Flash គឺជាឧបករណ៍សម្រាប់រក្សាទុកទិន្នន័យមួយដ៏សំខាន់ ដែលអ្នកប្រើប្រាស់កុំព្យូទ័រនាពេលបច្ចុប្បន្នមិនអាចខ្វះបាន។ ដូច្នេះអ្នកទាំងអស់គ្នាប្រហែលជាមិនចង់ឲ្យឧបករណ៍ផ្ទុកទិន្នន័យនេះងាយខូចដោយប្រការណាមួយនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយការពារ Flash ពីការខូចដោយចៃដន្យ។
១. ជៀសវាងដាក់វានៅក្នុងហោប៉ៅ
ការទុក Flash នៅក្នុងហោប៉ៅអាចបណ្ដាលឲ្យមានបញ្ហាអេឡិចត្រូនិក ដែលបង្កឡើងដោយសំណើម និងបង្កឲ្យកើតច្រែះ និងធ្វើឲ្យវាលែងមានដំណើរការ។ ម្យ៉ាងទៀតនោះវាអាចមានធូលីចូលនៅក្នុងក្បាល Flash ដែលអាចធ្វើឲ្យវាខូចក្បាល Flash និងដោតទៅកុំព្យូទ័រមិនស្គាល់។
២. កុំដោតចោលនៅនឹងកុំព្យូទ័រ
ការដោត Flash ចោលដោយពុំបានដកវាចេញយូរអាចធ្វើឲ្យវាមានបញ្ហាដូចជា អត់ស្គាល់ពេលដោតវាទៅកុំព្យូទ័រជាដើម។
៣. ជៀសវាងបើកកម្មវិធីផ្ទាល់នៅក្នុង Flash
មានអ្នកប្រើប្រាស់ចូលចិត្តបើកកម្មវិធីដោយផ្ទាល់នៅក្នុង Flash ដូចជា បើកចម្រៀង វីដេអូ រូបភាព កែប្រែទិន្នន័យនៅក្នុងកម្មវិធីមួយចំនួន ឬក៏ដំឡើងកម្មវិធីជាដើម។ ទង្វើទាំងនេះអាចបណ្ដាលឲ្យ Flash ជួបបញ្ហាដែរ ព្រោះ Flash ជាឧបករណ៍មួយប្រើសម្រាប់រក្សាទុកទិន្នន័យ ដូច្នេះគួរជៀសវាងចំណុចនេះ។ គួរកូពីទិន្នន័យណា ដែលចង់បើកទៅក្នុង PC ហើយចាំដំណើរការគឺជាជម្រើសល្អជាង។
៤. ដក Flash ឲ្យបានត្រឹមត្រូវ
ការដក Flash ដោយមិនបានបិទ (Eject ) វាឲ្យបានត្រឹមត្រូវពីកម្មវិធីកុំព្យូទ័រជាមុន ឬក៏បិទកុំព្យូទ័រហើយចាំដក វាអាចបង្កឲ្យ Flash ឆាប់ខូច ឬបាត់បង់ទិន្នន័យឯកសាររបស់អ្នកជាដើម។
៥. ស្កែន Flash ឲ្យបានទាងទាត់
ទម្លាប់ល្អដែលជួយឲ្យ Flash មានដំណើរការបានល្អ គឺគួរតែស្កែនវាឲ្យបានទៀងទាត់ ព្រោះជួនកាលវាមានផ្ទុកមេរោគ ដែលអាចធ្វើដំណើរការរបស់វាមានភាពយឺត និងធ្វើឲ្យវាមានការបាត់បង់ទិន្នន័យ។
៦. គួរជាសវាង Format ញឹកញាប់ពេក
តាមបទពិសោធន៍ផ្ទាល់ ការ Format Flash ញឹកញាប់ពេកវាក៏អាចបង្កឲ្យឧបករណ៍ផ្ទុកទិន្នន័យមួយនេះប្រើការលែងកើត និងមានការបាត់បង់ទំហំជាដើម។
៧. រក្សាទុកនៅកន្លែងស្អាត និងស្ងួត
បើទោះបីជាមានFlash មួយចំនួនអាចធន់នឹងការជ្រាបទឹកក៏ដោយ តែយល់ល្អគួរតែជៀសវាងរក្សាវាអោយឆ្ងាយពីទឹក ព្រោះវាអាចធ្វើឲ្យមានបញ្ហា ដែលអាចឲ្យអ្នកប្រើប្រាស់មានការស្ដាយក្រោយដោយសារតែការបាត់បង់ទិន្នន័យ និងរបស់មានតម្លៃរបស់អ្នក៕
សូមអរគុណ៖
សប្បាយ
Post a Comment
Post a Comment