តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការដើរជាញឹកញាប់ ដោយជើងទទេ អាចផ្ដល់ផល ប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព ជាជាងការដើរ ដោយពាក់ស្បែកជើង ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ១០យ៉ាង ដែលទទួលបានពីការ ដើរជើងទទេ ៖
១. អារម្មណ៍ស្រស់ថ្លា
ការដើរជើងទទេជារៀងរាល់ថ្ងៃ អាចជួយបង្កើន បញ្ញាស្មារតី និងថែមទាំងធ្វើឲ្យ អារម្មណ៍ របស់អ្នកស្រស់ថ្លា បានទៀតផង ។
២. បង្កើនកម្លាំងជើង
ការដើរដោយជើងទទេ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពជើង ព្រោះវាអាចជួយផ្ដល់ ថាមពល ដល់ជើងរបស់អ្នក ។
៣. ជើងមានសុខភាពល្អ
អ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីការដើរជើងទទេ រយៈពេលមួយខែ ដោយសារជើង របស់អ្នកមានសុខភាពល្អ ។
៤. ទទួលបានថាមពលបន្ថែម
ការភ្ញាក់ពីព្រលឹម ដោយធ្វើលំហាត់ប្រាណ ដើរជើងទទេ អាចជួយធ្វើឲ្យរាងកាយ របស់អ្នកទទួលបាន ថាមពលបន្ថែម ។
៥. កាត់បន្ថយភាពតានតឹង
ការដើរដោយជើងទទេ អាចជួយសម្រួល និងកាត់បន្ថយភាពតានតឹង នៅក្នុងអារម្មណ៍បាន ។
៦. មានសេរីភាព
ការអនុញ្ញាតឲ្យជើង ប៉ះផ្ទាល់ជាមួយនឹងដី អាចជួយធ្វើឲ្យ សុខភាពផ្លូវចិត្ត របស់អ្នកមាន ភាពប្រសើរទ្បើង ជាពិសេសថែមទាំង ធ្វើឲ្យអ្នកទទួលបាន អារម្មណ៍ថា មានសេរីភាពទៀតផង ។
៧. មានអាកប្បកិរិយាល្អ
ការដើរដោយជើងទទេក៏ជាសកម្មភាពមួយ ដែលអាចជួយធ្វើឲ្យ អ្នកមានអាកប្បកិរិយា ល្អផងដែរ ។
៨. កាត់បន្ថយអាការៈឈឺជើង
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការដើរដោយជើងទទេ អាចជួយកាត់បន្ថយ អាការៈឈឺជើងបាន ។
៩. ជួយដល់ចលនានៃចរន្តឈាម
ការដើរដោយជើងទទេ អាចជួយធ្វើឲ្យចលនា នៃចរន្តឈាម រត់បានស្រួល ។
១០. បង្កើនស្មារតីចេះប្រុងប្រយ័ត្ន
ខណៈពេលអ្នកដើរដោយជើងទទេ ជើងរបស់អ្នក នឹងប៉ះផ្ទាល់ជាមួយវត្ថុជាច្រើន នៅលើផែនដីដូចជា គ្រួស ថ្ម ភក់ ឬសន្សើមជាដើម ដែលវត្ថុទាំងនោះ អាចជួយពញាក់ អារម្មណ៍របស់អ្នក ឲ្យចេះបង្កើនស្មារតី ប្រុងប្រយ័ត្នជាងមុន ៕
Post a Comment
Post a Comment