កម្មវិធីជំនួយសម្រាប់ទាញយកឯកសារនានា ជាពិសេសវីដេអូគឺ Internet Download Manger មានការពេញនិយមប្រើយ៉ាងច្រើននាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ ការដំឡើងប្រើក៏ត្រូវឱ្យតាមរបៀបរបបត្រឹមត្រូវដែរ បើពុំនោះទេ មិនដំណើរការបានឡើយ ទោះបីជាបានដំឡើងរួចរាល់នៅក្នុងម៉ាស៊ីនហើយក៏ដោយ។
- ចាត់ទុកថា ប្រិយមិត្តកំពុងប្រើ Firefox 23.0.1 តែមិនដំណើរការជាមួយ IDM ដោយសារ version file Add-on ដែលមានឈ្មោះថា IDM CC មាន version ទាបត្ររូវបាន Disable ឬខ្លះមិនមាននៅលើ Firefox តែម្ដងបើទោះបីបានដំឡើង IDM បាន full ហើយក៏ដោយ។ ដូច្នេះប្រិយមិត្តត្រូវដំឡើង file Add On IDM CC ដែលមានទំហំត្រឹមតែ 380KB ប៉ុណ្ណោះ។ សូម ចុចត្រង់នេះ ដើម្បីទាញយក … ដើម្បីទាញយក Internet Download Manager សូមចុចត្រង់នេះ …
- ឧបមាថាអ្នកបានដំឡើងកម្មវិធី IDM full បានជោគជ័យលើកុំព្យូទ័រហើយ តែមិនទាន់ប្រើបាន ពោលនៅពេលបើកវីដេអូលើ Youtube មិនចេញរបារឱ្យទាញយក។ ដូច្នេះ សូមបើក file Add-On IDM CC ដែលបានទាញយកមុននេះ ជាមួយកម្មវិធី Firefox ដោយចុច double-click លើ “idmmzcc.xpi” រួចរើសយក Select a program from a list of installed program រួចចុច OK → Browse.. ហើយចូលទៅទីតាំងដែលកម្មវិធី Firefox ស្ថិតនៅ (ឧទាហរណ៍ កម្មវិធីនៅក្នុង C:\Program Files\Mozilla Firefox) រួចហើយរកមើល icon ដែលមានឈ្មោះថា firefox.exe។ចុចលើប៊ូតុង Open → OK (មើលរូបខាងក្រោម)។
ក្រោយពីនោះនឹងបង្ហាញផ្ទាំង Software Installation ដូចរូបខាងក្រោម៖
ត្រង់នេះសូមរង់ចាំ ៥វិនាទី រួចហើយចុចលើប៊ូតុង Install ជាការស្រេច។ បន្ទាប់មក Restart កម្មវិធី Firefox រួចហើយចូលទៅ Add-ons នៅលើ Firefox ដោយចុច Ctrk។ បន្ទាប់មកបើក (Enable) IDM CC 7.3.60 ដែលមានដូចរូបខាងក្រោម៖
ត្រង់នេះសូមរង់ចាំ ៥វិនាទី រួចហើយចុចលើប៊ូតុង Install ជាការស្រេច។ បន្ទាប់មក Restart កម្មវិធី Firefox រួចហើយចូលទៅ Add-ons នៅលើ Firefox ដោយចុច Ctrk។ បន្ទាប់មកបើក (Enable) IDM CC 7.3.60 ដែលមានដូចរូបខាងក្រោម៖