0
ចំណង​ជើង​ movie ឫ​ខ្សែរ​ភាពយន្ត​មួយ តែងតែ​បង្ហាញ ឫ​បញ្ជាក់​អំពី​សាច់​រឿង ដូច​នេះដើម្បី​ចាប់​ផ្ដើម​រចនា​ចំណង​ជើង អ្នក​រចនា​គប្បី​យល់​អំពី​សាច់​រឿង​ជាមុន។ ខាងក្រោម​នេះ គឺ​ជា​ប្រភេទ​ចំណង​ជើង​មួយបែប​សង្រ្គាម​ ប្រយុទ្ តស៊ូ បីសាច ខ្មោច ជាដើម -ល-។ មើល​ទៅ​ពិត​ជា​អស្ចារ្យ​ តែ​ថា​ការរចនា​បែរ​ជា​ងាយ​ស្រួល។ ចង់​ដឹង​ថា ងាយ​ស្រួល​យ៉ាង​ណា​នោះ សូម​ចាប់​ផ្ដើម​ជា​មួយ​ ខ្មែរឡាយ​​ខ៍ ដូច​ត​ទៅ៖

តម្រូវការ

អ្វី​ដែល​លោកអ្នក​ប្រហែល​ជា​ត្រូវ​ការ សម្រាប់​អនុវត្តន៍៖

ការអនុវត្ត

ជំហាន​ទី​១
សូម​បង្កើត​ក្រដាស​ថ្មី​មួយ ដោយ​ចុច File (menu) > New… ឫចុច​ Ctrl+N និង​វាយ​បញ្ចូល​អក្សរ​ចំណង​ជើង ដោយ​ប្រើប្រាស់ Horizontal Type tool ពី toolbar។
  
ជំហានទី២
ដោយ​ឈរ​នៅ​លើ layer text នេះ លោកអ្នក​នឹង​ត្រូវ​ការ apply នូវ style របស់ Blending Option មួយ​ចំនួន​ដូច​ជា Drop Shadow, Inner Shadow, Bevel… ដូច​ក្នុង​រូប​ខាង​ក្រោម។
បញ្ជាក់ ដើម្បី​ចូល​ទៅ​កាន់ Blending Option លោកអ្នក​អាច​ចុច Layer (menu) > Layer Style > Blending Options… ឫ​ចុច right-click នៅ​លើ layer text ឫ double-click ក៏​បាន។


  បន្ទាប់​ពី​បាន​កែ​ប្រែ​តាម​ក្នុង​រូប​ខាង​លើ​នេះ នៅ​ក្នុង​ Blending Option រួច លោកអ្នក​នឹង​ទទួល​បាន​ដូច​នេះ

ជំហានទី៣
លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការ​ load selection នូវ layer text នោះ ដោយ​ចុច Ctrl+ Click នៅ​លើ thumbnail របស់ layer នោះ


  បន្ទាប់​មក​ ចុច Ctrl+Alt+R នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង Refine Edge Tool។ សូម​កែ setting ឲ្យដូច​ខាងក្រោម៖

អ្វី​ដែល​លោកអ្នក​នឹង​ទទួល​បាន


ជំហានទី៤
លោកអ្នក​នឹង​ត្រូវ​បង្កើត Layer ថ្មី​មួយ នៅ​ពី​ខាងលើ (top) នៃ​ layer text នោះ​ ដោយ​ចុច Ctrl+Shift+N ។ ដើម្បី​ងាយ​ចំណាំ លោកអ្នក​អាច​ដាក់​ឈ្មោះ​វា​ថា “Dirt Spray” ។ បន្ទាប់​មក​ ដោយ​នៅ​មាន​ជាប់ selection ពី​ជំហាន​ខាង​លើ​សូម​ប្រើប្រាស់​ Dirt Spray brushset មក​គូសក្នុង​ layer ថ្មី​នោះ។ លោកអ្នក​អាច​ប្រើប្រាស់​ brush ខុស​ៗគ្នា​ នៅ​ក្នុង set នោះ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ ។


ជំហានទី៥
លោកអ្នក​អាច​ចាប់​ផ្ដើម​បញ្ចូល background និង​ធ្វើ​ការបង្កើត layer ថ្មី​មួយ​ដាក់​ឈ្មោះ​ថា “texture” ដែល​នឹង​ស្ថិត​នៅ​ពី​ខាង​លើ background layer នោះ។ បន្ទាប់​មក សូម​ចុច​យក brush tool និង​ជ្រើសរើស​យក brush ប្រភេទ “Stroke and Splatter” មក​គូស​ពី​លើ layer ថ្មី​នោះ ។


