0
សាលាដ Lettuce

ប្រិយមិត្ត​ភាគច្រើន ពិតជា​បាន​ស្គាល់​ជាក់​ជាមិនខាន ចំពោះ​បន្លែ​សាលាដ តែ​មិន​ប្រាកដថា​បានដឹង​ អំពី​អត្ថប្រយោជន៍​របស់​វា ​ឬ​យ៉ាង ណា​នោះទេ​។ ពេលនេះ​យើង​សូម​ណែនាំ​អំពី​អត្ថប្រយោជន៍​ ទាំងអស់នោះ តើ​វា​មាន​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​?


  1.  ស្លឹក​សាលាដ​ដែលមាន​ជាតិ​កាឡូរី​តិច ដែល​ជួយ​ជម្រុញ​ឲ្យ​មាន​សុខ​ភាពល្អ និង​ការពារ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ 
  2. ស្លឹក​សាលាដ​ស្រស់ គឺ​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​ជួយ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រូបរាងកាយ ប្រឆាំងនឹង​ភ្នាក់ងារ​ជំងឺឆ្លង និង​ជាតិពុល​ផ្សេង​។​ 
  3. សាលាដ គឺជា​ប្រភព​នៃ​វីតាមីន K ដែល​ដើរតួ​យ៉ាងសំខាន់​ជួយ​ដល់ មេ​តា​ប៉ូលិស របស់​ឆ្អឹង ព្រមទាំង​កោសិកា​ឆ្អឹង និង​កោសិកា​ប្រសាទ​របស់​ខួរក្បាល​, សួត និង​ជំងឺមហារីក​មួយចំនួន (​មហារីក​បំពង់ក​)​។​ 
  4. នៅក្នុង​សាលាដមាន​ផ្ទុក​វីតាមីន A គឺជា​តម្រូវ​ការចាំបាច់​របស់​រាងកាយ ដើម្បី​ការពារ​ភ្នាស​ក្នុង​ខ្លួន​, ស្បែក និង​ជាពិសេស​ភ្នែក​។​ 
  5. ក្រៅពីនេះ ជាតិ​ប៉ូ​តា​ស្យូ​ម នៅក្នុង​សាលាដ ក៏​ជួយ​គ្រប់គ្រង​ចង្វាក់បេះដូង និង​ការឡើង​សំពាធ​ឈាម​, ម៉​ង់​កា​ណែ​ស ជួយ​ដល់​ប្រព័ន្ធ​អង់ស៊ីម​, ជាតិ​ទង់ដែង ជួយ​ដល់​ការផលិត​កោសិកា​ឈាមក្រហម​។​ 

​ដូចនេះ​ការ​ញ៉ាំ​សាលាដ​ឲ្យ​បាន​ទៀងទាត់ ជួយ​ឲ្យ​លោកអ្នក​ជៀសផុត​ពី​ជំងឺ​ជាច្រើន ក្នុងនោះ​មហារីក​ផងដែរ និង​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ​។


ឡុកឡាក់សាច់គោ ជាមួយសាលាដ

Post a Comment

 
Top