ប្រិយមិត្តដែលប្រើ facebook ខ្លះតែងរអ៊ូថាចង់ទាញយកវីដេអូ គឺពិបាក ព្រោះមិនដឹងទាញយកតាមណាបើមិនដាក់កម្មវិធី download helper ឬកម្មវិធីផ្សេងទៀតដែលជំនួយក្នុងការទាញយក។ តែថ្ងៃនេះ ខ្មែរឡាយខ៍ សូមបង្ហាញជូនវិធីថ្មី និងងាយស្រួលបំផុតដោយមិនចាំបាច់ដំឡើងកម្មវិធីរញ៉េរញ៉ៃ គ្រាន់តែប្រើតួអក្សរមួយតួប៉ុណ្ណោះ។ ជឿថាងាយចឹងអត់? តោះមកតាមដានវិធីខាងក្រោម៖
១. ចូលទៅក្នុង facebook ហើយចុចលើវីដេអូណាមួយដែលអ្នកចង់ទាញយក៖
២. មើលអាសយដ្ឋាននៃវីដេអូនោះនៅខាងលើ “www………” ហើយប្ដូរអក្សរ “www” ទៅជាអក្សរ “m” វិញ៖
៣. អ្នកនឹងបានឃើញរូបភាពបែបនេះ៖
៤. ចុចលើវីដេអូនោះដើម្បី play ហើយ right click រើសយកឃ្លា “save video as” ដើម្បី save វីដេអូនោះទុក៖
៥. វាយឈ្មោះវីដេអូនោះ ហើយជ្រើសរើសកន្លែងរក្សាទុកវីដេអូនោះជាការស្រេច៖
យ៉ាងម៉េចដែរ មិត្តអ្នកអានបានសាកល្បងហើយនៅ? បើមានបញ្ហាក្នុងការទាញយក អាចបញ្ចេញមតិក្នុងប្រអប់ comment ខាងក្រោម។
Post a Comment
Post a Comment