បន្ទាប់​មក​ទៀត លោកអ្នក​នឹង​ត្រូវ​បង្កើត layer ថ្មី​មួយ​ទៀត ដោយ​ដាក់​ឈ្មោះ​ថា “lines” និង​ចុច​យក Pen Tool មកគូស​ជា​រាង​ដូច​ក្នុង​រូប​ខាងក្រោម៖

ដោយ​​កំណត់​ទំហំ brush 16px និង​មាន hardness 100% សូម​ធ្វើ​ការ​ right-click > Stroke Path…
បន្ទាប់​មក សូម​ជ្រើសរើស​យក Brush និង​ចុច​ធីក​យក Simulate Pressure ។

 
បន្ទាប់​មក​ សូម​ចុច Ctrl+T ដើម្បី​ប្រើប្រាស់ Free Transform Tool និង​កែ​ឆ្នៃ​ដូច​ក្នុង​រូប​ខាង​ក្រោម៖


លោកអ្នក​អាច​ធ្វើ​ការ Duplicate នូវ layer lines នេះ ដោយ​ចុច Ctrl+J និងផ្លាស់​ប្តូរ​ទ្រង់​ទ្រាយជាមួយ free transform ដើម្បី​ទទួល​បាន​ទម្រង់​ខុសៗ​ ដូច​ខាង​ក្រោម៖
ជំហានទី៦
ជំហាន​បន្ទាប់​នេះ លោកអ្នក​នឹង​ធ្វើ​ការ​ដាក់​ពន្លឺ​ដូច​ក្នុង​រូប​ខាង​ក្រោម ដែល​ដំបូង លោកអ្នក​ត្រូវ​ធ្វើ​ការ​បង្កើត layer ថ្មី​មួយ​សិន រួច​ចុច​យក​ brush tool ប្រភេទ soft round ដែល​មាន​ទំហំ​ប្រមាណ 150px មក​ធ្វើ​ការ​ចុច (click) ជាមួយ​នឹង​ពណ៌​ស ។
 
លោកអ្នក​នឹង​ត្រូវ​ប្ដូរ blending mode ជា “Overlay” និង​គូស​កែ Background បន្ថែម​ជាមួយ​នឹង splatter brush លោកអ្នក​នឹង​ទទួល​បាន​ដូច​នេះ
ជំហានទី៧
លោកអ្នក​នឹង​ត្រូវ​ធ្វើ​ការបញ្ចូល layer បញ្ចូលគ្នា ដោយ​ចុច right-click លើ layer ណា​មួយ និង​ជ្រើសយក Flatten Image។

បញ្ជាក់ លោកអ្នក​គប្បី​មាន​ការ copy ទុក​មុន​ពេល​អនុវត្ត Flatten Image។
បន្ទាប់​មក សូម​ធ្វើ​ការ duplicate layer background និង​ធ្វើ​ការ desaturate នូវ layer ដែល​ទើប​នឹង​ទទួល​បាន​ថ្មី​នោះ ដោយ​ចុច Image (menu) > Adjustments > Desaturate។
 រួច​ចុច Filter (menu) > sharpen > smart sharpen និង​កែ setting ដូច​ខាង​ក្រោម៖

 
លោកអ្នក​នឹង​ត្រូវ​បង្កើត layer ​ថ្មី​មួយ​ទៀត នៅផ្នែក​​ខាង​​លើ​ (top) និង​ចុច​យក soft brush ទំហំ​ធំ​បន្តិច មក​គូស ចុច ពី​លើ​ជាមួយ​នឹង​ពណ៌​ផ្សេងៗ ។





បន្ទាប់​មក​ទៀត សូម​ប្ដូរ blending mode ជា “Color” នោះ​លោកអ្នក​នឹង​ទទួល​បាន​ដូច​ក្នុង​រូប​ខាង​ក្រោម៖
លោកអ្នក​អាច​ប្រើប្រាស់ Curves ដើម្បី​កែ​ប្រែ​ពណ៌​ ទៅ​តាម​អ្វី​ដែល​លោកអ្នក​​ចង់​បាន ដោយ​ចុច Layer (menu) > New Adjustment Layer>Curves…

 

ដូច​គ្នា​នេះ​ដែរ​ចំពោះ Color Balance

 
 ជា​ចុង​ក្រោយ​លោកអ្នក​នឹង​ទទួល​បាន​ដូច​ក្នុង​រូប​ខាង​ក្រោម៖
 សូមអរគុណ៖ សំបុកអាយធី

Post a Comment

 
Top