​ចូលចិត្ត​សរសេរ​វិញ​ព្រោះ​តែ​ប្លុក ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ការ​ សរសេរ​អត្ថបទ​នៅ​ពេល​អនាគត​។ ម្យ៉ាងទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ​អត្ថបទ​ម្នាក់ ដ៏​ល្បីល្បាញ​ផង​ដែរ​។ នៅ​ពេល​ដែល​អ្នក​មាន​វ័យ​ចាស់​អ្នក​នឹង​អាច​មើល​ឃើញ​ពី​យុវភាព​របស់​អ្នក​ ក្នុង​កាល​ដែរ​អ្នក​ប្រឡូក​ជា​មួយ​នឹង​បច្ចេកវិទ្យា។ វា​ក៏​ជា​កំណត់ហេតុ​មួយ​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​ចងចាំ​ឱកាស​ណា​មួយ​នោះ អ្នក​អាច​នឹង​រំលឹក​អនុស្សាវរីយ​របស់​អ្នក។


2. ធ្វើ​ឲ្យ​អ្នក​មាន​ការ​គិត​ពិចារណា​បាន​វែង​ឆ្ងាយ ៖

 នេះ ​ក៏​ជា​ចំណុច​មួយ​ដ៏​សំខាន់​ផង​ដែរ​។ បើ​​សិន​ជា​អ្នក​សរសេរ​អត្ថបទ​ណាមួយ​នៅ​អ្នក​​នឹង​​អាច​យល់​​ពី​អត្ថន័យ​នៃ​អត្ថបទ​នោះ​កាន់​តែ​ច្បាស់​លាស់ ហើយ​ស៊ី​ជម្រៅ​ផង​ដែរ​។ ឧទាហរណ៍​អ្នក​សរសេរ​អត្ថបទ​ទាក់ទង​ទៅ​នឹង​ស្នេហា នោះ​អ្នក​នឹង​អាច​នឹង​យល់​ពី​បញ្ហា​ស្នេហា​កាន់តែ​ច្រើន​ឡើង​ហើយ​មិន​ងាយ​ នឹង​ចាញ់​ស្នេហា​ឡើយ។ (មិន​លោត​ទឹក ចង​.ក ...) :D

3. ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ជីវិត​រីករាយ ៖

 តើ​អ្នក​ជឿ​ទេ​ថា Blogger អាច​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ​ និង​មាន​សុខភាព​ល្អ? ចំពោះ​ខ្ញុំ​បាទ ខ្ញុំ​ពិត​ជា​ជឿ 100% ព្រោះ​ថា​នៅ​ពេល​ដែល​ប្លុក​យើង​មាន​​អ្នក​ចូល​អាន​ច្រើន​ ហើយ​ការ​ប្រកាស​ (Post) ក៏​មាន​កាន់តែ​ច្រើន​ដែរ​នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​រីក​រាយ​ពេកក្រៃ​ ពិសេស​គឺ​នៅ​ពេល​មាន​ម្ចាស់​ប្លុក​ដទៃ​ឬ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​ បញ្ចេញ​មតិ​យោបល់​ ឬ​ចម្ងល់​ផ្សេង​ៗ​ឲ្យ​យើង​ជួយ​ដោះស្រាយ។ សំខាន់​សម្រាប់​សុខ​ភាព​របស់​យើង​ដែរ​នោះ​គឺ​ទម្លាប់​ដដែលៗ​របស់​យើង​។ ឧទាហរណ៍ ៖ ខ្ញុំ​ក្រោក​ឡើង​នៅ​ម៉ោង​ 5:00AM បន្ទាប់​មក​ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ឲ្យ​បាន​យ៉ាង​ហើយ​ណាស់​ក៏​មួយ​ដែរ។ នៅ​ម៉ោង​ 7:00AM ខ្ញុំ​ទៅ​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​ធ្វើ​ការ​ងារ​មួយ​ចំនួន​។ នៅ​ម៉ោង 10:00AM ខ្ញុំ​បើក​ Facebook ............ នៅ​​ម៉ោង 02:00PM ទៅ 4:00 PM ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ទៀត។ :D

4. អ្នក​នឹង​ជួប​មនុស្ស​ថ្មីៗ ជា​មួយ​នឹង​ចំណេះដឹង​ថ្មីៗ​ផង​ដែរ​ ៖

 ខ្ញុំ​ជឿជាក់​យ៉ាង​ប្រាកដ​ និង​​ច្បាស់​ថា នៅ​ពេល​ដែល​ប្លុក​របស់​លោកអ្នក​មាន​អត្ថបទ​ប្លែកៗ​ច្រើន​ចំនួន​អ្នក​ទស្សនា​ក៏​មាន​កាន់តែ​ច្រើន​ដែរ​។ អ្នកដទៃ​នឹង Comment មក​យើង​នូវ​ចម្ងល់​របស់​គេ​ពិសេស​អ្នក​អាយធី​ទាំង​ឡាយ (មិន​មែន​អ្នក​ឆុង​តែ​ទឹក​កក​ទេ) នោះ​យើង​កាន់​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ថែមទៀត។ មួយវិញទៀត​យើង​ក៏​បាន​ស្គាល់​នូវ​ប្លុក​ទាំងឡាយ​ដែល​មាន​សភាព​ប្រសើរ​ជាង ​យើង ហើយ​អាច​សាកសួរ​យោបល់​ (ពិសេស​របៀប​ធ្វើ) អ្វីមួយ។

5. អ្នក​អាច​ទទួល​បាន​ប្រាក់​ ៖

 នៅ​ពេល​ប្លុក​របស់​អ្នក​មាន​ភាព​ល្បីល្បាញ​ទទួល​ការ​ពេញ​និយម​ពី​អ្នក​ទស្សនា​ទាំងឡាយ​នោះ អ្នក​ដែល​មាន​ផលិតផល​ឬ​ចង់​​​ប្រកាស​ដំណឹង​ផ្សេងៗ ច្បាស់​ជា​រត់​មក​រក​យើង ពិសេស​អាច​មាន​អ្នក​សុំ​ដាក់​ដំណ​ភ្ជាប់​ទៀត​ផង។ បើ​យើង​បាន​ទិញ​ដូមែន (Domain) ទៀត​រឹតតែ​ប្រសើរ​។ ដូមែន​​ មាន​ដូច​ជា ៖ .info (តម្លៃ​ថោក) .com . Net .info .deu .kh......។

ចំណុច​ទាំងឡាយ​ដែល​ខ្ញុំ​សរសេរ​ខាងលើ​​នេះ​សង្ឃឹម​ថា លោក​អ្នក​អាច​យល់​ខ្លះៗ និង​អាច​ទទួល​យក​បាន​។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ចាញ់​គេ​ក្នុង​ពិភព​បច្ចេកវិទ្យា​ថ្មីៗ​នេះ យើង​ជា​កូន​ខ្មែរ​គប្បី​បង្កើត​ប្លុក​ឲ្យ​បាន​ច្រើន និង​មាន​ប្រយោជន៍​ចំពោះ​ជនជាតិ​​យើង​ផង​ដែរ៕

អត្ថបទ​របស់​ : ប្លក​អា​សត្វ​ចម្លែក......សូមអរគុណ!

Post a Comment

 
Top